ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

​ច្រក​អន្តរជាតិ​សេដ្ឋកិច្ច​ស្ទឹង​បត់​-​បាន​ណង​អៀន គឺ​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ចជាតិ​

​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​កម្ពុជា និង​ក្រសួង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ ថៃ ព្រមទាំង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ក​ការ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​ជិតខាង (NEDA) ដែល​បាន​រួម​សហការ​គ្នា​សម្រេចបាន​នូវ​សមិទ្ឋិផល​ល្អ​ជាច្រើន​ក្នុង​ថ្ងៃនេះ ដែល​ក្នុងនោះ​រួមមាន​ទាំង​ការផ្តល់​ក្បាលរថភ្លើង និង​ផ្លូវដែក​ដែល​ឈប់​ប្រើ​ប្រវែង ១៤០​គម (​ចាស់​ថៃ តែ​ថ្មី​កម្ពុជា​) ពី​មិត្ត​ថៃ​មក​អោយ​កម្ពុជា ជាមួយនឹង​ការតភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀន នៅ​ទីក្រុង​ប៉ោយ​ប៉ែត​។​

​នៅ​ពេល​ឆាប់ៗ​នេះ គឺ​យើង​នឹង​សាងសង់​អាគារ​សម្រួល​ពាណិជ្ជកម្ម​បន្ថែម​នៅ​ច្រក​អន្តរជាតិ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការដឹក​ទំនិញ​ធំៗ ដែល​ត្រូវ​បញ្ចៀស​ចេញពី​ច្រកចេញ​ចូល​តាម​ស្ពាន​ប៉ោយប៉ែ​ត​សព្វថ្ងៃ​ដែល​មាន​លក្ខណៈ​តូចចង្អៀត គឺ​នឹង​ទុក​សម្រាប់​អោយ​តែ​ទេសចរ​ឆ្លងកាត់​តែប៉ុណ្ណោះ​។​

​ទន្ទឹមនឹងនេះ យើង​នឹង​សាងសង់​ស្ពានដែ​កមួយ​ផ្សេងទៀត ដែល​មាន​ទទឹង ៩​ម៉ែត្រ និង​បណ្តោយ ៥០​ម៉ែត្រ សម្រាប់​បងប្អូន​ដែល​មាន​មុខរបរ​អូស​រទេះ​ទំនិញ​តូចៗ​ពី​ផ្សារ​រង់​ក្លឿ មកកាន់​ប៉ោយប៉ែត​បាន​ប្រើប្រាស់​ដាច់ដោយឡែក​។

​ក្រោយ​ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀន បាន​បើក​ជា​ផ្លូវកា​រហើយ គឺ​រាល់​ទំនិញ​ចេញ​ចូល​តាម​រថយន្ត​ធំៗ ត្រូវ​ដឹក​ជញ្ជូន​តាម​ស្ពាន​ស្ទឹង​បត់​-​បាន​ណង​អៀន វិញ​ម្តង ហើយ​ដែល​ងាយស្រួល​ឆ្ពោះ​ទី​កាន់​ផ្លូវជាតិ​លេខ​៥ បាន​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ទៀតផង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.