ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឲ្យ​បញ្ជូន​មន្ត្រី​នគរបាល​ដែល​បាញ់រះ​ចូល​ផ្ទះ​ពលរដ្ឋ​ទៅ​តុលាការ​

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ បញ្ជា​ឲ្យ​បញ្ជូន​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដែល​បាញ់រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ខណ្ឌ​សែន​សុខ ទៅ​តុលាការ​ដើម្បី​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់​។​

​សូមបញ្ជាក់​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប្រើ​អាវុធ​អាកា​បាញ់រះ​ចូល​ក្នុង​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​គ្រាប់ នៅ​ចំណុច​ក្នុង​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣៥​នាទី​។​

​លោក ហួ ម៉េង​វាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ថា មាន​ករណី​បាញ់​បោះ​ជា​ច្រើន​គ្រាប់ ភ្លាមៗ​លោក​បាន​ដឹកនាំ​កម្លា​ង​នគរបាល​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​សួ​នាំ​ទៅ​លើ​ម្ចាស់ផ្ទះ​រងគ្រោះ រួច​កំណត់​មុខសញ្ញា​និង​ធ្វើការ ស្រាវជ្រាវ​ឈានដល់​កា​ឃាត់ខ្លួន​មន្ត្រីនគរបាល​ដែល​បាន​បាញ់រះ​ជា​គ្រាប់​នោះ​មានឈ្មោះ ហេង សុ​វណ្ណា​រា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ នគរបាល​មាន​តួនាទី​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន (​ក​៤) នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ផ្លូវបេតុ ក្រោយ​ផ្សារ​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន និង បាន​ដក​អាវុធ​AK​ស្វាយ​បត់​មួ​យ​ដើម រួម​ជា​រថយន្ត​មួយគ្រឿង រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ភ្លាមៗ ។​

​លោក​បាន​បញ្ជាក់ទៀតថា ករណី​បាញ់រះ​ជា​ច្រើន​គ្រាប់​នេះ ជា​រឿង​គំនុំ​ចាស់ តែ​មិន​បាន​បញ្ជាក់ថា រឿង​គំនុំ​អ្វី​នោះ​ទេ​។​

​លោក ហួ ម៉េង​វាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជនរងគ្រោះ​ឈ្មោះ សុង សូ​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោក​អ៊ុតខោ​ងា​វ ស្នាក់នៅ​ផ្ទះជួល​លេខ​១០ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ សម្ភារ​ខូចខាត ៖ ធ្លុះ​ការ៉ូ , ធ្លុះ​ទ្វារ​កញ្ចក់ , ធ្លុះ​ពិ​ដាន និង​ធ្លុះ​កញ្ចក់​បង្អួច​ឡៅតឿ ។​

​សម្ភារ​បន្សល់ទុក ៖ អាកា​ស្វាយ​បត់ ០១​ដើម លេខ​១៦២០៤៦១ , បង់​០១ មាន​គ្រាប់​១២​គ្រាប់ សំបក​គ្រាប់​១១ , ក្បាល​គ្រាប់​០២ , រថយន្ត​០១​គ្រឿង ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX-9509 ។​

​បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​កំពុង​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕

Filed in: សន្តិសុខសង្គម

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.