ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ល្បិច​ចាស់​តែ​ទទួល​ផល យក​វត្ត​អារាម​ជា​ជម្រក​ស្តុក​ឈើ​កសាង​វត្ត តាមពិត​ឱកាសល្អ​នាំចេញ​សោះ​

ខេត្ត​ព្រះវិហារ ៖ ទោះជា​ធ្វើបុណ្យ​សាង​កុសល តែ​មិន​អាច​យកមក​ទូទាត់​នូវ​អំពើ​បាប ដែល​អ្នក សាង​បានទេ ។ បុណ្យ​និង​បាប ចែកដាច់​ពី​គ្នា បានន័យថា យើង​សាង​ល្អ ទទួលបាន​នូវ​កុសល យើង​សាង​អំពើអាក្រក់​ទទួលបាន​នូវ​អំពើ​អកុសល ។ ដូច្នេះ​ទោះជា​ខំ​សាង​នូវ​ល្អ​ដល់​ភាគរយ មិនអាច​យកមក​លុប​អំពើ​បាប​១០ ភាគរយ​បាន​នោះឡើយ ។

​យ៉ាងណាមិញ មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​តែ​ពូកែ​ប្រេី​ល្បិច​បាន​រៀប​គម្រោង​ប្តូរ​រូបភាព​យក​ឈើ​ទៅ​ស្តុក​ទុក​ក្នុង​បរិវេណ​វត្ត​អារាម​ដែល​ជាទី​គោរព​បូជា​សម្រាប់​ពុទ្ធបរិស័ទ​។ ឈើប្រណិត​ជាង​១០០​ម៉ែត្រគូប​របស់​ឈ្មួញ​ឈ្មោះ​ស៊ុំ ឈុំ​ប៊ុន ។

​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ​ដែល​ដឹង​រឿង​ពិត​បាន​ទម្លាយ​ថា ការ​យក​ឈើ​មក​ស្តុក​ទុក​ក្នុង​វត្ត​បែប នេះ​ដើម្បី​បិទបាំង​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច តែប៉ុណ្ណោះ​។ ពូក​គាត់​ចាំ​ថា កាលពី​ឆ្នាំ​២០១៥ ត្រូវ​បាន​បង្ក្រាប​រួច​ម្តងមកហើយ តែ​មិនបាន​សម្រេច​ដោយ​មែ​ឈ្មួញ​រូប​នេះ​យក​វត្ត​មក​ធ្វើ​អាជីវកម្ម​វត្ត​ព្រះ​ខណ្ឌ ស្ថិតនៅ​ភូមិ​តា​សែង ឃុំ​រណៈសិរ្យ ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ខណៈ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ស៊ុំ ឈុំ​ប៊ុន បញ្ចុះបញ្ចូល​លោក​យក​ទីតាំង​ព្រះវិហារ​ស្តុក​ឈើប្រណិត​ជាង ១០០ ម៉ែត្រគូប ដើម្បី​រក​ឱកាស​ដឹកជញ្ជូន​យក​ទៅ​រាជធានី​ភ្នំពេញ

​នៅពេល​នេះ​លោក​មាស ញឹម នាយក​ដែនជម្រកសត្វព្រៃ​បឹង​ពែរ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​សង្គម​ថ្មី ចុះ​ទៅ​បង្ក្រាប តាម​ចម្លើយ​របស់​មេ​ឈ្មួញ ស៊ុំ ឈុំ​ប៊ុន ប្រាប់​សមត្ថកិច្ច​ថា ទិញ​ឈើ​ទុក​ក៍សាង​ព្រះវិហារ តែ​កាលពី​ឆ្នាំ​២០១៥ លោក ស៊ុំ ឈុំ​ប៊ុន ឆ្លើយ​បែប​នេះ​ដែរ តាមពិត​វត្ត​ព្រះ​ខណ្ឌ័អ​ត់​មាន​ឈើមួយ កន្ទុ​កទុក​កសាង​ព្រះវិហារ​សោះ​ឡេ​ី​យ ។

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​សង្គម​ថ្មី បាន​ទម្លាយ​ឱ្យ ដឹង​ទៀត​ថា ខ្លា​ចាស់​រូបនេះ​មាន​ល្បិច​ខ្ពស់​ណាស់ រកស៊ី​យក​វត្ត​អារាម​ធ្វើជា​ខែល​ដើម្បី​បិទបាំង​នូវ​ទង្វើ​អាក្រក់​របស់​ខ្លួន ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ព្រះសង្ឃ​មិន​គួ​យក​វត្ត​មក​ធ្វើជា​ទីតាំង​រកស៊ី​បែបនេះ​ទេ ព្រោះ​វា​នាំ​អោយ​ប៉ៈពា​ល់​ដល់​ព្រះពុទ្ឋសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ៕

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.