ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ចាប់ខ្លួន​បាន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ជនជាតិ​ឡាវ​ម្នាក់ទៀត នៅ​ខេត្ត​ស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម​

ស្ទឹងត្រែង ៖ ថ្ងែទី ៣​ខែ​មិនា​ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​ឈានទៅដល់​ការចាប់ខ្លួន មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ដែល​ជា​ជាតិ​ឡាវ នៅ​ខេត្ត​ស្ទឹងត្រែង ដោយ​រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​សារព័ត៌មាន នៅ​មុន​នេះ​បន្តិច​ថា «​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ និង​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​យុទ្ធនាកា​រលើ​ល​ទី​៣ ក្រោម​ការបញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​របស់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន នៅ​ចំណុច​ស្ពាន​ទី​២ ផ្លូវ​ទៅ​វ៉ឺ​ន​ខាំ ព្រំដែន ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​»​។​

​ជា​លទ្ធផល​កម្លាំង​ជំនាញ​បាន​ឃាត់​ខ្លូន​ជនសង្ស័យ​ឈ្មោះ កុ​ប គី​រី​ប៉ាត់ ភេទ​ប្រុស ជនជាតិ​ឡាវ អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​ថាំង​ឃុក ស្រុក​-​ខេត្ត​ចំប៉ា​សាក់ ដោយ​ចាប់​យក​វត្ថុតាង​៖ សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ៣០​កញ្ចប់ ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម​។​

tyn190303c1 tyn190303c2 tyn190303c3 tyn190303c4

 

 

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
© 2021 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.