ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

វង់​ល្បែងស៊ីសង​ជល​មាន់​លោក​ឆៃប៉ូវ​បើក​លេង​ឌឺ​អធិការនគរបាល​និង​ប៉េអឹម​ស្រុក​អង្គរជុំ​!

សៀមរាប ៖ ទីលាន​ប្រជល់មាន់ និង​អាប៉ោង​កំពុងតែ​ដំណើរការ ក្នុង​ដែន​សមត្តកិច្ច​របស់ លោក​ម៉ាន់​សុខា​ត់ អធិការ​ស្រុក​អង្គរ​ជុំ និង​លោក មាន​រិទ្ធ​មេបញ្ជាការ​កងរាជអាវុធហេ​ត្ថ​ស្រុក​អង្គរជុំ​ខេត្តសៀមរាប ។ ល្បែងស៊ីសង​នេះ​ស្ថិតនៅក្នុង​ភូមិ​ថ្នល់​ឃុំ​តា​សោម​ស្រុក​អង្គរ​ជុំ មាន​កាង​ល្បែង​ឈ្មោះ​ឆៃប៉ូវ អាយុ​ជាង​៤០​ឆ្នាំ បាន​និង​កំពុង​លេង​យ៉ាង​គគ្រឹកគគ្រេង​ស្រែក​ហោ​កញ្ជ្រៀវ​គ្មានខ្

​ល្បែងស៊ីសង​មាន​ពីរ​ប្រភេទ​៖ ទី​១ ប្រជល់មាន់​មាន​ពីរ​វង់​។ ពួក​គេ​លេង​មាន់​ខ្នាយ​ធម្មតា​របៀប​បុរាណ គេ​មិន​លេង​ខ្នាយ​ដែក​ទេ​។ មួយ​វង់ៗ​មាន​គ្នា​ជាង​២០​នាក់ ពួក​គេ​ស្រែក​ហ៊ោរ​ដេញ​លុយ​ចុះឡើង​តាម​ស​ចំណង់​ចិត្ត​របស់​គេ​។

​ទី ២ ល្បែង​អាប៉ោង​មាន​ពីរ​វង់​ដែរ​មួយ​វង់ៗ​មាន​គ្នា​ជាង​២០​នាក់ ពួក​គេ​ចាក់​ក្រាស​ស្ដើង ហើយ​អ៊ុត​មេ​ស៊ីសង​ប្រាក់​យ៉ាង​ស្ងាត់ របៀប​សម្មាធិ​។​ខុស​ពី​ល្បែង​ជល់​មាន​អ្នកលេង​អាប៉ោង​គេ​តាំងស្មារតី​និង​នរ ដើម្បី​ស្ដាប់​គ្រាប់​អាប៉ោង​ដួល​ដើម្បី​ទាយ​ក្រាស​ស្ដើង​។ មើល​ទៅ​មេអាប៉ោង​លុយ​ស៊ីសង​សេរី​មិន​ខ្វះ​ទេ ប្រាក់​ខ្មែរ​ប្រាក់​បាត និង​ប្រាក់​ដុល្លារ​អាមេរិក ។ សូមបញ្ជាក់​ថា​៖​ទីតាំង​របស់​គេ​លេង​បើក​ឡាន​ចូល​មិន​បាន​ទេ​ព្រោះ​ផ្លូវ​ចូល​វា​តូច មាន​តែ​ម៉ូតូ​ជាង​៣០​គ្រឿង ចំណែក​ឡាន​ចត​ទុក​ខាងក្រៅ ។
​អ្នកស្រុក​ឲ្យដឹងថា​គេ​លេង​ជា​អាជីប​ជា​អចិន្ត្រៃ មួយអាទិត្យ លេង​ធំ​ថ្ងៃ​អង្គារ ។​

 

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.