ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

អភិបាលខេត្ត​ព្រះសីហនុ​បាន​កោះប្រជុំ​គណៈបញ្ជាការ​ឯកភាព​បន្ទាន់​មួយ​ដើម្បី​ចាត់វិធានកា​រណ៍​ចំពោះ​ក្រុម​ពលរដ្ឋ​ដើរ​ចាប់​ដី​អនាធិបតេយ្យ​នៅ​ខេត្ត​ព្រះសីហនុ​តាម​ខ្សែ​ញាក់​មេខ្យល់​លាក់​មុខ​

នៅ​ល្ងាច​ថ្ងៃទី ១១ ខែ​មីនា​ឆ្នាំ ២០១៩ នេះ​អភិបាលខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ចាត់វិធានកា​រណ៍​ចំពោះ​ក្រុម​ពលរដ្ឋ​ដើរ​ចាប់​ដី​អនាធិបតេយ្យ​នៅ​ខេត្ត​ព្រះសីហនុ​។​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​អភិបាល​ក្រុង​ស្រុក​ទាំង​៤ កងកំលាំង​កងរាជអាវុធហត្ថ ខេត្ត​និង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

គោលបំណង​សំខាន់​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​ល្ងាច​នេះ​គឺ​បាន​ផ្ដោត​សំខាន់​ទៅលើ​ការអប់រំ​ផ្សព្វផ្សាយ​និង​បង្ក្រាប​រាល់​សកម្មភាព​អនាធិបតេយ្យ​របស់​ក្រុម​ពលរដ្ឋ​មួយចំនួន​ដែល​បាន​ផ្តុំគ្នា​ធ្វើ​សកម្មភាព​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​ដែល​នៅ​ទំនេរ​និង​ដី​សាធារណៈ​របស់​រដ្ឋ​ផងដែរ​។

​សូម​ជម្រាប​ជូន​ថា​រយៈពេល​ប្រមាណ​ជាង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​ក្រុម​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ​ទាំង​ក្រុមៗ​
​បាន​ធ្វើ​ការប្រមូលផ្ដុំ​មនុស្ស​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​វាស់វែង​ដី​ចែក​គ្នា​នៅ​ស្ទើរ​គ្រប់​ស្រុក​-​ក្រុង ទៅតាម​ចំណែក​រៀងៗ​ខ្លួន​។​

​បន្ទាប់ពី​ក្រុម​អាជ្ញាធរ​តាម​មូលដ្ឋាន​បាន​ធ្វើ​ការតាមដាន​ស៊ើបអង្កេត​រួចរាល់​ពិនិត្យឃើញ​ថា​ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ​គឺ​បាន​ចល័ត​មកពី​តំបន់​ផ្សេងៗ​ឬ​ខេត្ត​ផ្សេងៗ​តាម​ចលនា​អូសទាញ​របស់​មេខ្លោង​លាក់​មុខ​នៅ​ពីក្រោយ​ខ្នង​ដើម្បី​ទន្ទ្រាន​យក​ដី​កម្មសិទ្ធិ​របស់​អ្នកដទៃ​រួមជាមួយ​នឹង​ដី​របស់​រដ្ឋ​ផង​ដែរ​ក្រោម​ហេតុផល​ថា​មាន​ភាពក្រីក្រ​គ្មាន​ដី​គ្មាន​ផ្ទះ​នៅ​។​

​តែ​ករណី​នេះ​អាជ្ញាធរ​បាន​ធ្វើ​ការសន្និដ្ឋាន​ថា​គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុម​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​ក្រោម​ល្បិច ឈ្នះ​បាន​ដី​ចាញ់​បាន​លុយ​ប៉ុណ្ណោះ​។​

​ជា​វិធានការណ៍​ចំពោះ​មុខ​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រគល់​ភារៈកិច្ច​ជូន​គណៈបញ្ជាការ​ឯកភាព​ក្រុង​ស្រុក​ទាំងអស់​ត្រូវ​ធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ដល់​ទីតាំង​ដែល​ក្រុម​គាត់​ចូល​ទន្ទ្រាន​កាន់កាប់​នោះ​ដើម្បី​អោយ​ពួកគាត់​បាន​យល់​ដឹង​ព្រមទាំង​កំណត់​អត្តសញ្ញាណ​ពួកគាត់​អោយបាន​ច្បាស់លាស់ ជំរុញ​ឲ្យ​ពួក​គាត់​យល់​អំពី​ច្បាប់​និង​ចាកចេញ​ពី​ទីតាំង​ទន្ទ្រាន​ដើម្បី​ចៀសវាង​មាន​បញ្ហា​នៅពេល​អាជ្ញាធរ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ជាមួយគ្នា​នេះ​ផង​ដែរ  ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ ក៏បាន ដាក់​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​រួមជាមួយ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ផងដែរ​ត្រូវ​ធ្វើ​ការស្រាវជ្រាវ​តាមដាន​រក​មុខសញ្ញា​មេខ្យល់​ទាំងអស់នេះ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​។​
​ឯកឧត្តម យន្ត មីន បាន​បញ្ជាក់បន្ថែម​ថា​៖​ប្រទេស​មាន​ច្បាប់​ដូច្នេះ​យើង​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​ដោយ​មិន​អាច​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អនាធិបតេយ្យ​មក​ក្រឡុក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បង្កបញ្ហា​ឥតឈប់ឈរ​ដូច្នេះ​ឡើយ​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​អភិបាល ខេត្ត​ព្រះសីហនុ​ក៏​បាន​ផ្ញើ​សារ​អំពាវនាវ​ដោយ​ទទូច​ដល់​ក្រុម​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​ទាំងអស់ សូម​នាំគ្នា​ដកខ្លួន​ចេញ​ពី​ទីតាំង​ដី​កម្មសិទ្ធិ​របស់​គេ​និង​ដី​សាធារណៈ​របស់​រដ្ឋ​ដើម្បី​កុំអោយ​មាន​បញ្ហា​ប្រឈម​៕

 

tyn190313c1 tyn190313c2 tyn190313c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 8429 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.