ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​អោយ​ដកចេញ ”​ពន្ឋកា​ត់​ទុក ១% “ ដើម្បីអោយ​ពាណិជ្ជករ​កាន់តែ​ចំណេញ​ច្រើន​

នៅក្នុង​សិក្ខាសាលា​ស្ដីអំពី ” បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​” ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៩ ព្រឹក​មិញ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ដក​ចេញ​នូវ “​ពន្ធ​កាត់​ទុក​” (១%) ដែល​បាន​តម្រូវអោយ​ពាណិជ្ជករ​បង់​មុន ទោះបី​ចំណេញ ឬ​ខាត​ក៏ដោយ​។

“​ពន្ឋកា​ត់​ទុក​” នេះ​គឺ​នឹង​ត្រូវ​លុបចោល ព្រោះ​វា​ជា​ប្រភេទ​បំណុល​ដែល​ហាក់ដូចជា​រដ្ឋ​ទៅ​ខ្ចី​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក​។ ដូច្នេះ​ការបញ្ចប់​ពន្ធ​កាត់​ទុក​នេះ គឺ​វា​នឹង​បញ្ចប់​នូវ​បំណុល​រដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ចំនួន (១%) ដែល​នឹង​កាន់តែ​ជួយ​ជំរុញ​ដល់​ការប្រកួតប្រជែង​ក្នុងការ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ក៏​នឹង​ជួយ​ដល់​ផ្នែក​ឯកជន​ក្នុង​ការរក្សាបាន​នូវ​ទុន​បន្ថែម ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន​ផងដែរ ។

​ចំពោះ​ពេលវេលា​នៃ​ការអនុវត្ត សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ សិក្សា​ផ្ដល់យោបល់​។ ប៉ុន្តែ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការអនុវត្ត​គួរ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ ២០១៩ ឬក៏​ឲ្យបាន​លឿន​ជាង​នេះ តាម​ដែល​អាច​ធ្វើទៅបាន​។ ទន្ទឹម​នឹង​ការដកចេញ​នូវ “​ពន្ឋកា​ត់​ទុក​” យើង​សង្ឃឹមថា​ក្រុមហ៊ុន​ឯកជន​នានា​នឹង​រកស៊ី​បង់​ព​ន្ឋ​អោយបាន​ត្រឹមត្រូវ​ជូន​រដ្ឋាភិបាល ដើម្បី​យើង​រីកចម្រើន​ទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.