ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ពិធី​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង មុខតំណែង​អភិបាល អភិបាលរង នៃ​គណ​: អភិបាលខេត្ត បន្ទាយមានជ័យ “​ថ្មី ” ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧ​ប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ​!!

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧ កើត ខែ​ពិ សាខ ឆ្នាំកុរ​ឯកស័ក ពុទ្ធ សក រាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ ២០ ១៩ នេះ រដ្ឋបាល​ខេត្ត​បន្ទាយ មានជ័យ បាន​រៀបចំ​ពិធី​ប្រកាស តែងតាំង​ផ្ទេរ​ភារកិច្ច ចូលកាន់​មុខ​តំណែង​អភិបាល​នៃ​គណ​: អ​ភិ បាល​ខេត្ត​បន្ទាយមានជ័យ ។

​ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តា ល​ចុះ ជួយ​ខេត្ត​បន្ទាយមានជ័យ ។​
​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក លោកជុំទាវ ថ្នាក់​ដឹកនាំ​ជា​ច្រើន រូប​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ប្រកាស តែងតាំង ចូលកាន់​មុខ​តំណែង អភិបាលរង នៃ​គណ​:​អភិបាល​ខេត្ត​បន្ទាយ មានជ័យ​ផងដែរ​។​

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​និង​កាន់ តំណែង​ថ្មី​. បាន​មាន ប្រសាសន៍ថា .​ខេត្ត​បន្ទាយមានជ័យ ជា​ខេត្ត​ជាប់​ព្រំដែន ថៃ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ដាក់​នៅ​គោលនយោបាយ​ឈ្នះៗ ខេត្ត​បន្ទាយមានជ័យ ទទួលបាន​នៅ ហេ​ថា​រចនាសម្ព័ន្ធ​នានា​ជាច្រើន ដូចជា : ស្ពាន ផ្លូវថ្នល់ កំពុង មាន​ការតភ្ជាប់​ស្ទើ​គ្រប់​តំបន់​និង​ផ្នែក​កសិក ម្ម​ទទួល បាន​ជោគជ័យ​គួរឱ្យ​កត់សម្គាល់​យ៉ាង​ខ្លាំង​។ ឯកឧត្តម អ៊ុំ​រាត្រី​បាន ធ្វើការ​ប្តេជ្ញាចិត្ត អនុវត្តន៍ និង​គោរព​តាម​ការណែនាំ របស់​ថ្នាក់​ដឹក នាំ​គ្រប់​លំដាប់ថ្នាក់​ប្រគល់ជូន ខិតខំ​បំពេញ ការងារ​តាម តួនាទី​ភារកិច្ច​ឲ្យអស់​ពី​កម្លាំងកាយ​កម្លាំងចិត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង​អោយបាន​ល្អ ដូច​អភិបាល មុនៗ ដូចជា ឯកឧត្ដម សួន បរ​វ ជាដើម ។​

​ក្នុង​ឱកាស​នេះ​ផងដែរ សម្ដេច​ក្រឡាហោម ស ខេង
​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ជា ពិសេស​(​ឯកឧត្តម អ៊ុំ រាត្រី និង​ឯកឧត្ដម គឹម វណ្ណៈ​..) ដែល​ទើប​និង ចូលកាន់​តំណែង​ថ្មី ជា​អភិបាលខេត្តរង អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ។​
​ត្រូវ​ចេះ​សហការ​រាល់​ការងារ​ដែល​ពាក់ព័ន្ធ ងាយស្រួល​រាល់​កា​បំពេញ ភារកិច្ច ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​ភារកិច្ច​និង​កិច្ច​សហប្រត្តិបត្តិកា​បានល្អ​ជាមួយ​មន្ត្រី​រាជការ ក៏ដូចជា​កងកំលាំប្រដាប់អាវុធ ទាំងបី​.: ប្រភេទ​និង ប្រពន្ធ័​តុលាការ​ដើម្បី​ងាយស្រួល​ក្នុង​ការចុះ​បំពេញភារកិច្ច ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ការងារ​អភិវឌ្ឍន៍ ខេត្ត​បន្ទាយមានជ័យ​ឱ្យ​កាន់តែ​រីក​ចំ​ម្រើ​ន​បន្ត​ទៀត​ផង​ដែរ ។​

​ជាមួយគ្នា​នេះ​ផង​ដែល សម្ដេច​ក្រឡាហោម សខេង បានធ្វើការ កោតសរសើរ ចំពោះ ឯកឧត្ដម សួន បវរ ដែល​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍ ហេ​ថា​រចនាសម្ព័ន្ធ នានា​ជាច្រើន នៅក្នុង​ខេត្ត​បន្ទាយមានជ័យ កន្លងមក ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល អភិបាលរង នៃ​គណ​:​អភិបាលខេត្ត បន្ទាយមានជ័យ នេះ​រួមមាន ៖

១• ឯកឧត្ដម សួន បវរ ឋានន្តរស័ក្ក័​ឧត្ដមម​ន្ត្រី ថ្នាក់​លេខ​២ ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យទៅ​បម្រើរ​ការងារ នៅ ទីស្ដីការ​ក្រសួង​មហាផ្ទៃ ដើម្បី​ទទួល ភារកិច្ច​ថ្មី ។​

២• ឯកឧត្តម អ៊ុំ រាត្រី ឋានន្តរស័ក្ក័​ឧត្ដមម​ន្ត្រី ថ្នាក់​លេខ​៦ តែងតាំង ជា​អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​បន្ទាយមានជ័​យ ។​

៣• លោក គឹ​ង វណ្ណៈ ឋានន្តរស័ក្ក័​ឧត្ដមម​ន្ត្រី ថ្នាក់​លេខ​២ តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ .​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.