ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

បែកធ្លាយ​បញ្ជី​ឈ្មោះ​មន្ត្រី​សមត្ថកិច្ច​ក្នុង​ខេត្តពោធិសាត់​ទទួល​សំណូក​ក្រោម​តុ​ពី​អ្នក​នេសាទ​ខុសច្បាប់​ជនជាតិ​វៀតណាម​

​ខេត្ត​ពោធិសាត់ ៖ ក្នុង​ពេល​ថ្មីៗ​នេះ មាន​បណ្តាញ​ពត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ពី​ការ​បែកធ្លាយ​ពី​បញ្ជី​ឈ្មោះ​មន្ត្រី​ជំនាញ​ជលផល​និង​មន្ត្រី​ជំនាញ​ជលផល​ក្នុង​ខេត្ត​ពោធិសាត់​ដែល​មាន​មេៗ​ជលផល​ចាប់ពី​ថ្នាក់​នាយកដ្ឋាន​រដ្ឋបាល​ជលផល​លោក អេង ជា​សាន លោក ហុង ហ៊ី និង​លោក​ឡាយ វិទូ បញ្ជាការ​រង​កង​រាជ​អាវុធ​ហ​ត្តខេ​ត្ត និង​ប្រធាន មន្ទី​កសិកម្ម​ខេត្ត លោក ឡាយ វិសិដ្ឋ លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេ​ត គឺ​លោក ភុំ វិម​ល និង​មន្ត្រី​ថ្នាក់ក្រោម ចាប់ពី​នាយផ្នែក លោក​ច្រឹង​តាំង​លី​លោក​ភេ​ម​សុខុន និង​លោក​លឹម​សុ​ក្រិត​នៅ​ស្រុក​ក្រគរ​និង​នៅ​ស្រុក​កណ្ដៀង រួម​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្ត​ពោធិសាត់​មួយចំនួន​ទៀត​បាន​យក​លុយ​ពី​ឈ្មោះ​ហួន ធី​ជនជាតិ​វៀតណាម ប្រើ (​ឈ្មោះ​ខ្មែរ​) និង​ជា​មេខ្លោង​កាង​និង​រត់ការ​ប្រមូល​លុយ​ពី​អ្នករកស៊ី​បទល្មើស​ទូក​នេសាទ អូស​អួន​ជាង​១០​វង់​នៅ​និង​ទូក​អូស​យ៉ាំង​កាវ​ជាច្រើន​វង់​របស់ ជនជាតិ​វៀតណាម នៅ​ឃុំ​កំពង់ លួង​ដែល​ធ្វើ​សកម្មភាព​នៅ​ចំណុច​កោះ​ក្អែក រាំង​ទិល​ក្នុង​តំបន់​បឹង​ទន្លេសាប រាប់​ម៉ឺន​ដុល្លារ​ទៀត ដែល​ការកំណត់​លុយ​នេះ​គឺ​មាន​ជា​រៀងរាល់ឆ្នាំ​។​

​ក្រុម​អ្នកនេសាទ នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ពោធិសាត់​និយាយថា អំណាច​របស់​ឈ្មោះ ហួន ធី គឺ​ខ្លាំង​សម្បើម​ណាស់ បើ​ទោះបីជា​គេ​ជា​ជន​ស៊ីវិល ប៉ុន្តែ​គេ​អាច​ដឹកនាំ​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​នេសាទ​បាន​យ៉ាង​ងាយ ។ ជា​ពិសេស​អ្នក​ណា​ដែល​ហួន ធី​យល់ថា​ជា​ឆ្អឹង​ទទឹង​ក​គឺ​ត្រូវតែ​បង្ក្រា​ដោយ​ខានមិនបាន​។​

​នេះ​ជា​ការផ្គើន​ទៅនឹង​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​និង​អភិក្រម​ទាំង​៥​ចំណុច​របស់ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន​ដែល​បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​ក្ដៅគគុក ទៅលើ​មន្ត្រី​ពុករលួយ​គ្រួសារនិយម​និង​បក្ខពួក​និយម មួយចំនួន​នៅ​តាម បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ​ការ​បែកធ្លាយ​ឯកសារ​យក​លុយ​តាម​បណ្តាញ​ពត៌មាន​មួយចំនួន​បាន​ចុះ​ផ្សាយ​នេះ​ពិត​ឬ​មិន​ពិត​នោះ​អង្គភាព​យើង​គ្រាន់តែ​ចុះផ្សាយ​ស្នើសុំ​បំភ្លឺ​ពី​អ្នកពាក់ព័ន្ធ​ខាងលើ​តែប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.