ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោកជំទាវ ហ៊ុន ម៉ា​ណា ដឹកនាំ​ក្រុម​គ្រូពេទ្យ ចុះ​ពិនិត្យ ពិគ្រោះ និង ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ កងទ័ព គ្រួសារ​កងទ័ព​ចំនួន ២,០៣៧​នាក់​ដោយ​ឥតគិតថ្លៃ​

បាត់ដំបង ៖ លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ កងទ័ព គ្រួសារ​កងទ័ព សរុប​ចំនួន ២,០៣៧​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃ​អាទិត្យ ១២​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​ពិធី​ពិនិត្យ ពិគ្រោះ និង ព្យាបាល​ជំងឺ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ភូមិ​កំប្រង់ ឃុំ​តា​គ្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​មានប្រសាសន៍​សំណេះសំណាល និង​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​។ លោកជំទាវ​បាន​បន្តថា សម្តេច​តែងតែ​យកចិត្តទុកដាក់​ចំពោះ ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ កងទ័ព គ្រួសារ​កងទ័ព គ្រប់​ទីកន្លែង​។​

​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ថ្លែងអំណរគុណ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ នៃ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​បាន​សម្របសម្រួល​ពុក​ម៉ែ បងប្អូន ឱ្យ​បាន​អញ្ជើញ​មក​ដល់​កន្លែង​ទីតាំង​ផ្តល់​សេវា ពិនិត្យ ពិគ្រោះ និង ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នេះ​។​

​មុន​ការពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ ក្រុម​ការងារ​បាន​ផ្តល់​ជូន​អាហារសម្រន់​នៅ​ពេល​ព្រឹក និង​ថ្ងៃត្រង់​មាន នំ​បញ្ចុក នំ​បុ័ង បប​រគ្រឿង និង​ភេសជ្ជៈ ទទួលទាន​រួមគ្នា​យ៉ាង​ឆ្ងាញ់​ពិសារ​ប្រកបដោយ​ភាពស្និទ្ធស្នាល​បំផុត​។​

​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ បាន​ផ្តល់​ការអប់រំ​ផ្នែក​សុខភាព​បន្ថែម​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​អញ្ជើញ​មក​ទទួល​សេវា​ព្យាបាល​សម្រាប់​ថ្ងៃ​នេះ និង​វាស់​ភ្នែក ចែក​ជូន​វែន​តា សម្រាប់​លោកយាយ លោកតា ចំនួន ៣០០​នាក់​, ចែក​ជូន​ខោអាវ​លោកយាយ លោកតា និង​ចែក​ជូន​សម្ភារ​សិក្សា​សម្រាប់​ប្អូនៗ​សិស្សានុសិស្ស ព្រមទាំង​ចែក​ជូន​រទេះរុញ​ដល់​ជនពិការ ចំនួន ១៦​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ កងទ័ព គ្រួសារ​កងទ័ព ដែល​បាន​អញ្ជើញ​មក​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ នាពេល​នេះ​សុទ្ធតែ​បាន​បង្ហាញ​នូវ​ភាពសប្បាយ​រីករាយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង សូម​ជូនពរ​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ឱ្យមាន​សុខភាព​ល្អ ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៅ​ទៀត​។​

​សូមជម្រាបថា​៖ ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ បានធ្វើ​សកម្មភាព​ចុះ​ពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ កងទ័ព និង​គ្រួសារ​កងទ័ព នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​នៅតាម​បណ្តា​ខេត្ត ជាពិសេស​នៅ​តាម​តំបន់​ដាច់ស្រយាល​ជាច្រើន​គោលដៅ​កន្លង​រួចមក​ហើយ​ផង​ដែរ​។​

ty190318a1 ty190318a2 ty190318a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.