ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

វី​វរហើយ សម្តេច​កំពុង​តែ​អនុវត្ត​អភិក្រម​ទី​៥​ផង​ស្រាប់ តែ​លោក ស្រេ​ម ផ្លូន មេបញ្ជាកា​រគ​១​នៅរ​ការ​ពលរដ្ឋ​ប្តឹង​ថា​ហ៊ាន​កាប់​ដីព្រៃ​លក់​

ខេត្ត​មណ្ឌលគិរី ៖ មួយរយ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​កំពុង​តែ​មាន​ជំនឿ​និង​ទំនុកចិត្ត​យ៉ាង​មុតមាំ ទៅ​លើ​ចំណាត់ការ​ក្តៅគគុក​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​អនុវត្ត លើ​អភិក្រម​ទី​៥​របស់​សម្តេច​ផង​នោះ ស្រាប់តែ​នៅ​ឯ​ខេត្ត មណ្ឌលគិរី មាន​មន្ត្រី​យោធា​ម្នាក់​ជា​អនុសេនីយ៍ឯក​ពាក់​សក្កិ​៣​ខាង​កម្លាំង​អន្តរាគមន៍​និង​ ​ជា​មេបញ្ជាកា​រគ​១​យោធា​ប្រចាំការ​នៅ​ក្រុម​រការ​ថ្មី​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង សុំឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ផ្តិតមេដៃ​ប្តឹង​ថា​ធានាថា​ជា​កម្ម​សិទ្ធ​ប្រជាពលរដ្ឋ​នៅ​មេ​ម៉ង​
​តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ក្រុម​រការ​ភូមិ​ពូ​ហ្យា​ម​ប្តឹងតវ៉ា​មន្ត្រី​សក្តិ​៣​រូប​នេះ​ហ៊ាន កាប់​យក​ដី​ព្រៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា លក់​ទៅ​អោយ​ឈ្មួញ​ជនជាតិ​ចិន​រាប់រយ​ហិកតា​។​

​ទង្វើ​របស់​មន្ត្រី​យោធា​សក្តិ​៣​រូប​នេះ​គឺ ពិតជា​ថ្លើមធំ​មែន​ហ៊ាន បំពាន​និង​ច្បាប់​ធនធានធម្មជាតិ​ត្រង់​មាត្រា​៦២​និង​ថែម​ទាំង​បំពាន​មិន​ខ្លាច​អភិក្រម​ទី​៥​របស់​ស​ម្តេ តេ​ជោ ហ៊ុន សែន ថែម​ទៀត​សុំ​សរសើរ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា កាលពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៩​កន្លងមក​នេះ​ឈ្មោះ ស្រេ​ម ផ្លូន បាន​កើន​មនុស្ស​ឲ្យចូល​ទៅ​កាប់​ព្រៃ និង​ដាក់​បង្គោលរបង​នៅតាម​ផ្លូវ​ចំណុច​អូរ​គុណ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ក្នុង​ភូមិសាស្ត្រ​ភូមិ​ពូ​ហ្យា​ម ឃើញ​ដូច​ឆ្នេះ​ប្រជាពលរដ្ឋ​នៅ​ក្រុម​រការ​ថ្មី​បាន​មក​ហាមឃាត់ តែ​មន្ត្រី​យោធា​រូបនេះ បាន​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត​។

​ប្រភព​ដដែល​បាន​បន្តែមថា នា​ពេលកន្លងមក​កាលពី​ថ្ងៃ​ទី​១៩​ខែតុលា ឆ្នាំ​២០១៥ មន្ត្រី​យោធា ឈ្មោះ ស្រេ​ម ផ្លូន បាន​យក​ដី​ព្រៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា លក់​ម្តង​ហើយ​ដែរ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុមរ​ការ​ថ្មី ធ្វើ​ការប្តឹងតវ៉ា ដោយ​ប្រជាពលរដ្ឋ​ចំនួន​៨៩​នាក់​ផ្តិតមេដៃ​ប្តឹង ទៅ​អាជ្ញាធរ​ស្រុក​អូររាំង បាន​ធ្វើ​ការដោះស្រាយ​ម្តង​រួចមកហើយ ថែម​ទាំង​ឲ្យ​មន្ត្រី​យោធា​ឈ្មោះ ស្រេ​ម ផ្លូន ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​រុក្ខ​រាន​ដីព្រៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បន្តទៀត​។​

​ប្រភព​ដដែល​បាន​បន្តែមទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុមរ​ការ​ថ្មី កំពុង​ធ្វើ​ពាក្យ​ប្តឹងតវ៉ា​ដោយ​នាំគ្នា​ផ្តិត​មេដៃ​ចំនួន​១០១​នាក់ ដើម្បី​អោយ​អាជ្ញាធរ​ស្រុក​អូររាំង មាន​ចំណាត់ការ​ទៅលើ​មន្ត្រី​យោធា​ខាងលើ បើ​មិន​ដូច​ឆ្នេះ​ទេ​មន្ត្រី​យោធា​រូប​នេះ​នឹង​យក​ដី​ដែនជម្រកសត្វព្រៃ​លក់​អោយ​ឈ្មួញ​ជនជាតិ​ចិន រលាយ​ហិនហោច​ព្រៃ​មិន​ខាន​។​

​ពាក់ព័ន្ធ​និង​មន្ត្រី​យោធា​កើន​មនុស្ស​ឲ្យ​កាប់​ព្រៃ​យក​ដី​ដែនជម្រកសត្វព្រៃ​លក់​នោះ អង្គភាព យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក​ស្រេម ផ្លូន មេបញ្ជាកា​រគ​៣​បាន​ទេ​ព្រោះ​គ្មាន​លេខ​ទាក់ទង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.