ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ ៣ ត្រូវបាន​គេ​មើលឃើញថា កំពុង​កើតមាន ភាពមិនប្រក្រតី យ៉ាង​ពេញបន្ទុក ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ផ្លូវ​ជាតិ​លេខ ៣ ស្ថិតក្នុង​ឃុំ តា​នី ស្រុក​អង្គរជ័យ ខេត្ត​កំពត​……..!

(​ខេត្ត​កំពត​) ៖ ភាពមិនប្រក្រតី​នេះ ត្រូវបាន​ប្រជាពលរដ្ឋ ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន នឹង​ម្ចាស់​រថយន្ត ធ្វើ​អាជីវកម្ម​តូចតាច ដឹក​អីវ៉ាន់​តាម​ផ្លូវជាតិ​លេខ ៣ សម្រាប់​ដោះស្រាយ ជីវភាព​គ្រួសារ បាន​សម្ដែង​ការ​មិន​ពេញចិត្ត ទៅលើ​មន្ត្រី​ខិលខូច មួយចំនួន ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ស្ថិតក្នុង ឃំ​ុ​តា​នី ស្រុក​អង្គរជ័យ ខេត្ត​កំពត ដោយ​ធ្វើ​ការរិះគន់ យ៉ាងខ្លាំងៗ​ថា ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ជា​អ្នក​បើកដៃ ឲ្យ​មន្ត្រី​ក្រោម​ឲ្យ​វា​ទ ជំរិត​យកលុយ ពី​ក្រុម​ឈ្មួញ​តូចតាច​។

​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ រកស៊ី​ដឹក​ទំនិញ​ទាំងនោះ បាន​បន្ត​ឲ្យដឹងថា ទោះ​រថយន្ត​ពួកគាត់ ដឹក​ត្រឹមត្រូវ តាមច្បាប់ ក៏ដោយ ក៏​ជៀស​មិន​ផុត ពី​ការ​បង់លុយ ទៅឲ្យ​ក្រុម​មន្ត្រី ក្រោម​ការគ្រប់គ្រង របស់លោក ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹងរ​ថយ​ន្ថ​នេះដែរ​?​។​

រី​ឯ​ចំណែក​រថយន្ត របស់​មេ​ឈ្មួញ​ធំៗ មាន​លុយ មានអំណាច ដឹក​ស្ទើ​ស្រុត​អស់​ផ្លូវ​ស្ពាន ក៏​មន្ត្រី​ទាំងនោះ មិន​ដែល​ហ៊ាន​បើកភ្នែក​មើល​ទេ​។​

​ពាក់ព័ន្ធ​ភាពមិនប្រក្រតី កើតមាន​អំពើ​ពុករលួយ នៅ​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ខាងលើនេះ មហាជន​ជា​
​ច្រើន ទាំង​រស់​នៅ ស្រុក​អង្គរជ័យ នឹង​អ្នកធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ ៣ បាន​ឃើញ​សកម្មភាព មិន​ប្រក្រតី របស់​មន្ត្រី ១​ក្រុម​តូច ប្រចាំការ នៅ​ស្ថានីយ៍ ជញ្ជីង​ថ្លឹង រថយន្ត នឹង​ឃើញ​ភាព​អសកម្ម របស់​មន្ត្រី ស្ថានី ជញ្ជីង​ថ្លឹងរ​ថយ​ន្ថ នឹងដាក់​រហស្សនាម ឲ្យ​ថា​៖ ជា​ប្រធាន​ជញ្ជីង គិតតែ​ពី​ផលប្រយោជន៍ គ្រួសារ​របស់​ខ្លួន នឹង​ក្រុម​បក្ខពួក​របស់​ខ្លួន តែប៉ុណ្ណោះ​។

​ជាងនេះទៅទៀត មហាជន បាន​នាំ​គ្នា​រិះគន់​ថា បុគ្គលិត របស់​ខ្លួន​ជា​មន្ត្រី ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ស៊ីប្រាក់ខែ​រដ្ឋ មិន​ខំ​អនុវត្តន៍ ទៅតាម​តួរ​នាទី​ខ្លួនឯង​ទេ បែរជា​នាំគ្នា​ខំ​ប្រឹង​រក​លុយ តាមរបៀប​ពុករលួយ ដោយ​ច្របាច់ករ ប្រជាពលរដ្ឋ អាជីវករ​តូចតាច យកលុយ​ដាក់​ហោប៉ៅ ចែកគ្នា ធ្វើ​មាន​ធ្វើ​បាន​ទៅ​វិញ​?​។

​ប្រភព​ពី​អ្នក​ធ្លាប់​រកស៊ី ដឹកទំនិញ បាន​ប្រាប់​ឲ្យ​បណ្ដាញ​ព័ត៌មាន យើង បានដឹងថា​៖ ប្រសិនបើ ជា​រថយន្ត​របស់ ឈ្មួញ​ធំៗ មាន​លុយ​មាន​អំណាច​វិញ ទោះ​រថយន្ត​ទាំងនោះ ដឹក​អាច៌​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ធ្វើ​អាជីវកម្ម ពេញ​ហៀរហូរ ខុស​លខ​ណៈ​បច្ចេកទេស នៃ​ស្តង់ដារ ច្បាប់​កំណត់ នឹង​ដឹកទំនិញ​លើស​ទម្ងន់ រាប់រយ​តោន ក៏​គេ​មិនដែល​ឃើញ រថយន្ត​ទាំងនោះ ចូល​ថ្លឹង​សោះ ឃើញ​តែ​រត់​ចូល​បង់លុយ ហើយ​រត់​ឡើង​ឡាន​វិញ ហើយ​ដំណើការ ទៅ​បាន​យ៉ាង​រលូន ទាំងនេះ បាន​សបញ្ជាក់ ឲ្យឃើញថា ជា​កន្លែង​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​លុយ​ពិតៗ មិនមែន​កន្លែង​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត​នោះទេ​។

​ដោយ​ឡែក​ប្រភព ពី​មជ្ឈដ្ឋាន​នានា បាន​រិះគន់​ខ្លាំៗ​ថា  ដោយសារតែ មាន​ការធូរលុង ឬ​អាច​មាន​ការ បើ​កដៃ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ នឹង​ដឹកជញ្ជូន នឹង​លោក ប្រធាន​មន្ទីរ​សាធារណការ ខេត្ត​កំពត ថ្លឹង​រថយន្ត​ខាងលើ​នេះ ហ៊ាន​ប្រព្រិត្ត​អំពើ ពុករលួយ យ៉ាង​ចំហរ ដោយ​គ្មាន​ញញើត នូវ​ចំណាត់ការ របស់​អង្គភាព ប្រឆាំង​អំពើរ​ពុករលួយ ដែលមាន ឯកឧត្តម​បណ្ឌិត ឱម យិនទៀង ជា​ប្រធាន​អង្គភាព បន្តិច​ណា​សោះឡើយ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ក្រោយពី​មាន​សេចក្ដីរាយការណ៍ ពី​អ្នកសារព័ត៌មាន  យើង បាន​ចុះ​ទៅ យក​ព័ត៌មាន ដល់​ទីតាំង ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខាងលើ កាលពី ល្ងាច​ម៉ោង ០៥ និង​៣០​នាទី ថ្ងៃ ២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ឃើញ​ទង្វើ មិន​ប្រក្រតី​ជាច្រើន នឹង​ឃើញ​ភាព​អសកម្ម របស់​មន្ត្រី​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត យ៉ាងច្បាស់ នូវ​អំពី​អំពីេ​រពុករលួយ របស់​ពួកគេ ដោយ​គ្មាន​ញញើត​សោះ​នោះ ។

​ពាក់ព័ន្ធ​បញ្ហា​ជុំវិញ ខ្ញុំ មិនអាច​សុំ​ការបំភ្លឺ ពី​លោក​ប្រធាន​ស្ថាន​នី​ផ្លឹង​រ​ថ្ថ​យន្ត បាន​ទេ​ដោយ​មិន​មាន​លេខ​ទូរស័ព្ទ សំរាប់​ទំនាក់ទំនង ។

​ទង្វេ​ី​ពុករលួយ ដល់​ខួរឆ្អឹង​បែបនេះ មហាជន​ជាច្រើន ធ្វើ​ការស្នើ​សុំ​ឲ្យ​ឯកឧត្ដ ស៊ុន ចាន់ថុល រដ្ផមន្ត្រី ក្រសួង​សាធារណៈកា​រណ៍ និង​ដឹកជញ្ជូន ទើប​ឡើង​ថ្មី មេត្តា​ពិនិត្យ ទៅលើ​ក្រុម​មន្ត្រី ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​ខាងលើ​ផង​ទាន ។​

​សូមបញ្ជាក់​ថា​ក្រុម​ជញ្ចីង​នេះ​ប្រហែល​ទៅ​ហ្នឹង​កុងត្រូលជជុះ​ទៅហើយ   បានន័យថា​មិនដែល​ឃើញ​ថ្លឹង​ទេ​យក​តែ​លុយ  ចង់​ផ្លូវថ្នល់​ខួច​ម៉េច​ខួច​ទៅ  សំ​ដាក់​យកលុយ   ប្រជា​ពលរដ្ធ​ពិតជា​មិនយ​ល់ ទេ​។​

 

ty190321c1 ty190321c2 ty190321c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.