ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោក វុ​ធ សា​រុំ ហៅ​ណា​ង ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម លៀ ត្រូវបាន​មតិ​មហាជន​ក្នុងស្រុក​រិះគន់​ថា​បេ​ី​កដៃ​ឲ្យ​ឈ្មួញ​រក​ស៊ី​ឈើ​ពេល​បែក​រឿងប្រើល្បិច​បង្ល្រាប​ជាលេ​សស្នាដៃ​វិញ​

ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៌ ១១​កេ​ី​ត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦​ខែមិ​ី​នា ឆ្នាំ​២០១៩!
​មណ្ឌល​គី​រី : ស្រុក​ពេជ្រា​ដា​

​នៅ​ថ្ងៃ​ទី​១៥ ខែ​មិនា​ឆ្នាំ​២០១៩​នេះ លោកវុ​ធ សា​រុំ ហៅ​ណា​ង ដែល​មាន​តួនាទី​ជា​ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម លៀ​បានបេ​ី​កដៃ​ឲ្យ​ឈ្មួញ​ដឹកឈេ​ី​តាម​រថយន្តឡ​ង់​គ្រីស័រ​កែ​ច្នៃ​ដែល​មាន​មុខកាត់​ធំៗ​ប្រភេទ ស្រឡៅ សុ​ក្រំ និង​គគីរ​ជាច្រើន​ដុំ ដែល​ក្រុម​ឈ្មួញ​ដឹក​យក​ទៅ​លាក់ទុក​នៅក្នុង​ព្រៃ​ក្រុមហ៊ុនចំការកៅស៊ូ​បារាំង​ចំណុច​វ៉ា​លី​យូ​ម ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ក្រុម​ឈ្មួញ​យកទៅលក់​ឲ្យ​យួន​តាម​ច្រក​អូរ​តាំ​កន​។​

​ក្រោយពី​បាន​ទទួល​ព័ត៌មាន​ថ្ងៃទី​១៥​ខែ​មីនា​២០១៩ ដដែល​នោះ​ដែរ​ក្រុម​ទាហាន​ការរិយាល័យ​ទី​២​កងទ័ពជើងគោក​ប្រចាំ​ខេត្ត​មណ្ឌលគិរី​ថា​មាន​រថយន្ត​ដឹកឈេ​ី​បាន​ចុះ​ដល់​ចំណុច​ខាងលេ​ី​ធើ្វ​ការចាប់​បង្ក្រាប​ហើយ​លឺថា​មាន​ការចរចារ​ជា​ថ្នូរ​ដូរ​និង​ចំនួន​ទឹកប្រាក់​៣០០០​ដុល្លា​អា​មេ​រិច​ទើប​ដោះលែង​ដែល​មាន​ឈ្មោះ​ភន​និង​ណាក់​តែ​លោក​ទាំង​ពីរ​បាន​បដិសេធ​ថា​មិន​មាន​រឿង​នេះ​ទេ​ការពិត​ដោយសារ​ការ​រត់​រក​ប្រាក់​មាន​សភាព​យឺតយ៉ាវ មក​បង់​ឲ្យ​មន្ត្រី​បរ​ស្ថាន​ទើប​ធ្វើអោយ​បែកការ​អស់​បែរ​ជា​មន្ត្រី​បរិស្ថាន​នាំគ្នា​លេងល្បិច​ចាប់​ជា​ស្នាដៃ​វិញ​ហេ​ី​យ​ជះ​ទឹក​ដាក់​គ្នា​ទៅវិញទៅមក ( នេះ​គឺ​យុទ្ធសាស្ត្រ​គ្រុឌ​ជាន់​គ្រុឌ )​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​សាស្ត្រ បាន​នាំគ្នា​ដាក់​ជា​សំនួរ​ត្រង់ៗ​ថា​បញ្ហា​រឿងនេះ​ប្រាកដ​ជា​មន្ត្រី​បរិស្ថាន​ក្នុង​ដែន​នេះ​មាន​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ហើយ​បាន​ជា​ច្រើន​បែប​នេះ​ហើយ​គ្មាន​ការបង្ក្រាប​ទៅវិញ​រឿង​ពិត​ហើយ​ទាំងនេះ​មិនមែន​ជា​លើកទីមួយ​ឡើយ​សំរាប់​តំបន់​នេះ​អាជ្ញាធរ​ស្រុក​ពេជ្រា​ដា​និង​មន្ត្រី​ជំនាញ​អសមត្ថភា​ព​ក្នុង​ការបង្ក្រាប​គិតតែ​ពី​ដេក​សង្ងំ​ធ្វើ​មិនដឹង​យក​លុយ​ដាក់​ហោប៉ៅ​ទិញ​ឡាន​ទំនេី​បៗ​ជិះ​។​

​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ពេជ្រា​ដា​សំនូមពរ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​គណៈកម្មាធិកា​រ​ថ្នាក់ជាតិ​ដែលមាន នាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្វើ​យ៉ាងណា​សូម​មាន​វិធានការ​បង្ក្រាប​ដល់​មន្ត្រី​គ្រាប់​ល្ពៅ​នេះ​ផង​ទាន​។​

tyn190316b1 tyn190316b2 tyn190316b3 tyn190316b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.