ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

សម្តេច​ក្រឡាហោម ស ខេង​៖ អញ្ជើញ​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង អាណត្តិ​ទី​៣

ស្វាយរៀង ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ស្វាយរៀង​អាណត្តិ​ទី​៣ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ដោយ​មាន​អ្នកចូលរួម​ប្រមាណ​៤០០​នាក់​។​

​លោក​ម៉ែន វិបុល​អភិបាលខេត្ត​ស្វាយរៀង បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​បំពេញ​នា​ពេល​កន្លង​មក​ជូន សម្ដេច​ក្រឡាហោម ផងដែរ​ដូចជា​ស្ថានភាព​រដ្ឋបាល​ដែនដី​, និង​សមិទ្ធផល​សំខាន់ៗ​ដែល​គណៈ​អភិបាល​និង​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង ក្នុង​អាណត្តិ​ទី​២​សម្រេច​បាន​ព្រមទាំង​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​និង​ក្រុមប្រឹក្សា​ក្រុង ស្រុក​អាណត្តិ​ទី​៣ ផងដែរ​។

​លោក​បន្តថា សមិទ្ធផល និង​ស្នាដៃ​ការងារ​ដែល​គណៈ​អភិបាល​និង​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​សម្រេច​បាន​ព្រមទាំង​លទ្ធផល​នៃ​ការបោះឆ្នោត​នាពេល​នេះ​គឺជា​មូលដ្ឋាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​កាន់តែច្បាស់​អំពី​ការដឹ​ក​នាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​និង​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការចង្អុលបង្ហាញ​ជាប់​ជា​ប្រចាំ​របស់​សម្ដេច​។​

​សម្តេច​ក្រឡា​ហោ​ស ខេង​មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​សំដែង​នូវ​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​ឲ្យ​កាន់រីកចម្រើន​លើ​គ្រប់​វិស័យ​ថែម​ទៀត​។​

​ហេតុនេះ​ក្រុមប្រឹក្សា​ខេត្ត ត្រូវតែ​ខិតខំ​បម្រើ​ផលប្រយោជន៍ និង​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព យុត្តិធម៌​ដោយ​មិន​ត្រូវ​ប្រកាន់​ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ​។​

​សម្តេច​ក្រឡាហោម​ស ខេង​បាន​បន្តទៀតថា ការពង្រឹង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ​ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី​នៅ​ក្នុង​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ គឺ​ធ្វើឲ្យ​យើង​សម្រេច​គោលដៅ មូលដ្ឋាន​មាន​ការអភិវឌ្ឍ និង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង ។​

​សម្តេច​ក្រឡាហោម​ស ខេង​បានបញ្ជាក់​ថា​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​ត្រូវ​ដឹកនាំ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​បង្កើន​ការថែរក្សា​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ក្របខណ្ឌ​ខេត្ត​ទាំងមូល​ដោយ​ត្រូវ​យកចិត្តទុកដាក់​លើ​វិធានការ​សំខាន់ៗ​ក្នុងនោះ​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឲ្យចូល​រួមអ​នុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ជា​ពិសេស​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់​ប្លន់​និង​ល្បែង​សុីសង​ខុសច្បាប់​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​។​

​សូមបញ្ជាក់ថា​នៅ​អាណត្តិ​ទី​៣​នេះ​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​មាន​ចំនួន​២៣​រូប​ក្នុងនោះ​លោក​ជុំ ហាត​ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ៕
​ដោយ លោក​៖ រដ្ឋា​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.