ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្តរមានជ័យ កំពុង​ចាប់ផ្តើមឃុប​ឃឹត​បើកដៃ​អោយ​ឈ្មួញ​នាំ​ចូល​ទំនិញ​មកពី​ថៃ​ពុំ​មាន​បង់ពន្ធ​

​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ឧត្ដរមានជ័យ ដែល​ទើបនឹង​ឡើងកាន់ដំណែង​ថ្មី​បាន​នឹង​កំពុង​ឃុបឃិត​បើកដៃ​អោយ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​ជា​ថ្នូរ​នឹង​ការប្រមូល​លុយ​ដាក់​ហោប៉ៅ​របស់​ខ្លួន​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ នាំ​ចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង តាម​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង និង​តាម​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ រាល់​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​មក​កម្ពុជា ដែល​សុទ្ធសឹងតែ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ​អោយ​បាន​គ្រប់​មុខ​ទំនិញ ដែល​ជា​ហេតុ​ធ្វើអោយប៉ះពាល់​ដល់​ចំណូល​ថវិការ​របស់​រដ្ឋ​។ ហើយ​ក្រៅពីនេះ ក្រុម​ឈ្មួញ​បាន​ចែករំលែក​លុយ ដែល​មិន​បង់ពន្ធ​ទុកអោយ លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្ដរមានជ័យ ទើប​រាល់​រថយន្ត​ដឹក​ទំនិញ​ធំៗ អាច​ឆ្លងកាត់​តាម​ច្រកព្រំដែន​បាន​ដោយ​សេរី​។​

​តាម​សេចក្ដីរាយការណ៍​បានឲ្យដឹងថា ក្រោយពី​លោក ឈុន សុភមង្គល ដែល​ទើបតែ​ផ្លាស់​មក​កាន់​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្ដរមានជ័យ បាន​ឃុបឃិត​ជាមួយ​ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​អន្តរជាតិ​ជាំ ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រក​ជប់​គគីរ បាន​នឹង​កំពុងបើក​ដៃ​អោយ​ក្រុម ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ដោយ​គៀបសង្កត់​លើ​ក្រុុម​អាជីវករ​ដែល​រកស៊ី​តូចតាច​ទៅវិញ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ សង្កា​ត​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧ​ត្ត​រមាន  ជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​មួយ ចំនួន​អាច​នាំ ចូល​ជ្រូក​រស់ និង​មាន់រ​ស់​យ៉ាង​ពេញ បន្ទុក​តាម​ច្រកព្រំដែន ដោយសារ​មាន ការឃុបឃិត​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​។ ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ដែល​នាំ ចូល​មាន់រ​ស់​ពី​ទឹកដី​ថៃ ឆ្លងកាត់​ច្រកព្រំដែន បាន​ត្អូញត្អែរថា មុខរបរ​របស់​ពួកគាត់ ផលចំណេញ​តិច តួច​បំផុត ដោយសារ​តែ​មន្ត្រី​គយ នៅ​តាម​ច្រកព្រំដែន​តម្រូវអោយ​បង់​លុយ​ច្រើន និង​បង់​អោយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ផងដែរ​។​

​ដោយ​ចំពោះ​បញ្ហា​នេះ​ប្រជាពលរដ្ឋ និង​អាជីវករ​បាន​ធ្វើ​ការអំពាវនាវ​ដល់ ឯកឧត្តម អ៊ួ​ន ព័ន្ធមុនីរ័ត្ន ឧបនា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា​ឲ្យ​ចុះចា​ត់​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើពុករលួយ​របស់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្ដរមានជ័យ ប្រធាន​ស្នាក់ការ គយ និង​រដ្ឋាករ ប្រចាំ​ច្រក​ព្រំដែន​ទាំងបី ក្នុង​ខេត្ត​ឧត្តរមានជ័យ​។​

chhunsophakmangkul1 chhunsophakmangkul2

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.