ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឯកឧត្តម​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​គួរ​ចាត់វិធានការ​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន​ដែល​ឃុបឃិត​នឹង​ធ្វើឲ្យ​បាត់បង់​ដី​ដែន​បរិស្ថាន​នៅ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​រាប់រយ​រាប់ពាន់​ហិកតា​

​គេហទំព័រ​(​យុវជន​តេជោ​)
​ចេញផ្សាយ​ថ្ងៃ​ទី​២៣.០៣២០១៩

​ខេត្ត​កំពង់ឆ្នាំង ៖ វា​ជា​រឿង​មួយ​ដែល​គួរឲ្យ​សោកស្តាយ​បំផុ​តដែល​អាជ្ញាធ​រភូ​មិ​ឃុំ​បិទ​ភ្នែក​បិទ​ច្រមុះ​ឃុបឃិត​និង​ឈ្មួញ​ដែល​មាន​ប្រាក់​មាន​អំណាច​យក​ដី​របស់​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អស់​។​បែ​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន មាន​គ្រួសារ​ខ្លះ​មាន​ដីស្រែ​ចំការ​ធ្វើ​មិន​បាន​ពីរ​បី​ហិតា​ផង ផ្ទុយស្រឡះ​ពី​រ​អ្នកមាន​លុយ​មាន​អំណាច​ឃុបឃិត​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ក្នុង​ម្នាក់ៗ​រាប់រយ​ហិតា​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ឱ្យ​ដឹងថា​នៅ​ជុំវិញ​បរិវេណ​រមណីយដ្ឋាន​ថ្ម​ក្រាល​ចំណុច​បរ​វៀត​ស្ថិតក្នុង​ភូមិ​កោះ​ខ្ទុំ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​ដែល​ជា​ដី​ដែន​បរិស្ថាន​គ្រប់គ្រង​នោះ​សព្វថ្ងៃ​បាន​ក្លាយទៅជា ដី ឈ្មួញ​និង​អ្នកមាន​អំណាច​ឃុបឃិត​គ្នា​គ្រប់គ្រង​អស់​បាត់ទៅហើយ​។​

​មន្ត្រី​បរិស្ថាន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ឱ្យ​ដឹងថា ដី​ដែល​ឈ្មួញ និង​អ្នក​ដែល​មាន​អំណាច​កំពុងតែ​គ្រប់គ្រង​សព្វថ្ងៃនេះ​ពីមុន​មក​គឺ​ពិតជា​ដី​ដែល​បរិស្ថាន​គ្រប់គ្រង​មែន ប៉ុន្តែ​ពួក​ឈ្មួញ​ខិលខូច​និង​បុគ្គល​ដែល​មាន​អំណាច​ទាំងនោះ​បាន​ប្រើ​រូបភាព​ទិញ​ពី​ប្រជាពលរដ្ឋ​និង​កាប់​ទន្ទ្រាន​ឈូសឆាយ​ដោយ​ឃុបឃិត​ជាមួយនឹង​អាជ្ញាធរ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់លើ​យក​កាន់កាប់​អស់​

​ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ​អ្នកយក​ព័ត៌មាន​យើងខ្ញុំ​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក ម៉ឹង ហ៊ីម ប្រធាន​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​តាមរយៈ​ទូរស័ព្ទសុំ​ការ​ណាត់​ជួប​លោក​នៅ​ទី​ស្នាក់ការ​ដើម្បី​បកស្រាយ​បំភ្លឺ​ចំពោះ​បញ្ហា​ទាំងអស់​នោះ​

​ប៉ុន្តែ​ពេល​ដែល​ក្រុមការងារ​អ្នកយកព័ត៌មាន​យើង​ទៅ​ចង់​រក​នៅ​ទីស្នាក់ការ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ទូរស័ព្ទ​ទៅ​លោក​ជា​ច្រើនលើក​ចូល​តែ​គ្មាន​អ្នក​លើក​នេះ​បញ្ជាក់ឲ្យ​ឃើញ​ថា​លោក ម៉ឹង ហ៊ីម មាន​ចេតនា​គេចវេះ​មិន​ព្រម​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ទាំងអស់​នេះ​ឡើយ​។

​ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ​ប្រជាពលរដ្ឋ​បាន​ទទូច​ស្នើសុំ​ដល់​ឯកឧត្តម​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មេត្តា​ឯកឧត្តម​ដាក់​មន្ត្រី​ជំនាញ​ចុះ​មក​ស៊ើបអង្កេត​ពី​បញ្ហា​រឿង​ដី​ដែន​បរិស្ថាន​ដែល​ត្រូវ​មន្ត្រី​ខិលខូច​និង​ឈ្មួញ​ទុច្ចរិត​ឃុបឃិត​គ្នា​យក​អស់​ដែល​ស្ថិតនៅក្នុង​ភូមិ​កោះ​ខ្ទុំ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​នេះ​ផង បើ​មិន​ដូច្នោះ​ទេ​ដែន​ដី​ព្រៃ​រដ្ឋ​ដែល​នៅ​សេសសល់​ច្បាស់​ជា​បាត់បង់​អស់​នៅពេល​ខាងមុខ​នេះ​ជាក់​ជាពុំខាន ៕

ty190323a1 ty190323a2 ty190323a3 ty190323a4 ty190323a5 ty190323a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.