ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

កក្រើក​ស្រុក​កែវ​សីមា​ទៀតហើយ លោក គង់ ហ៊ាង ម្ចាស់ផ្ទះ​សំណាក់​ល្បី​ជាង​គេ​នៅ​ស្រុក​កែវ​សីមា បច្ចុប្បន្ន​ជា​មេ​ឈ្មួញ​ដ៍​ធំ​ក្នុងស្រុក​កែវ​សីមា ល្បីល្បាញ​យ៉ាងខ្លាំង ខាង​ជំនួញ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម​

ខេត្ត​មណ្ឌលគិរី ៖ យោងតាម​ប្រភព​ច្បាស់​ការណ៍ បានអោយដឹងថា ៖​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ឡា​ប៉ា​ខេ និង​ច្រករបៀង​មួយចំនួន​បាន​កំពុង​បើកដៃ អោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈេ​ី​ខុសច្បាប់ ធ្វើ​ចរាចរ​នាំ​ឈេ​ី​គ្រប់​ប្រភេទ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទស​វៀតណាម ក្រោម​កា​សម្របសម្រួល​ពី​សំណាក់ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ រួម​និង​មន្ត្រី​ពាក់​ព​ន្ឋ័​ដែល​ឈរជើង ប្រចាំកា​នៅ​ច្រកទ្វា​ខាងលើនេះ​ផងដែរ ។​

​ប្រភព​បន្តរ​ថា ក្នុង​ជំនួញ​ឈើ​ខុសច្បាប់ នៅ​តំបន់​នោះ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​មធ្យោបាយ ដើម្បី​ដឹក​ឈើ​នាំ​ឆ្លងដែន តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​ការី​ហើម រថយន្ត​ឡង់​គ្រីស័​រកែ បាន​ធ្វេី​ការដឹកជញ្ជូន​ឈេ​ី​ឆ្លងដែន​ទៅបាន​យ៉ាង​រលូន ក្រោម​កា​សម្រប សម្រួល​បើកផ្លូវ​ពី​សំណាក់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​មាន​ស្នាក់កា​ប្រចាំ នៅតាម​ផ្លូវ​ចូល​ច្រក​ឡា​ប៉ា​ខេ រួម​ទាំង​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ឋ័​ជា​ច្រេី​ន នៅក្នុង​ស្រុក​កែវ​សីមា ។

​ប្រភព​ពី​ស្រុក​កែវ​សីមា បាន​បញ្ចាក់​អោយដឹងថា ក្នុង​ជំនួញ​ឈើ​ខុសច្បាប់ ដឹក​ឆ្លងដែន​ទៅ​វៀតណាម រាល់​ថ្ងៃ​មាន​មេ​ឈ្មួញ​ធំៗ​ប​ហិមា​២​នាក់ ដែល​មាន​ឥទ្ឋិពល​យ៉ាង​អស្ចារ្យ្ក​្នុង​ការដឹកជញ្ជូន​ឈេ​ី​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀន​ណា​ម​បាន ដោយ​សេរី​នោះ មានឈ្មោះ លោក គង់ ហ៊ាង ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​ផ្ទះសំណាក់​មួយ​កន្លែង​ដ៍​ល្បី​ជាង​គេ​នៅ​ស្រុក​កែវ​សីមា ហើយ​បច្ចុប្បន្ន ក៏​ជា​មេ​ឈ្មួញ​ឈេ​ី​ដ៏​ល្បីល្បាញ ក្នុង​ជំនួញ​ឈើ​ខុសច្បាប់ ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ម្នាក់​ទៀត​មានឈ្មោះ ចែ លីន ហៅ​លីន​ខ្ទើយ ។​

​ប្រភព​បាន​បញជាក់​ផង​ដែរ​ថា សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់ គឺ​ក្រុម​ឈ្មួញ បាន​ធ្វើ​ការដឹក​ជញ្ចូន​ពី​ចំណុច​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នាំ​ឆ្ពោះទៅ​តាម​ច្រកព្រំដែន​ខាងលើ និង​បន្តរ​ទៅ​វៀតណាម តាម​ច្រករបៀង​នានា ក្នុងនោះ​មាន​ច្រករបៀង​(​ងាំ​យូ​លិ​ត​)​ច្រករបៀង​(​ងាំ​តា​យិន​) ច្រករបៀង​(​ងាំ​បាមូល​)​ច្រករបៀង​(​ងាំ​បាឡាង​)​ច្រករ​បៀ​(​ងាំ​បា​វ៉េ​)​ច្រករបៀង​(​ងាំ​ដី​) ច្រក របៀង​ទាំងនេះ គឺ​ស្ថិត​នៅក្រោម​ការ គ្រប់គ្រង ដោយ​លោក សា ផល្លា ដែល​កំពុង​តែ​ផ្គើន និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ហ៊ាន​បើក​ដៃ​និង សម្របសម្រួល អោយ​លោក គង់ ហ៊ាង និង​ចែ លីន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ បាន​យ៉ាង​រលូន ។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ខាងលើនេះ ក្រុម​ការងារ​យើង​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការ បំភ្លឺ​ពី​លោក សា ផល្លា​ដែលជា​មេ​ប៉ុស្តិ៍ ការពារ​ព្រំដែន ដែល​គ្រប់គ្រង​នៅ​តំបន់​នោះ​បាន​នៅឡើយ​ទេ​៕
​ថ្ងៃទី​18/05/2019

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.