ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឧកញ៉ា​តាំង​អៀង​មាន​សិទ្ធ​កាប់បំផ្លាញ​និង​ប្រមូល​ទិញ​ឈើ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ការពារ​សត្វព្រៃ​ភ្នំ​សំ​កុស​និង​ដែន​អភិរក្ស​តំបន់់​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​ដែល​ជាប់​ព្រំប្រទល់​ពីរ​ស្រុក​គឺ​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ

ខេត្ត​ពោធិសាត់​៖ ជាក់ស្តែង​ថ្មីៗ​នេះ ក្រុមហ៊ុន​អឹម ឌី អេស​(MDS)​របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ធ្លាប់​ល្បីល្បាញ​ជើង​ខ្លាំង​ខាង​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ យ៉ាង​គគ្រឹក គគ្រេង​យកទៅលក់​នៅ​វៀតណាម​រហូត​មាន​លុយ​ធ្វើ​មហាសេដ្ឋី ក្រោយ​ពី​អស់​ព្រៃឈើ​បាន​យក​ដី​ដាំ​កៅស៊ូ​និង​ម្រេច​អស់​រាប់ពាន់​រាប់ម៉ឺន ហិកតា​នៅ​ស្ទើរ​គ្រប់ ទី​កន្លែង​នៃ​ខេត្ត​មួយចំនួន​របស់​ប្រទេស​កម្ពុជា ឥឡូវនេះ​ស្រាប់តែ​ក្រុមហ៊ុន​អឹម ឌី អេស (MDS)​ដែល​ផុត​សុពលភាព​យូរហើយ​នោះ​បែរជា​បើកដៃ​ឲ្យ​លោក​ឧកញ៉ា តាំង អៀង មាន​សិទ្ធ​កាប់បំផ្លាញ​និង​ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ការពារ​សត្វព្រៃ​ភ្នំ​សំ​កុស​និង​ដែន អភិរក្ស​តំបន់់​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល ដែល​ជាប់​ព្រំប្រទល់ ពីរ​ស្រុក គឺ​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិសាត់ ដោយ​គ្មាន​ចំណាត់ការ​ទប់ស្កាត់​និង​បង្ក្រាប​ទាល់តែសោះ​។ សម្តេច​តេជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​សារ​ព្រមាន​យ៉ាង​ដូច្នេះ​ថា​”​បញ្ហា​ព្រៃឈើ​គឺ​ត្រូវតែ​ការពារ​ឲ្យបាន សៅ សុខា ឡើង​ឧទ្ធម្ភាគចក្រ​ល្បាត​មើល​វា​ដឹក​ចេញពី​ណា​…​អា​កាប់ៗ​ហ្នឹង​វា​កាប់​នៅ​កន្លែង​ណា​…​បើ​ឃើញ​ហើយ​ខ្ញុំ​បញ្ជា​ឲ្យ​បាញ់ បាញ់​ពីលើ​យន្តហោះ​កំទេច​វា​ចោល​តែ​ម្តង​ទៅ​ព្រោះ​វា​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​ធ្ងន់ធ្ងរ​..! ហើយ​អាជ្ញាធរ​ដែនដី មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​ត្រូវ​មើល​ព្រៃឈើ​ទាំងមូល មិនមែនឲ្យ​មើល​ដើមឈើ​មួយ​ដើម​ប៉ុណ្ណោះ​ទេ ឬ​ក៏​ដើរ​រាប់​ដើមឈើ​ធំៗ​នៅក្នុង​ព្រៃ​ដើម្បីឲ្យ​គេ​ចូល​ទៅ​កាប់​នោះ​ជា​ដាច់ខាត​។​

​តាម​សេចក្ដីរាយការណ៍​ពី​ខេត្ត​ពោធិសាត់​បានឲ្យដឹងថា សព្វថ្ងៃនេះ លោក​ឧកញ៉ា តាំង អៀង កំពុង​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន អឹម ឌី អេស​(MDS)​បាន​នឹង​កំពុង​មាន​មុខ មាត់​ក្នុងការ​កេណ្ឌ​កម្មករ ឲ្យចូល​ទៅ​កាប់​និង​ប្រមូល​ទិញ​ឈើ​ដ៏​ធំ​មួយ​នៅក្នុង​ខេត្ត​ពោធិសាត់ ជាពិសេស​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ឈើ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្រុក​វាលវែង និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​តែម្តង ហើយ​អាជ្ញាធរ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ក្នុង​ខេត្ត​នេះ​គ្មាន​អើពើ​ធ្វើ​ការចុះ​ទៅ​ទប់ស្កាត់ ឬ​ចាត់វិធានការ​បង្ក្រាប​នោះឡើយ​។​

​ប្រភពពី​ប្រជា​សហគម​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការ​មួយចំនួន​បានឲ្យដឹង​ថា​មេ​ឈ្មួញ តាំង អៀង និង​បក្ខពួក​ដែល​គេ​សង្ស័យថា បាន​យកឈ្មោះ​ក្រុមហ៊ុន​អឹម ឌី អេស (MDS)​របស់​លោក​ឧកញ៉ា ទ្រី ភាព មក​ធ្វើជា​ឈ្នាន់​នឹង​ជាន់​ពន្លិច​កិត្តិយស​លោក​ឧកញ៉ា ទ្រី ភាព តែម្តង ហើយ​ទទួល​ផលប្រយោជន៍​ពី​បទល្មើស កាប់​ឈើ និង​ដឹក ជញ្ជូន​ឈើ​ចេញ ពី​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស​និង​ដែន​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ពីព្រោះ​មេ​ឈ្មួញ​ឈើ ដ៏​ធំ​ឈ្មោះ តាំង អៀង ជា​អ្នកបែងចែក​កញ្ចប់​លុយ​អស់​រាប់​លាន​ដុល្លារ​ក្នុង​ការប្រមូលទិញ​និង​ដោះស្រាយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ​ក្រោម​ក្រសែភ្នែក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់​ដែល​ធ្វើ​ជា​មិនដឹងមិនឮ​នោះ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា មេ​ឈ្មួញ តាំង អៀង បាន​ដំឡើង​រោង​ម៉ាស៊ីន​អារឈើ​ជាច្រើន​កន្លែង​ទៀត​នៅ​ខាងក្រៅ​ក្រុមហ៊ុន​អឹម ឌី អេស​(MDS)​ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ សម្រាប់​អារ ច្រៀក រួច​ដឹក​ជញ្ជូន​ចូល​ឃ្លាំង​ក្រុមហ៊ុនឲ្យ​ក្លាយ​ជា​ឈើ​ស្របច្បាប់ ហើយ​ដឹក ជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ នាំយក​ទៅ​លក់​នៅ​ប្រទេស​វៀត ណា​មយ៉ាង​ពេញបន្ទុក​ជា​រៀងរាល់​ថ្ងៃ​ប្រព្រឹត្ត​ទៅ​ដោយ​ភាពរលូន​បំផុត​ទំនង​ជា​មេ​ឈ្មួញ​រូបនេះ​ពិតជា​បាន​រៀបចំ​កញ្ចប់​បែងចែក​ឲ្យ​គ្រប់​ស្ថាប័ន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុងស្រុក ក្នុង​ខេត្ត​ទាំងអស់​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​ហើយ ទើបបាន​ជា​សម្ងំ​ស្ងៀមស្ងាត់​គ្រប់​គ្នា​បែប​នេះ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការផ្តល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​អឹម ឌី អេស​(MDS)​ដែល​មាន​ឈ្មោះ​ឧកញ៉ា តាំង អៀង មក​ចេញមុខ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​អំពើ​ចិត្ត​នោះ​គឺមាន ការឃុប ឃិត បើកដៃ​ពី​សំណាក់​មន្ត្រី​កសិកម្ម មន្ត្រី​បរិស្ថាន ប្រចាំការ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​នេះ​ផង​ដែរ ទើប​ពួ ក​គេ​មិន ចាត់វិធានការ​បង្ក្រាប​បទល្មើស​កំពុង​កើតឡើង​យ៉ាង​រាលដាល​ដែល​អាច​នឹងរង​ការវិនាស​ហិនហោច​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ដូច្នេះ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គួរតែ​រួមគ្នា​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ចំពោះ​បទល្មើស កាប់​ឈើ​និង​ដឹកជញ្ជូន ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស​និង​ដែន​អភិរក្ស​តំបន់​ជួរ​ភ្នំក្រវាញ​ព្រោះ​មាន​មន្ត្រី​បរិស្ថាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ខ្លាំង​ជាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទៅទៀត ដោយសារ តែ​អំណាច​របស់​មន្ត្រី​បរិស្ថាន​ជា​កម្លាំង​ពាក់កណ្តាល​ប្រដាប់អាវុធ​ដែល​បាន​ស្ពាយ​កាំភ្លើង​ដើរ​កំញើញ​ពួក​អ្នក​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ហើយ ទទួលបាន​ផល ប្រយោជន៍​ច្រើន​ជាង​គេ​។

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​តំបន់​ដែន ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស និង​ដែន​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់នោះ គឺ​មេ​ឈ្មួញ តាំង អៀង អាច​នឹង​ដើរ​តាម​គន្លង​ចាស់​របស់​លោក​ឧកញ៉ា ទ្រី ភាព ខណៈ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ហ៊ុប​ត្រូវបាន​បើកចំហរ ធ្វើឲ្យ​ព្រៃឈើ​កាន់តែរង​ការវិនាស​ហិនហោច ដោយ​ប្រើ​យុទ្ធសាស្ត្រ​អស់​ព្រៃ​យក​ដី​លក់ ហើយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​ដែនដី លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ ល្មម​ដល់​ពេល​បើក​ភ្នែក​យកចិត្តទុកដាក់​ទប់ស្កាត់​នឹង​ចាត់វិធានការ​ជាបន្ទាន់ ដោយ​ត្រូវ​ស្រង់​ឈ្មោះ​លោក​ឧកញ៉ា​តាំង អៀង និង​បក្ខពួក​ដាក់ចូល​ក្នុង​បញ្ជីខ្មៅ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើ ម្បី​អនុវត្តន៍​នូវ​អភិក្រម​ទី​៥​របស់​រាជរដ្ឋាភិបាល​នៅក្នុ​អាណត្តិ​ទី​៦​នេះ​។​

 

taingeang1 taingeang2 taingeang3 taingeang4 taingeang5 taingeang6 taingeang7 taingeang8

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.