ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

រកឃើញ​កំណាត់ឈើ​ជិត​១០០​ដុំ​ដែល​ឈ្មួញ​លាក់ទុក​ក្នុងព្រៃ​។​

ខេត្ត​មណ្ឌល​គី​រី (30/04/2019)

​ឯកឧត្តម នួន សុខា​វី សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ និង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ក្រុមការងារ​អម ដែល​មាន​មន្ត្រី​លេខាធិការដ្ឋាន​នាយករដ្ឋមន្ត្រី ប្រចាំ​វិមាន​សន្តិភាព​នៃ​ទីស្ដីការគណរដ្ឋមន្ត្រី​ចូលរួម​ផង បាន​ធ្វើដំណើរ​បំពេញបេសកកម្ម​នៅ​មូលដ្ឋាន​ខេត្ត​មណ្ឌល​គី​រី ក្នុង​គោលដៅ​សិក្សា​ស្រាវជ្រាវ បទល្មើស​ព្រៃឈើ ដែល​កំពុង​កើតមាន នឹង​ដែល​បង្ករ​ដោយ​ឈ្មួញ​មាន​អំណាច​មួយចំនួន​តូច​។​

-​នៅ​យប់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​យប់ ដោយ​មាន​ការ​ចង្អុរបង្ហាញ​ពី​បណ្ដាញ​ស្រាវជ្រាវ​សម្ងាត់ ក្រុម​ការងារ​បាន​ចុះ​ដល់​ភូមិ ឡៅ​កា ឃុំ​ឡៅ​កា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ហើយ​បាន​ពិនិត្យ​ឃើញ​កំណាត់ឈើ​ដុំ មាន​បេង ធ្នុង​និង​ឈើប្រណិត​ជាច្រើន​ដុំ​ទៀត​នៅ​រាយប៉ាយ​ក្នុង​ផ្ទៃ​ដី​ជាង​៥​ហិកតា​។​

-​នៅ​ក្នុង​យប់​ដដែល​នេះ ក្រុម​ការងារ​បាន​ស្ទាក់​ល្បាត​ស្ទើ​គ្រប់​ច្រក​ដែល​សង្ស័យ ដើម្បី​តាម​ឃ្លាំ​មើល​សកម្មភាព​ដឹក​ឈើ​ចេញ ប៉ុន្តែ​មិន​មាន​សកម្មភាព​ដឹក​ចេញ​គួរ​អោយ​កដ​សំគាល់ តែ​មាន​តម្រុយ​ខ្លះៗ​នៃ​ការនាំចេញ​ឈើ​នៅ​ក្នុង​តំបន់​តែប៉ុណ្ណោះ​។​
​សកម្មភាព​តាម​ឃ្លាំមើល បាន​អូសបន្លាយ​រហូត​ដល់​ម៉ោង​០៥:០០​នាទី​ទៀបភ្លឺ ទើប​ក្រុមការងារ​ដកថយ​និង​បាន​សំរាក ដើម្បី​ត្រៀមលក្ខណ​:​សំរាប់​ការងារ​ពេល​ព្រឹក​។​

-​លុះ​ព្រឹក​ឡើង​ថ្ងៃទី​០១ ខែ​០៥ ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ម្ដងទៀត ខ្លាចក្រែង​ក្រុម​ឈ្មួញ​លួច​ដឹក​ចេញ​ពេលយប់​។​

-​ក្រោយ​ការពិនិត្យ ដោយ​ឃើញ​ស្ថានភាព​នៅ​ដដែល ទើប​បាន​ទាក់ទង​ទៅ ឯកឧត្តម ស្វាយ សំ​អៀង អភិបាល​នៃ​គណ​អភិបាលខេត្ត​មណ្ឌល​គី​រី ដើម្បី​ស្នើសុំ​អោយ​លោក​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ ស្រាវជ្រាវ​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

-​នៅវេលា​ម៉ោង​០៩:៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​០៥​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​មកដល់​កន្លែងកើតហេតុ ហើយ​បាន​ដើរ​ពិនិត្យ​លើ​ផ្ទៃដី​លាក់​ទុក​ឈើ​នេះ ដោយ​មន្ត្រី​បាន​រាប់​ឃើញ​ឈើប្រណិត​ជា​បណ្ដោះអាសន្ន​ប្រមាណ ៨៣​ដុំ ហើយ​ដាក់​រាយ​នៅក្នុង​ព្រៃ​ទីតាំង​ផ្សេង​ពី​គ្នា​។​

-​បន្ទាប់​ពី​ដើរ​ពិនិត្យ​គ្រប់​ទី​កន្លែង​រួច​មក ឯកឧត្តម នួន សុខា​វី និង​ឯកឧត្តម ស្វាយ សំ​អៀង ព្រមទាំង​ក្រុម​ការងារ បាន​បូកសរុប​លទ្ធផល​និង​ធ្វើ​ស​ន្និសិទ សារព័ត៌មាន​១ ដើម្បី​បញ្ជាក់​ចែក​ជូន​មហាជន ក៏ដូចជា​ការអំពាវនាវ អោយមាន​ការចូលរួម ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​អោយខាងតែបាន​។​

-​សូមបញ្ជាក់​ថា ឈើ​ទាំង​នេះ ក្រុម​ឈ្មួញ​បាន​លួច​កាប់​ចេញពី​តំបន់​អភិរក្ស​សមុទ្រ​ឈើ​ខេត្ត​មណ្ឌល​គី​រី ហើយ​យក​មក​លា​ក់​ទុកបំ​រ៉ុង​នាំចេញ​តាម​ច្រក ដាក់​ដាំ ទៅកាន់​ប្រទេស​វៀតណាម ប៉ុន្តែ​ត្រូវបាន​ក្រុមការងារ​ឧត្តមក្រុមប្រឹក្សា ឯកឧត្តម នួន សុខា​វី ស្រាវជ្រាវ តាម​ទាន់​ពេលវេលា​និង​មាន​កិច្ចសហការណ៍​ដ៏​ល្អ​ពី​ឯកឧត្តម​អភិបា​ល​ខេត្ត​និង​មន្ត្រី​ជំនាញ​។​

-​ចំពោះ​ជនសង្ស័យ​កាប់បំផ្លាញ​ព្រៃឈើ​ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង ក្រុម​ការងារ​បាន​ដាក់​ការសង្ស័យ​លើ​កំលាំង​សមត្ថកិច្ច​មួយចំនួន​នៅក្នុង​ខេត្ត ព្រោះ​ឈើ​ចេញ​តាម​ច្រក​ដាក់​ដាំ មិនមែន​ហោះ​កាត់​តាម​អាកាស​ចូល​ទឹកដី​វៀតណាម​ទេ​។​

-​សូម​គោរព​ថ្លែងអំណរគុណ ឯកឧត្តម ស្វាយ សំ​អៀង អភិបាលខេត្ត ដែល​បាន​សហកា​រណ៍​យ៉ាង​ល្អ​ជាមួយ​ក្រុមការងារ​ឧត្តមក្រុមប្រឹក្សា រហូត​ទទួលបាន​ជោគជ័យ​ជូន​ជាតិ មាតុភូមិ​យើង​។​

(​សម្ដេច​តេជោ ដឹកនាំ​ប្រទេស ពឹង​លើ​មន្ត្រី​ជា​កូនចៅ​បំរើ​រាស្ដ្រ​អោយ​ល្អ តែ​បើ​មន្ត្រី​ធ្វើ​របាយការណ៍​កុហក់ ហើយ​សម្ដេច​លោក​មិនដឹង តើ​!​ពលរដ្ឋ​រងគ្រោះ​ទីពឹង​នរណា​?)

(​ឯកឧត្តម អភិបាលខេត្ត ធ្វើការ​ពឹង​លើ​មន្ត្រី​ជំនាញ ចុះ​បើ​មន្ត្រី​ពុករលួយ លួច​បើកដៃ​អោយ​ឈ្មួញ​បំផ្លាញ ហើយ​ធ្វើ​របាយការណ៍​មក​ភូតកុហក់ ដូច្នេះ​ធនធានធម្មជាតិ​និង​អភិបាលខេត្ត​នឹង​រងគ្រោះ​ដូចគ្នា​)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.