ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឯកឩត្តម​គួច​ចំរើន បញ្ហា​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ផ្លូវ លូ និង​បរិស្ថាន គឺជា​បញ្ហា​ប្រឈម ដែល​ទាមទា​ដោះស្រាយ​ជាបន្ទាន់​

ខេត្ត​ព្រះសីហនុ ៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ លោក វណ្ណ សុខ​ហេង ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះ សីហនុ និង​សហការី បាន​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម ជាមួយ​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត នៅ​សាលាខេត្ត​ព្រះសីហនុ ។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បាន​ស្វាគមន៍​ប្រតិភូ​សភា ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ដោយ​គូសបញ្ជាក់ថា ការផ្លាស់ ប្តូរ​ចូលកាន់​តំណែង​អភិបាលខេត្ត​ព្រះសីហនុ​នាពេលនេះ ជា​បន្ទុក​មួយ​ដោយសារតែ​បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ លូ និង​បរិស្ថាន​កំពុង​ប្រឈម ទាមទារ​ដោះស្រាយ​បន្ទាន់ ។ ជំហាន​ដំបូង​សិក្សា​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូទឹកស្អុយ ហើយ​បាន​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស​សិក្សា​ពីប្រព័​ន្ធ​លូ​ទឹកភ្លៀង និង​ប្រពន្ធ​លូទឹកកខ្វក់​មានដូចជា ទី​១ ប្រវែង​លូ ទី​២ តម្លៃ​នៃ​ការសាងសង់ ទី​៣ ប្រើ​រយៈពេល នៃ​ការសាងសង់ និង​ទី​៤ របៀប​ប្រមូល​ថវិកា ក្នុង​ការវិនិយោគ​ប្រពន្ធ​លូ ទឹក​កខ្វក់ និង​លូរ​ទឹកភ្លៀង ។ បញ្ហា​មួយទៀត សិក្សា​ផ្លូវ​មួយ ខ្សែ​ចេញពី​ព្រលាន​យន្តហោះ​អន្តរ ជាតិ​ខេត្ត​ព្រះសីហនុ រាម មក​កាត់​តាម​អូរត្រេះ មក​ក្រុង​ព្រះសីហនុ ដើម្បី​ជួយ​កាត់បន្ថយ ការកកស្ទះ​ចរាច​រណ៍ ពី​ផ្លូវជាតិ​លេខ​៤ ។

​ឯកឧត្តម​មាន​គម្រោង​បង្វែរ​ឡាន​ដឹក​កុងតឺន័រ​ឱ្យ​ទៅ​តាម​ផ្លូវ​ស្ទឹងហាវ​វិញ​ផងដែរ ។ ទន្ទឹម​នោះ​បញ្ហា​ខ្សាច់​សមុទ្រ​យកមក ឆារ​លាយ​ជាមួយ​ខ្សាច់​កំពង់ស្ពី ក៍​ជា​បញ្ហា​ប្រឈម​ដល់ ការដ្ឋាន​សំណង់​នានា​ក្នុង​ក្រុងព្រះសីហនុ តម្រូវឱ្យ​ក្រុម ការងារ​សិក្សា​ផលប៉ះពាល់​ដល់​ការដ្ឋាន​សំណង់​នានា ក្នុង​ក្រុង​ព្រះសីហនុ ។

​លោក វណ្ណ សុខ​ហេង ប្រធានសភា ពាណិជ្ជកម្ម​ខេត្ត ព្រះសីហនុ មានប្រសាសន៍​ជំរាប​ជូន​ថា សភាពាណិជ្ជកម្ម​ខេត្ត មាន​តួនាទី​ក្នុង​ការសម្របសម្រួល​ជាមួយ​សមាជិក និង​លើក កម្ពស់​ក្នុង​ការទាក់ទាញ​វិនិយោគ លើ​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ មក​កាន់​ខេត្ត ព្រះសីហនុ ។ លោក​ក៏​បាន​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត​ថ្មី ព្រមទាំង​សុំ​ការជួយ​គាំទ្រ​ដល់​សភាពាណិជ្ជកម្ម​ខេត្ត ឱ្យ​ដំណើរការ​កាន់តែ​រលូន​បន្តទៀត ក្នុង​ការចូលរួមចំណែក អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.