ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​សម្ពោធ​អគារ​រដ្ឋបាល​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ការពារ​ព្រំដែន​!!!

ចេញផ្សាយ​ថ្ងៃ​សុក្រ​១៣​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​៣១​ខែ​ឧសភា ឆ្នាំ ២០១៩!

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្ត​១២​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ ២០១៩​ទី នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ការពារ​ព្រំដែន បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​២​ខ្នង ដែល​១​ខ្នង​ជា​ជំនួយ​ក្រសួង​ការពារជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​១​ទៀត ជា​អំណោយ​របស់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សប្បុរសជន​។​

​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា តំណាង​ដ៏​ខ្ពង់ខ្ពស់​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក​វរសេនីយ៍ឯក ង្វៀន ទៀន​ជីន សេនានុព័ន្ធ​យោធា​នៃ​ស្ថានទូត​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អញ្ជើញ​ចូលរួម​ដោយ​លោក​ឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ នាយក​មជ្ឈមណ្ឌល ឧត្តមសេនីយ៍​នាយរង យោធា​ចារ្យ បុគ្គលិក សិក្ខាកាម​ជាច្រើនរូប​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.