ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

អធិការ​ស្រុក​ខ្សាច់កណ្តាល បង្ក្រាប​ល្បែងស៊ីសង (​ជល់​មាន់​)

កណ្តាល ៖ នៅ​ថ្ងៃ​ទី​២៦.០៥. ២០១៩ វេលា​ម៉ោង ៩.០០ នាទី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ដឹកនាំ​ដោយ លោក​វីរ​សេនីយ៍​ឯក ម៉ែន សុខ​ឃឿន អធិការ​ស្រុក បាន​ចុះ​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង (​ជល់​មាន់​) ចំណុច​ចំការ​ស្វាយ ភូមិ​ព្រែក​អំពិល ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ០៨ នាក់ រួមជាមួយ​វត្ថុតាង​មួយចំនួន ។​

​ជនសង្ស័យ​០៨ នាក់​
១.​ឈ្មោះ ហ៊ិ​ន លក ភេទ ប្រុស​អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)​។
២.​ឈ្មោះ កែម ប៊ុន​ថា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ឃាត់ខ្លួន​)​។
៣.​ឈ្មោះ ប៉ុន គង់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ឃាត់ខ្លួន​)​។​
៤.​ឈ្មោះ ឆ​យ ចិត្រ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ ជាងផ្សារដែក មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​២​ឃុំ​ព្រែក​អំពិល​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)​។​
៥.​ឈ្មោះ​ឃិន សេង​ហាក់​ភេទ ប្រុស​អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ពុក​ឬ​ស្សី​កណ្តាល ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)​។​
៦.​ឈ្មោះ ភាព រ៉ាំ​បូ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ឃាត់ខ្លួន​)​។​
៧.​ឈ្មោះ ស្រ៊ី ប៊ុន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ឃាត់ខ្លួន​)​។​
៨.​ឈ្មោះ សុំ ហ៊ុន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ឃាត់ខ្លួន​)​។​
*​វត្ថុតាង​ចាប់យក ៖
-​ស្កុត​រុំ​ខ្នាយ​មាន់ ៩៦ ដុំ​
-​ជញ្ជីង​ថ្លឹង​មាន់ ០១
-​ស្បែកជើង ០៥​គូ​
-​ធុង​ទឹកកក​ចំណុះ ១០០​លីត្រ ០១
-​កៅអី​ជ័រ ០៥
-​តុ ០១
-​កញ្ចក់​សម្រាប់​ផ្គូរ​មាន់ ០១
-​ម៉ូតូ ១៥ គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង​ត្រូវបាន​បញ្ជូន​មក អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

Filed in: សន្តិសុខសង្គម

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.