ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ចៅហ្វាយក្រុង​ប៉ោយប៉ែត​ដែល​ទើប​ឡើង​ថ្មី​គប្បី​ឧស្សាហ៍ មក​មើល​សំណង់ អណាធិបតេយ្យ​ដ៏​ច្រើន​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១​និង​នៅ​ក្បែរៗ​គ្លីនិក​នគរ​រាជ្យ​ផង !

បើ​លោក​មិន​មក​មើល​ឬថា មើល​មិន​ឃើញ​ទេ​នោះ​មុខ​ជា​សំណង់​អត់​ច្បាប់​សង់​បិទផ្លូវ​អស់ហើយ ។ ហើយ​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា រដ្ឋមន្ត្រី​ក្រសួង​មហា​ផៃ្ទ សម្តេច​បាន​ផ្តល់​អនុសា​សន៍ ហើយ​ថា អាជ្ញាធរ​ត្រូវ​អនុវត្តន៍ តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ពោល​គឺ សម្តេច លោក ចង់​ឲ្យ​អជ្ញាធរ​ចេះ​ចង់បាន​បរិស្ថាន​ល្អ ទុកចន្លោះ​ផ្លូវ​ឲ្យបាន​ធំ​ទូលាយ ដឹកនាំ​តាម​បែប​ពហុ​បច្ចេកវិទ្យា ដែល​ជា​ទិសដៅ​ចង់បាន របស់​ថ្នាក់ដឹកនាំ ។​

​ទន្ទឹម​និង​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន ពិតជា​មិន​ចង់ឃើញ ពលរដ្ឋ រងគ្រោះ​ឬ ជួប​ផល​លំបាក ដោយសារ​ការដឹកនាំ របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​នោះ​ទេ សម្តេច​លោក ថែមទាំង​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា បើ​មន្ត្រី​ណា​បានទទួល​ភារកិច្ច​ហើយ​នោះ មិន​យកចិត្តទុកដាក់ លើ​ការងារ​ទេ សុំ​ចុះ​ចេញពី​តំណែង​ទៅ ទុក​ឲ្យ​អ្នក​ផ្សេង​គេ​ធ្វើ​វិញ​ល្អ​ជាង ។​

​ពលរដ្ឋ​សង្ឃឹមថា លោក គាត់ ហ៊ុល នឹង​ចិត្តសឿង ជម្រះ​មន្ទិល​សៅហ្មង លើ​សំណង់​គ្មាន​ច្បាប់ និង​សង់​រំលោភ​បិទផ្លូវ នោះ ជាមិនខាន ៕

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.