ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

រណ្ដៅ​ដី​ល្មើស​ច្បាប់​ដ៏​ធំៗ​និង​ជ្រៅ​ឃើញ​ក្បាល​ប្រេត ៣​កន្លែង របស់​ឈ្មួញ​លក់​អាចម៍​ដី របស់​ឈ្មោះ​ហេង និង លាង នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ប្រធាន​មន្ទីរ​រ៉ែ​រាជធានី​ភ្នំពេញ និង​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​មិនដឹង​!

ការិយាល័យ​និពន្ធ​(010859909)
​ភ្នំពេញ ៖ រណ្ដៅ​ដី​ដ៏​ធំ​៣​កន្លែង​ដែល​គេ​ស្គាល់​ថា ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ឈ្មោះ លោក ហេង និង លោក លាង កំពុង តែ​ជីក​ជ្រៅ​សន្លឹម​គួរ​ខ្លាច ហើយ​វា​នឹង​បណ្ដាលឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ កំពុងតែ ដំណើរការ​ជីក​យ៉ាងជ្រៅ​ទៅៗ​ដោយ​រលូន និង​គគ្រឹកគគ្រេង ល្មើស​ច្បាប់​ហាមឃាត់​ទាំងស្រុង ប៉ុន្តែ​បែរជា​គ្មាន សមត្ថកិច្ច​ជំនាញ់​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ ទៅ​ហាមឃាត់ បង្ក្រាប​ទាល់តែសោះ​។​

​ប្រភព​បាន​ប្រាប់ថា ទីតាំង​ជីក​យក​អាចម៍ដី​លក់​ទាំង​៣​កន្លែង របស់លោក ហេង និង​លោក លាង នេះ ស្ថិតក្នុង ភូមិ​ភ្លើង​ឆេះ​រទេះ ខាងកើត សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រាល់ថ្ងៃនេះ រថយន្ដ​ដែល​ដឹក​អាចម៍ដី​ចេញពី​រណ្ដៅ​ដ៏​ធំ នេះ សរុប​មិន​តិច​ជាង​២០០​រថយន្ដ​នោះ​ទេ ហើយ​រថយន្ដ​ដែល​បើក​ចេញ​ទៅ​គោលដៅ​របស់​គេ គឺ​បង្ក​សំឡេង កក្រើក​អ្នកភូមិ តម្លង់​អ្នកភូមិ រំខាន​អ្នកភូមិ និង​បង្ក​ឱ្យ​ហុយ​ដី​ទ្រលោម ធ្វើឱ្យ​បរិស្ថាន​អាប់អួ ធូលី​ដី​ប៉ះពាល់ សុខភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។​

​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកភូមិ​ភ្លើង​ឆេះ​រទេះ ភូមិរ​ងៀង (២​ភូមិ​ជាប់​គ្នា​) បាន​និយាយថា ពួកគាត់​បាន​ទៅ​ឈរ ឈ្ងោក​មើល​រណ្ដៅ​ដី​នេះ មើលទៅ​គួ​ឲ្យ​ខ្លាច​ខ្លាំងណាស់ ព្រោះ​មាន​ទំហំ​ធំ និង​ជ្រៅ​ឃើញ​រថយន្ដ​ធុន​ធំ ក្លាយ​ជា​តូចៗ​ប៉ុន​ចង្រិត​ទៅហើយ និង​ហាក់បីដូចជា​យើង​មើលទៅ​ឃើញ​ក្បាល​ប្រេត​អ៊ីចឹង​។ រណ្ដៅ​ដី​ដ៏ ជ្រៅ​ល្មើសច្បាប់ (​ជ្រៅ​លើសពី​៤​ម៉ែត្រ​) នេះ នៅពេល​មាន​ភ្លៀង​ធ្លាក់​ចូល ទឹកនឹង​ឡើង​ពេញប្រៀប​មាត់​រណ្ដៅ ហើយ​វា​នឹង​អាច​បាក់​ច្រាំង​ជំរាល​ទៅ​រក​ផ្ទះ​អ្នកភូមិ​ជិត​នោះ បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​-​សត្វ … ជាពិសេស​ក្មេងៗ​កូន​អ្នកភូមិ អាច​នឹង​លង់ទឹក​ស្លាប់​ញឹកញាប់​។​

​បើ​តាម​មូលដ្ឋាន​ច្បាប់​វិញ អាជ្ញាធរ​អនុញ្ញត​ឱ្យ​ជីកយ​កអាច​ម៍ដីប្រើប្រាស់​នៅតាម​តំបន់ជាយ​ក្រុង​ក្នុង​ជម្រៅ​តែ ត្រឹម​៤​ម៉ែត្រ​ប៉ុណ្ណោះ (​ដាច់ខាត​មិន​ឱ្យ​ជ្រៅ​ជាង​នេះ​) ប៉ុន្តែ​រណ្ដៅ​ដី ដែល​លោក ហេង និង លោក លាង កំពុង តែ​ជីក​យក​អាចម៍ដី​លក់ ស្ថិតក្នុង ភូមិ​ភ្លើង​ឆេះរ​ទេះ​ខាងកើត សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ នេះ គឺ​មាន​ជម្រៅ​រហូត​ដល់​ពី​២០-៣០​ម៉ែត្រ​ឯណោះ ហើយ​ការជីក​យក​អាចម៍ដី​នេះ មាន​សកម្មភាព​ជាង​៥​ឆ្នាំទៅ ហើយ , ទង្វើ​នេះ​ខុសច្បាប់​ទាំងស្រុង ហេតុអ្វី​បានជា​សមត្ថកិច្ច​-​អាជ្ញាធរ​មិន​មាន​វិធានការ​តាម​ច្បាប់​ដូច្នេះ​។​

​ប្រជាពលរដ្ឋ និង​មន្ត្រី​ដែល​ត្រឹមត្រូវ រិះគន់ថា រណ្ដៅ​ដី​ធំ និង​ជ្រៅ​សន្លឹម ទាំង​៣​កន្លែង​ដែល​បំពាន​ច្បាប់​នេះ មិនមែន​មន្ត្រី​សមត្ថកិច្ច​-​អាជ្ញាធរ មិនដឹង​នោះ​ទេ ប្រហែលជា​មាន​ហ៊ុនហយ​ជាមួយ ឬ​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ថៅកែ អាចម៍ដី​ហើយ បានជា​ធ្វើគ ធ្វើ​ថ្លង់ និង​ធ្វើ​ជា​ដេក​លក់​មិន​ដឹង​អី​បែបនេះ​!!! តែបើ​ថា អត់​ពាក់​ព័ន្ធ​នឹង សំណូក សូកប៉ាន់​នោះទេ សមត្ថកិច្ច​-​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ គួរ​ណាស់​តែ​ចាត់វិធានការ​ទប់​ស្គាត់ , បង្ក្រាប និង​កសាង​សំណុំរឿង នាំខ្លួន​ថៅកែ​រណ្ដៅ​ដី ព្រមទាំង​អ្នកពាក់ព័ន្ធ​ទៅ​តុលាការ អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​

​ទាក់ទង​ករណីនេះ គេហទំព័រ​សេរី​យុត្តិធម៏ មិនអាច​សុំ​ការបំភ្លឺ​បកស្រាយ ពី​ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​នោះទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.