ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

មេ​គយ​ច​លត័​ខេត្ត​សៀមរាប​ស្រុក​ពួក លោក ម៉ៅ សាមឿន កាន់តែ​ល្បីល្បាញ​ខាង​ប្រមូល​លុយ​តាម​របៀប ពុករលួយ​នឹង​ជំរិត ប្រជាពលរដ្ឋ​?

តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​នាំ​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​សៀម​និង​ប្រទេស​យួន មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្ត​សៀមរាប បានឲ្យដឹង ថា​ការ​ដែល​ពួកគេ​អាច​រកស៊ី​កាក់កប​ដូច​សព្វថ្ងៃនេះ​គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ម៉ៅ សាមឿន ដែល​ជា​ប្រធាន​គយ​ច​លត័​ខេត្តសៀមរាប​។

​ប្រភព​ពី​ឈ្មួញ​ទាំងនោះ បាន​បញ្ជាក់ទៀតថា ពួកគេ​និង​លោក ម៉ៅ សាមឿន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ដូច​បងប្អូន​ទៅ ហើយ​ទើប​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​មក​លក់​ចែកចាយ​ដោយ គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​គយ​ក្នុង​ខេត្តសៀមរាប​។ ឈ្មួញ​ខ្លះ​បានឲ្យដឹងថា ពួក​គេ​បង់​លុយ លើ​តុ បង់លុយ​ក្រោម​តុ និង​បង់លុយ​លុយ​ថ្លៃ​បាយ​ទឹក​ឲ្យ​សមត្ថកិច្ច​គយ​ក្នុង​ខេត្តសៀមរាប តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​សៀមរាប បានឲ្យដឹង​ថា​ឈ្មួញ​មួយចំនួននាំ​ទំនិញ​គេច ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ហើយ​ជួនកាល​មាន​ទាំង​ទំនិញ​ខុសច្បាប់​ផង​ដែរ​ចូល​តាម​ច្រក ប៉ោយ​ប៉ែត ច្រក​បឹង​ត្រកួន ខេត្ត​បន្ទាយមានជ័យ និង​ច្រក​ជាំ​ស្រ​ងាំ ច្រក​អូរ​ស្មាច់ ខេត្តឧ​ត្ត​រមាន ជ័យ យកមក​លក់​ចែកចាយ​ក្នុង​ខេត្តសៀមរាប ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង ជាមួយ​លោក ម៉ៅ សាមឿន ជាមុន​ទៅ​ហើយ​។ ទំនិញ​ទាំងនោះ​មានដូចជា គ្រឿងសំណង់​គ្រប់ ប្រភេទ គ្រឿង​កំប៉ុង ទំនិញ​ចាប់ហួយ និង​ប្រេងសាំង​ផងដែរ ដូច្នេះ​លោក ម៉ៅ​សាមឿន និង ក្រុម​មន្ត្រី​ក្រោម​ឱវាទ​អាច​រក​ប្រាក់​ចំណូល​តាម​របៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ការដែល លោក ម៉ៅ​សាមឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវ​គេ​ដឹងថា ដោយសារ​អាងខ្នង​ធំ​នៅក្នុង​អគ្គ​នា យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា ជួយ​ការពារ​គ្រប់​ពេលវេលា​ផង​ដែរ​។​

​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​សៀមរាប បាន​បង្ហើប​ឲ្យដឹង​ដឹង​ថា​លោក ម៉ៅ​សាមឿន​និង​បក្ខពួក​មួយចំនួន​តូច​កំពុង​សប្បាយចិត្ត​ក្នុង​ការប្រមូល​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តសៀមរាប កាន់តែ ច្រើនឡើងៗ​។ ឈ្មួញ​ដែល​បង្កប់​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​រថយន្ត​ទេស ចរណ៍​ដឹកជញ្ជូន​ភ្ញៀវ​ពី​ប្រទេស​យួន​ចូល​មក​លក់​ចែកចាយ​នៅក្នុង​ខេត្ត​សៀមរាប គឺជា​ប្រភព ចំណូល​ដ៏​សំខាន់ របស់លោក ម៉ៅ សាមឿន និង​បក្ខពួក​ដែរ​ព្រោះ​ឈ្មួញ​ទាំងនោះ​ត្រូវតែ​បង់ លុយ​លើ​តុ លុយ​ក្រោម​តុ និង​លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់​ទើប​អាច​រួចខ្លួន​។ ជាង​នេះ ទៅទៀត​ឈ្មួញ​មួយចំនួន​នៅតែ​អាច​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ មិន​គ្រប់​ចូល​សៀមរាប យ៉ាង​រលូន​ព្រោះ​លោក ម៉ៅ សាមឿន និង​បក្ខ ពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ក្រអឺតក្រទម​។ បឋម​

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.