ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោក​គឹម នី (​ហៅ​នី​កា​ចាញ​) មេ​ឈ្មួញ​រកស៊ី​ឈើ​កំពុង​ល្បី​កក្រើក​អាជ្ញាធរ​និង​សមត្តកិច្ច​ខេត្ត​រតន​:​គី​រី​មិន​អើពើ​

ខេត្ត​រតន​:​គី​រី ៖ ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ប្រាប់ថា មេ​ឈ្មួួញ​កាប់បំផ្លាញ​ព្រៃឈើ​និង​រកស៊ី​បទល្មើស​ព្រៃឈើ​ដ៍​ធំ​នៅក្នុង​ខេត្ត​រតន​:​គី​រី​មាន​ឈ្មោះ​គឹម នី​(​ហៅ​នី​កា​ចាញ​)​កំពុង​ល្បីឈ្មោះ​បោះ​សម្លេង​យ៉ាង​ខ្លាំង​ខាង​កាប់បំផ្លាញ​ព្រៃឈើ​និង​រកស៊ី​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​បា​តាង​និង​ច្រក​អន្តរជាតិ​ទ្វេភាគី​អូរយ៉ាដាវ​។​

​បច្ចុប្បន្ន​នេះ​ឈ្មោះ​គឹម នី​(​ហៅ​នី​កា​ចាញ​)​កំពុង​ដើរ​ប្រមូល​ព​ក្ខពួក​ជាច្រើន​នាក់​ចូល​ទៅ​ក្នង​ព្រៃ​ដើម្បី​កាប់​ឈើហុប​ធំៗ​ហើយ​យក​គ្រឿងចក្រ​និង​រថយន្ដ​តូច​ធំ​ជា​ច្រើន​ចូល​ក្នុង​ព្រៃ​ធ្វើ​ការដឹក​ជញ្ពូន​ឈើ​ចេញម​កក្រៅ​ហើយ​ធ្វើ​ការដឹកជញ្ជូន​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​បា​តាង​និង​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​។​ ហើយ​ឈើ​ទាំងនោះ​បាន​កាប់​ក្នុង​ព្រៃ​សហគមន៍​២​កន្លែង​និង​ក្បែរ​ភូមិ​បាដ​ល ឃុំ​ញ៉ាង​និង​ព្រៃ​សហគមន៍​ភូមិ​តាំង​សេ​(​ហៅ​ភូមិ​ម្លូរ​)​ត្រង់​ចំណុច​អូ​កែ​ត​ក្នុងស្រុក​អណ្ដូង​មាស ខេត្ត​រតន​:​គី​រី ។ មាន​ឈ្មោះ​សេង ប្រណី​ជា​អ្នកផ្ដល់​លុយ​និង​ជា​អ្នក​រត់ការ​ផ្លូ​ឲ្វ្យ​​ហើយ​លោក​គឹម នី​(​ហៅ​នី​កា​ចាញ​)​ក៍​ធ្លាប់បាន​ជួល​កម្មករ​សម្រុក​លួច​កាប់​ឈើ​នៅ​ក្បរ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ រហូត​ដល់​បង្គោល​១៤​និង​១៥​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស​យ៉ាង​គក្រឹកគគ្រេង​ទៀតផង​។​

​មហាជន​ចាំមើល​ខាង​អាជ្ញាធរ​និង​សមត្តកិច្ច​ពាក់ព​ន្ធ័​ខេត្ត​រតន​:​គី​រី​មាន​ចំណាត់ការ​បង្ក្រាប​ដែរឬទេ​? ហើយ​ចាំ​មើល​លោក​អី ចំរើន​ប្រធាន​ច្រក​អន្តរជាតិ​ទ្វេភាគី​អូរយ៉ាដា​វគិត​យ៉ាងមិច​ដែរ​?​បើក​ច្រក​ឲ្យ​បទល្មើ​សចេញ​ឬមួយ​ធ្វើការ​បង្ក្រាប​នៅ​ទីនោះ​។​

​តើ​ប្រសាសន៍​និង​អភិក្រម​ទាំង​៥​របស់​សម្ដេច​តេជោ​ហ៊ុន សែន មាន​ប្រសិទ្ធិភាព​ទៅ​លើ​អាជ្ញាធរ​និង​សមត្តកិច្ច​ពាក់ព​ន្ធ័​គ្រប់​ស្ថាបន័​នៅក្នុង​ខេត្ត​រតន​:​គី​រី​បាន​ដែរឬទេ​? ហើយ​ខាង​អាជ្ញាធរ​និង​សមត្តកិច្ច​ពាក់ព​ន្ធ័​ខាងលើ​គោរព​បទបញ្ជា​និង​ប្រសាសន៍​របស់​សម្ដេច​ដែរ​ឬ​អត់​?
​ការិយាល័យ​និពន្ធ​(010859909)

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.