ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ថ្លែង​ពី​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

ព្រឹក​ថ្ងៃ ចន្ទ ៣​រោច ខែ ចេត្រ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​និង ថ្ងៃទី ២២ ខែ មេសា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នគរបាល​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ត្រួតពិនិត្យ​កងកម្លាំង​នគរបាល ដែល​បាន​ប្រជុំ​កង​ជួរ​នៅ​ទី ប្រមូលផ្ដុំ​កងកម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដែល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​កិច្ច​អន្តរាគមន៍ សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ នៅពេលដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុការណ៍​ណាមួយ​ដែល​អាច​កើតឡើង​ជា​ចៃដន្យ​ទូទាំង​ខេត្ត​កំពង់ធំ ។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​នាំយក​ប្រសាសន៍ ផ្ដាំផ្ញើ​ថ្លែងអំណរគុណ របស់​ថ្នាក់ដឹកនាំ ជាពិសេស​ប្រសាសន៍ ផ្ដាំផ្ញើ របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ រួមមាន អស់លោក លោកស្រី​ស្នងការរង លោកនាយ នាយរង​ការិយាល័យ​ជំនាញ លោក​អធិការ លោក​អធិការរង​នគរបាល​ទាំង ០៨ ក្រុង​-​ស្រុក នាយ នាយរង​ផ្នែក​ជំនាញ លោកនាយ នាយរង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំង ៨១ ឃុំ​-​សង្កាត់ និង​មន្ត្រីនគរបាល​ខេត្ត​កំពង់ធំ ដែល​បាន​ខិតខំ​ប្រឹង ប្រែង​បញ្ជេញ​អស់ពី​កំលាំងកាយ​ចិត្ត ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិ ថែរក្សា សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ក្នុង​ឱកាស​ពិធី​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​២៥៦៣ គ​.​ស​២០១៩ ធានា​បាន​សុវត្ថិភាព​ល្អ ទូទាំង​ខេត្ត​កំពង់ធំ ។ លទ្ធផល​ជោគជ័យ ដែល​ជាទី​គាប់ប្រសើរ ខាងលើ​នេះ​គឺ​ដោយសារ​ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត ដែល​បាន​ដាក់​ផែនការ និង​ការអនុវត្តន៍​គ្រប់​ជ្រុងជ្រោយ ដោយ​លោក​ស្នងការ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដ​គោលដៅ​សំខាន់ៗ នៅ​ទីកន្លែង​ប្រារព្ធ​កម្ម​ពិធី ។​

​ម្យ៉ាងទៀត​ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល​ស្នងការ​នគរបាល​ខេត្ត កងកម្លាំង​នគរបាល​ទាំងអស់ បាន​ប្រកាន់យក​កិច្ច សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​កិច្ចសហប្រតិបត្តិការ​ល្អ តាម​បណ្តា​គោលដៅ ទំនាក់ទំនង​បោះដៃ​គ្នា​ទៅវិញទៅមក ដោយ​ប្រើប្រាស់​សមត្ថភាព​ជំនាញ វិធាន​ជំនាញ​របស់​ខ្លួន ក្នុង​ការបង្ការ ទប់ស្កាត់បាន មុខសញ្ញា​ប្រព្រឹត្ត បទល្មើស​ផ្សេងៗ ជាពិសេស​ការបញ្ចៀស នូវ​ការកកស្ទះ​ចរាច​រណ៍ នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ជាច្រើន​មឺ​ុ​ន​នាក់ អញ្ជើញ​មក​ទស្សនា កម្មវិធី​សប្បាយភាព ប្រកប​ដោយ​ភាព សោមនស្ស​រីករាយ​ក្រៃលែង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.