ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

កិច្ចប្រជុំ G-20 ចាប់ផ្តើម​រាល់​ក្រសែភ្នែក ផ្តោតទៅលើ លោក​ត្រាំ ស៊ី​ជីន​ពីង និង​ពូ​ទីន​

នៅក្នុង​កិច្ចប្រជុំ​បណ្តា​ប្រទេស​រីកចំរើន​ទាំង​២០ ហៅ​កាត់​G-20 បាន​ចាប់ផ្តើម​ឡើង​នៅក្នុង​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន​ន​ថ្ងៃទី​២៨ និង​២៩​ខែថិមុនា​នេះ ។ មេដឹកនាំ​ដែល​បណ្តា​អ្នកសារព័ត៌មាន​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍​បំផុត​គឺ លោក​ត្រាំ ស៊ី​ជីន​ពីង និង ប្រធានាធិបតី​ពូ​ទីន ។​

​មេដឹកនាំ​ទាំង​បី​រូប មាន​កាលវិភាគ​ពេញ​ទាំង​ពីរ​ថ្ងៃ​ដោយ​ត្រូវ​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ​បណ្តា​មេដឹកនាំ​ជាច្រើន​ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ​។ ប្រធានបទ​ពាណិជ្ជកម្ម និង​វិវាទ នៅ​តំបន់​ឈូង​សមុទ្រ ពែ​ក គ្រប់​ដណ្តប់​នៅក្នុង​កិច្ចប្រជុំ​លើក​នេះ​។​

​បន្ទាប់ពី​កិច្ចប្រជុំ G-20 និង​មាន​ជំនួប​ទ្វេភាគី​សំខាន់ៗ ដូចជា ប្រធានាធិបតី​ពូ​ទី​ន​និង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ដូណាល​ត្រាំ ស្តីពី​បញ្ហា​សំខាន់ ៗ ដែល​អាមេរិក​និង​រុស្ស៊ី​កំពុងតែ​ប្រឈមមុខ​។

​នៅពេល​នោះ​ដែរ ប្រធានាធិបតី​ចិន​ក៏​នឹង​ជួបពិភាក្សា លើ បញ្ហា​វិវាទ​ពាណិជ្ជកម្ម រវាង អាមេរិក​-​ចិន​។​ជាមួយគ្នានេះ មេដឹកនាំ​ចិន​បានប្រកាសថា ការដំឡើង​ពន្ធ រវាង​របស់​លោក​ត្រាំ ទៅលើ​ទំនិញ​ចិន គឺ​បំផ្លាញ​ខ្លួនឯង និង​បំផ្លាញ់​និង​ពិភពលោក​ទាំងមូល​។​

​តាម​គម្រោង ប្រធានាធិបតី​ដូណាល​ត្រាំ​នឹង​ជួបពិភាក្សា ជាមួយ ប្រធានាធិបតី​ស៊ី ជី​ង​ពី​ន នៅ​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ជា​ថ្ងៃ​បញ្ចប់​កិច្ចប្រជុំ G-20 ។ កន្លងមក រដ្ឋមន្ត្រីការបរទេស​ចិន​បានបញ្ជាក់​ថា​កិច្ចពិភាក្សា​លើ​វិស័យ​ពាណិជ្ជកម្ម គឺ​ត្រូវតែ​មាន​តម្លាភាព គោរព​គ្នា​ទៅវិញទៅមក ។​

​ក្រៅពីនេះ​នៅ​មាន​ជំនួប​សំខាន់ៗ​ដែល​ចាប់អារម្មណ៍​បំផុត​បន្ទាប់​ពី​កិច្ចប្រជុំ​គឺ​៖

​ដូ​ណាល​ត្រាំ​និង ណា​រ៉ា​នដ្រា ម៉ូ​ឌី​៖

​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ត្រាំ បានឲ្យដឹងថា ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ញូ​ដេលី​អាច​នឹង​ប្រកាស​ពី «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​» ខណៈ​ប្រទេស​ទាំង​ពីរ​ក៏​កំពុងតែ​មាន បញ្ហា​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ដែរ​។

​នា​កិច្ច​ចាប់ផ្តើម​នៃ​ជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី (Narendra Modi) នៅ​ទីក្រុង​អូ​សា​កា (Osaka) ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​លោក ត្រាំ បាន​និយាយ​យ៉ាង​ដូច្នេះ «​ខ្ញុំ​គិតថា​ពួក​យើង​អាច​នឹង​មាន​រឿង​ធំៗ​មួយចំនួន​ដែល​នឹង​ត្រូវ​ប្រកាស នោះ​ក្នុង​រួម​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​»​។ ជំនួប​នេះ​ធ្វើឡើង​មុនពេល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​ចូលរួម​កិច្ចប្រជុំ​រវាង​ប្រទេស​សេដ្ឋកិច្ច​កំពូលៗ G20 ជា​ផ្លូវការ​នៅក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។​

​គួរ​ជម្រាប​ថា កាលពី​ពេល​សហរដ្ឋអាមេរិក​សម្រេច​ដំឡើង​ពន្ធ ២៥​ភាគរយ​លើ​ដែក​ថែប និង ១០​ភាគរយ លើ​អាលុយមីញ៉ូម​នៅ​ខែ​មីនា ឆ្នាំ​២០១៨ ឥណ្ឌា​បាន​ចេញមុខ​ថ្កោលទោស​ជា​ខ្លាំង​លើ​ទង្វើ​នេះ ខណៈ​ខ្លួន​គឺជា​អ្នក​ផលិត​ដែក​ថែ​ក​ដ៏​ធំ​មួយ​ដែរ​នៅលើ​ពិភពលោក​។ កន្លង​ទៅ​ថ្មីៗ​នេះ លោក ដូ​ណា​ល់ ត្រាំ ក៏​បាន​កាត់ឈ្មោះ​ឥណ្ឌា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់ខ្លួន​ថែម​ទៀត ខណៈ​ឥណ្ឌា​បាន​បង្ខំចិត្ត​ឆ្លើយតប​ទៅវិញ តាមរយៈ​ការដំឡើង​ពន្ធ​ប្រឆាំង​ទំនិញ​របស់​អាមេរិក ដែល​មាន​ទំហំ​ជា​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​។​

​លោក ស៊ី ជិន​ពីង និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អាបេ​៖

​ជាមួយគ្នា​នោះ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អាបេ ស៊ីន​ហ្សូ បាន​ឯកភាព​គ្នា​បង្កើន និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​កំពុង​ព្រួយបារម្ភ ដូចគ្នា ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក ដូ​ណា​ល់ ត្រាំ​។

​ក្រុមមន្ត្រី​ជប៉ុន បានឱ្យដឹង​ទៀត​ថា លោក ស៊ី និង​លោក អាបេ បាន​ជួប​ពិភាក្សា​គ្នា​នាឱកាស​ដែល មេដឹកនាំ​ទាំង​ពីរ ត្រូវ​ចូលរួម​កិច្ចប្រជុំ G20 ក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី ២៩ ខែមិថុនា​។ លើសពីនេះទៅទៀត នៅក្នុង​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​ចិន និង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ក៏​បាន​ឯកភាពគ្នា​ផងដែរ​ក្នុងការ​ធ្វើ​ការងារ​ជាមួយគ្នា ដើម្បី​លើក កម្ពស់​ពាណិជ្ជក ម្ម​សេរី និង​ដោយ​ស្មើភាព​។​

​គួរ​ជម្រាប​ថា ចិន និង​ជប៉ុន មាន​បញ្ហា​នឹង​គ្នា​ជា​ច្រើន រាប់​ចាប់តាំងពី​ជម្លោះ​ប្រវត្តិសាស្ត្រ និង​ទឹកដី ដែល​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ មាន​ភាព​ល្អក់កករ​។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទីក្រុង​ប៉េកាំង និង​ទីក្រុង​តូ​ក្យូ ហាក់ដូចជា​មាន​ទំនាក់ទំនង​នឹង​គ្នា​ល្អ​គ្រាន់បើ ដោយសារ​តែ​សង្គ្រាម ពាណិជ្ជកម្ម​បង្កឡើង​ដោយ​លោក ដូ​ណា​ល់ ត្រាំ និង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​ស៊ីជី​ង​ពី​ន និង​ម៉ូ​ន​ជេ​អ៊ីន​៖

​ក្នុង​ឱកាស​ជួប​មុខ​គ្នា មុន​ការបើក​កិច្ចប្រជុំ​កំពូល G20 នៅឯ​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​បញ្ជាក់​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ចេ​អ៊ីន ថា ឆន្ទៈ​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក្នុងការ​សំដៅ​ឆ្ពោះទៅ​រក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ និង​ការផ្សះផ្សា​គ្នា​ជាមួយ​កូរ៉េខាងត្បូង គឺ​ឥត​មាន​ការផ្លាស់ប្តូរ​ឡើយ​។

​ការបញ្ជាក់​បែប​នេះ​ធ្វើឡើង បន្ទាប់ពី​លោក​ប្រធានាធិបតី​ចិន ទើបតែ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​ពីរ​ថ្ងៃ នៅឯ​ទីក្រុង ព្យុង​យ៉ាង កាលពី​សប្តាហ៍​មុន​។ បើ​តាម​លោក ស៊ី លោក គីម មាន​ក្តីសង្ឃឹម​ថា កូរ៉េ​ខាងជើង​នឹង​ទទួលបាន​ការបន្ធូរបន្ថយ​ខ្លះៗ នូវ ទណ្ឌកម្ម​អន្តរជាតិ ដែល​ត្រូវបាន​ដាក់​មកលើ​ប្រទេស​លោក ហើយ​លោក គីម ចង់​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​កិច្ចចរចា​។​

Filed in: ព័ត៌មានសាកល

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.