ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

រថយន្ត​ដឹក​ស្វាយ​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើប្រណិត​មេព្រៃ​មិន​អើពើ ឈ្មួញ​ជញ្ជូន​មក​លាក់ ប៉ុន្តែ​ត្រូវ​ប៉ូលិស​តាម​ចាប់​ឈើ​មកវិញ​,,,

(​កណ្តាល​)៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តល សហការ​ជាមួយ​កម្លាំង នគរបាល​ស្រុក​កៀន ស្វាយ និង​ស្រុក ល្វាឯម ។​

​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ចុះ​បង្ក្រាប  ករណី​រថយន្ត​ដឹក​ស្វាយ លួច​បន្លំ​បង្កប់​ដឹកឈើ ប្រណិត​ធ្នង់​ចំនួន​104​ដុំ​ស្មើនឹង​3026Kg​ស្មើនឹង 2;241​ម្រ៉ែ​គូប និង​វត្ថុតាង​មួយចំនួនទៀត​។​

​ហេតុការណ៍​ចុះបង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​០៦​និង​០៣​នាទី​ព្រឹក ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​មាត់​ទន្លេ​មេគង្គ ចំណុច​កំពង់ដរ​ផ្លូវ​ត្រី ស្ថិតក្នុង​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។

​បើ​យោងតាម​របាយការណ៍រ​បស់​នគរបាល​ស្រុក​កៀនស្វាយ បានអោយដឹង​ថា​នៅ​ថ្ងៃ​ទី​វេលា​ម៉ោង​កើតហេតុ​ខាងលើ​។

​ក្រោយ​ទ​ទូល​បាន​ព័ត៌មាន  ពី​កំលាំង​ប៉ុស្ដិ៍​រដ្ឋបាល​ដីឥដ្ឋ​ថា មាន​ករណី​ដឹកជញ្ជូន ដោយ​ខុសច្បាប់​នូវ​អនុផល​ព្រៃឈើ ។​ កំលាំង​ជំនាញ​ខេត្ត​នឹង​ចុះ​ដល់​ទីតាំង​កើតហេតុ​ឃើញ  មាន​រថយន្ត​ប្រភេទ​ខាងលើ​ក្រឡាប់​នឹង​មាន​ឈើ​ខុសច្បាប់​។  ​តែ​ត្រូវបាន​មុខសញ្ញា​ល្មើស  ដឹក​ចេញ​តាម​ទូក​យកទៅ​ទំលាក់ចោល នៅ​ខាង​ស្រុក​ល្វាឯម មាត់ទន្លេ​។​ដោយ​មាន​កិច្ចសហការ កំលាំង​សមត្ថកិច្ច បាន​តាម​នឹង​រឹបអូស យក​វត្ថ​តាង​ខាងលើ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​។  និង​យក​ទៅ​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​បន្ត​នីតិវិធី​។​

​បើ​តាម​ប្រភព​ព័ត៌មាន បាន​លួច​បង្ហើប​អោយដឹងថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហុីយ៉ាន់ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​”​ភ្នំពេញ​”3C.9079 ចំណុះ​5​តោន​ដឹក​កន្ទ្រក់​ដាក់ស្វាយ​។ បាន​បើក​មកពី​ថ្នល់ជាតិ​លេខ​1​ចូល​មក​កំពង់ដរ​ផ្លូវ​ត្រី​ត្រើយ​ខាងលិច​ស្រុក​កៀនស្វាយ​។  ​គោលបំណង​ឆ្លង​ដរ​ទៅ​ត្រើយ​ខាងកើត​ស្រុក​ល្វាឯម​។ ស្រាប់តែ​ខណៈ​រថយន្តរ​យ៉ែ​ចុះចំ​ណោ​ទ​ទូកដ​រក៍បាន​រេ​ចង្កូត​ខុសផ្លូវ​ក្រឡាប់​ផ្ញាជើង​នៅ​មាត់​ទឹកទន្លេ​ក្អួត​ចេញ​មក​សុទ្ធតែ​ឈើ​ប្រណិត​។​

​ប្រភព​បន្តថា ភ្លាមៗ​នោះ​គេ​ឃើញ​ក្រុម​ឈ្មួញ​បាន​យក​ទូក​ធំៗ 2-3​គ្រឿង​មក​រំដោះ​ឈើ​នោះ​ចេញពី​ឡាន​យក​ទៅ​លាក់ទុក​នៅ​ត្រើយម្ខាង​(​ទឹកដី​ស្រុក​ល្វាឯម​)​អស់​មួយចំនួន នៅសល់​មួយចំនួន​។

​ទើប​សមត្ថកិច្ច​ចុះ​ទៅ​ដល់​រាយការណ៍​ទៅ​ប្រាប់​ប៉ូលិស​សេដ្ធកិច្ច  ខេត្ត​ចុះ​មក​ប្រមូល​យក​វត្ថុតាង​មាន​រថយន្ត​ឈើ នៅសល់​មួយចំនួន​តូច ហើយ​បាន​ធ្វើ​ការស្រាវជ្រាវ បន្ត​រហូត​ឈាន​ទៅ​ដល់​រកឃើញ​ឈើ​ដែល​ក្រុម​ជនល្មើស​ដឹកយក​ទៅ​លាក់ទុក​នៅ​ត្រើយម្ខាង​។ បាន​មួយ​ទូក​យកទៅ​ស្នងការដ្ធាន​នគរបា​ល​ខេត្តកណ្តាល  ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ ​ទោះ​យ៉ាងណា​សមត្ថកិច្ច មិនទាន់​បាន​បញ្ជាក់ប្រាប់​ពី​ឈ្មោះ​មុខសញ្ញា​ម្ចាស់​ឈើ​អោយដឹង​ដែរ​។​ ​តែបើ​ប្រភព ខ្លះ​បាន​លួច​បង្ហើប​អោយដឹងថា ឈ្មួញ​ដឹក​ឈើ​នេះ​គឺជា​ជន​វៀតណាម ហើយ​ឈើ​នេះ​មាន​ឈើ​ឆ្នង់ ក្រ​ញ៉ូង ប៉េង សឹងតែ​មួយ​ឡាន​ពេញ តែ​សមត្ថកិច្ច រកឃើញ​ប្រមូល​យក​ទៅ​ខេត្ត​ប្រហែល​3​គីប​ប៉ុណ្ណោះ​។​

​ប្រភព​បន្តថា សព្វថ្ងៃ​មាន​ក្រុម​ឈ្មួញ​ច្រើនណាស់​តែងតែ​ដឹកជញ្ជូន បទល្មើស​ខុសច្បាប់ ជាពិសេស​ឈើប្រណិត ឆ្លងកាត់​ផ្លូវ​ទូកដរ​នេះ ប្រើ​រូបភាព​បង្កប់​ពី​ខាងក្រោម​ទំនិញ​ផ្សេងៗ​។​ ​ស្ទើរ​ជា​រៀង​រាល់ថ្ងៃ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​បាន​សោះ ជាពិសេស​រដ្ឋបាល​ព្រៃឈើ​ស្រុក កៀន ស្វាយ​។   ​ដែល​មាន​លោក ហែម ដា​រា ជា​នាយ​សង្កាត់ មាន​ស្នាក់ការ​នៅ​ជិត​កំពង់ដរ​នេះ​តែម្ដង​។​

​មហាជន​បាន​ដាក់​ការសង្ស័យថា រដ្ឋបាល​ព្រៃឈើ​ទំនង​បិទ​ភ្នែក ដេក​លក់​មើលមិនឃើញ​ឡើយ​រាល់​បទល្មើស​ទាំងនេះ​។​ ទាល់តែ​ដល់​ថ្ងៃ​អស់លក្ខណ​រថយន្ត​ដឹក​ស្វាយ​បន្លំ​លួច​ដឹកឈើ​ក្រឡាប់  ក្អួត​ចេញ​ឈើ​សុទ្ធតែ​អញ្ចឹង​ទើប​នាំគ្នា​ភ្ញាក់ផ្អើល​។​

​លោក លី សុជាតិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយ​ដឹង​នៅ​ថ្ងៃទី​១៧​ខែ​មីនា​ឆ្នាំ ២០១៩​នេះ​ថា ការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច បានប្រគល់​វត្ថុតាង ឈើប្រណិត​ធ្នង់ ឱ្យទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កៀន ស្វាយ អនុវត្ត​នីតិវិធី​។​

ចំពោះ​វត្ថុតាង ប្រគល់​រួមមាន​៖ រថយន្ត​ម៉ាក​Hyundai​ទម្ងន់​3;5​តោន ព៌ណ ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-9079 ឈើ​អារ​ប្រណិត​ធ្នង់​ចំនួន​104​ដុំ​ស្មើនឹង​3026Kg​ស្មើនឹង 2;241​ម្រ៉ែ​គូប​។​

ty190321a1 ty190321a2 ty190321a3 ty190321a4 ty190321a5 ty190321a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.