ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ព្រៃឈើ​កំពុង​រង​ការ កាប់បំផ្លាញ ដោយ​ក្រុម​បំផ្លាញ​ជាតិ​មួយ ក្តាប់​តូច​ដុត​ចេញ​ជា ធ្យូង រាប់ពាន់​ការុង​ក្នុង​១​ថ្ងៃៗ . ដឹកយក​ទៅ​លក់​ឲ្យ ជនជាតិ​ថៃ​..!!

ខេត្ត​បន្ទាយមានជ័យ ៖ តាម​សេចក្តី រាយការណ៍ ពី​ប្រជាពលរដ្ឋ បាន​ងោយ​ដឹងថា​៖ ព្រៃឈើ​ដែល​កំពុង​រង​ការកាប់បំផ្លាញ មិន​ឈប់ឈរ​ជា​រៀងរាល់ ថ្ងៃ​ត្រូវ​បាន ក្រុម បំផ្លាញ​ជាតិ​មួយ ក្តាប់​តូច កាប់បំផ្លាញ​រួច​ដុត​ចេញ​ជា​ធ្យួង រាប់ពាន់​ការុង​ក្នុង​១​ថ្ងៃៗ ដឹកយក​ទៅ​លក់​ឲ្យ ថៃ នៅ​មាត់ ច្រក​តំបន់​បឹង​ត្រកួន .​និង​ច្រក​តំបន់​៥,​ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​ប្រជាពលរដ្ឋ​បាន​យើ​ញ​ហេតុការណ៍​នេះ បានត្រឹមតែ​នាំគ្នា​ធ្វើការ សោកស្តាយ​តែប៉ុណ្ណោះ​នៅ​ថ្ងៃមុខ ព្រៃឈើ ប្រាកដជា រលាយ​គ្មាន​សល់​សំរាប់ ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ​ឡើយ ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​៖ រហូតមកដល់​សព្វថ្ងៃ​នេះ​អ្នករកស៊ី ដុត​ធ្យូង​លក់​មិន​ប្រែប្រួល​ទេ ពោល​គឺ ធ្យូង​ខ្មែរ នៅតែ​ត្រូវបាន​ឈ្មួញ​ថៃ ចូល​មក​ទិញ​ដឹក​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន​កាត់មុខ​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្មែរ ពិសេស​គយ​និង​រដ្ឋាករ​ច្រក​តំបន់ យ៉ាង​រលូន មិន​ខ្វល់​ឲ្យតែបាន លុយ​ចូល​ក្នង​ហោរ​ប៉ៅ ជាកា​រស្រាច ។​

​គួរបញ្ជាក់​ថា​៖ សព្វថ្ងៃនេះ​មាន​ត្រាក់ទ័រ​ថៃ បាន​ចូល​មក​ដឹក​ធ្យូង លើ​ទឹកដី​ខ្មែរ​ជា​ហូ​ហែ បើទោះជា​ឈ្មួញកណ្តាល ជា​ខ្មែរ អះអាង​ថា​ពេល​នេះ តម្លៃ​ធ្យូង​ចុះ​ថោក ជាង​មុន​បន្តិ​ចក្តី គឺ​ឈ្មួញ​ថៃ ចូល​មក​ទិញ​យ៉ាង​គគ្រឹក គគ្រេង​ឲ្យតែ​ខ្មែរ​មាន ធ្យូង​លក់​ដដែល ។ ចំណែក​ខ្មែរ​វិញ កាប់​ឈើ​គ្មាន​សល់​ទេ បញ្ចូល ឡ​ដុត ចេញ​ជា ធ្យូង​មិន​លក់​ទេ​ក្នុង​ស្រុក ទុក​លក់​ឲ្យ​ថៃ​វិញ​បាន​ថ្លៃ​ជាង ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ៖ ការនាំ​ធ្យូង​ចេញ​ទៅ​ថៃ​កន្លងមក​មាន (៣​ក្រុមហ៊ុន តែ​ក្រុមហ៊ុន ) ខ្លះ​បាន​ផ្អាក​ពី​ការនាំ​ចេញ​តាម ច្រក​តំបន់​បឹង​ត្រកួន ងាក​ទៅ​ដឹក​ចេញ​តាម​ច្រករបៀង​ប្រាសាទ​ត្បែង​, ក្នុង​ឃុំ​បន្ទាយឆ្មា រ​ជិត​ជើងភ្នំ ដងរែក​វិញ កុំឲ្យ​ច្រំ​ដែល​ពេក ដូរ​ច្រក​ម្តង ព្រោះ​ចំណាយលុយ​ដូចគ្នា ។
​រីឯ​ការដឹកចេញ​អាស្រ័យ​លើ​ឈ្មួញ​ថៃ ជា​អ្នក​រត់ការ​ដោយ​ខ្លួនឯង ចំណែក​ការ បង់ប្រាក់ ជូន មន្ត្រី នោះ​តាម​នៅ ច្រក ចេញ ចូល​ព្រំដែន កម្ពុជា ថៃ ផងដែរ ៕

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.