ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មីនា និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​សុវត្ថិភាព​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ …….!

(​ខេត្ត​ព្រះសីហនុ​) ៖ ថ្ងៃទី​១២ ខែ មេសា ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃ​សុក្រ ៨​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មីនា និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​សុវត្ថិភាព​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ដែល​នឹង​ចូល មក​ដល់​នៅ​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៩​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ ណែនាំ​ឱ្យ​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​តាម​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន ដែល​ថ្នាក់លើ​បាន​ប្រគល់ជូន ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់ ពង្រឹង​ការងារ ប្រចាំ​ថ្ងៃ​ប្រចាំ​បញ្ជា​ឱ្យបាន​ច្បាស់លាស់ និង​ហ្មត់ ចត់ ត្រូវរាយការណ៍ជូន​ថ្នាក់​ដឹកនាំ​ឱ្យ​បាន ទៀងទាត់ និង​ទាន់​ពេលវេលា / ពិសេស​កម្លាំង​អន្តរាគមន៍៍ ត្រូវ​ត្រៀម​ជានិច្ច​សម្រាប់​ចេញ​អន្តរាគមន៍ ពេល​មាន​ហេតុការណ៍​កើតឡើង​។​

​លោកស្នងការ បាន​ដាស់តឿន​ឱ្យ​កងកម្លាំង​នគរបាល​ទាំងអស់​យកចិត្តទុកដាក់ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ តាម​វត្ត​អារាម និង​កន្លែង​កម្សាន្ត​នានា / ដូច្នេះ​កម្លាំង នគរបាល​មូលដ្ឋាន ត្រូវ​ចុះ​ល្បាត​ដល់​តាម​ភូមិ និង​លំនៅឋាន តាមដាន​សង្កេត ក្រែង​មាន​បទល្មើស​ចោរកម្ម​គាស់​ផ្ទះ ឬ​មាន​អគ្គិភ័យ​កើតឡើង​។

​លោកស្នងការ បាន​ជំរុញ​ឱ្យ​កម្លាំង យកចិត្តទុកដាក់​លើ​ការងារ​ព្រហ្មទណ្ឌ ការងារ​ចរាចរណ៍​ផ្លូវគោក សណ្តាប់ធ្នាប់ និង​បញ្ហា​គ្រឿងញៀន និង​ចរាចរណ៍​ផ្លូវទឹក ត្រូវមាន​អាវ​សុវត្ថិភាព​ជូន​ភ្ញៀវ​។​

​លោក​បន្តថា ចំពោះ​បញ្ហា​គ្រឿងញៀន ជា​បញ្ហា​មួយ​ក្តៅគគុក ត្រូវ​រឹតបន្តឹង​ចុះ​ទៅ​ដល់​ហាង​ខារ៉ាអូខេ ក្លឹប​កម្សាន្ត និង​ទីកន្លែង​ដែល​ងាយ​នឹង​កើតឡើង​បទល្មើស​គ្រឿងញៀន អប់រំ​ធ្វើ​កិច្ចសន្យា​ចំពោះ​ម្ចាស់​ទីតាំង / ក្នុងករណី​មាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ត្រូវមាន​វិធានការ​បង្ក្រាប​ភ្លាមៗ / បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់ បៀ​រ អាប៉ោង ជល់​មាន់​ជាដើម ត្រូវ​រឹតបន្តឹង​បង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា​។​

​ក្នុងឱកាស​នោះ លោកស្នងការ​បាន​ឧបត្ថម្ភ ជូន​ដល់​កងកម្លាំង​គ្រប់​ការិយាល័យ​ជំនាញ គ្រប់​អធិកា​រដ្ឋា​នគរបាល​ក្រុង ស្រុក និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មាន​៖ មី​ចំនួន​៨៧​កេស ទឹកក្រូច​ចំនួ​នួន ១៦០​កេស និង​ស្រា​បៀ​ចំនួន​៣៨៧​កេស​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.