ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

វីវរ​ហើយ​នោះ​អ្នកពាក់ព័ន្ធ​ល្បែងស៊ីសង​, លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌ​មានជ័យ​បើក​ការប្រជុំ​ប្រមាន​ធម៌​ក្ដៅ​ហើយ​!!!

នៅវេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ពុធ​១​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខណ្ឌមានជ័យ ដឹកនាំ​ដោយ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ បាន​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​ការត្រួតពិនិត្យ​ពាក់ព័ន្ធ​ល្បែងស៊ីសង​តាម​អាជីវកម្ម អ៊ី​ន​ធឺ​ណេត ២៤​ម៉ោង ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ ។​

​ក្នុងនោះដែ រ​លោក​អភិបាលរង​ខណ្ឌ​បាន ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម សេវាកម្ម​អ៊ី​ន​ធឺ​ណេត​២៤​ម៉ោង​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ ទាំងអស់ឲ្យ​មាន​ការស​ហការ​ជាមួយ​អាជ្ញាធរ ពាក់ព័ន្ធ លើ​ជនសង្ស័យ​ដែរ​ជា​មុខសញ្ញា​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​សមត្ថកិច្ច ៖
១-​ម្ចាស់ អាជីវកម្ម សេវាកម្ម អ៊ី​ន​ធឺ​ណេត មិន​ត្រូវ​បង្កប់ នូវ​ល្បែងស៊ីសង តាម អន​ឡាញ ជាដាច់ខាត ។​
២-​ម្ចាស់ អាជីវកម្ម សេវាកម្ម អ៊ី​ន​ធឺ​ណេត មិនត្រូវ បេ​ី​ក អាជីវកម្ម​កំសាន្ត នៅក្បែរ សាលារៀន​ជាដាច់ខាត​។​
៣-​រដ្ឋបាល​សង្កាត់ នឹង ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ទាំងអស់ ក្នុង​មូលដ្ឋាន ខណ្ឌមានជ័យ ត្រូវ​ត្រួតពិនិត្យ នឹង ធ្វើ​បច្ចុប្បន្នភាព អាជីវកម្ម សេវាកម្ម អ៊ី​ន​ធឺ​ណេត ក្នុង​មូលដ្ឋាន អោយបាន​ត្រឹមត្រូវ ច្បាស់លាស់ និង​ត្រូវ​បញ្ជាក់​ប្រភេទ​សេវាកម្ម អ៊ី​ន ធឺ​ណេត ជា​ប្រភេទ​ផ្តល់​សេវា​បែបណា​។​
៤-​ហាម​មិនអោយ​ក្មេង ក្រោម​អាយុ ១៨​ឆ្នាំ ចូល​លេង​។​
៥-​ត្រូវ​លប់​អោយ​អស់​នូវ​ផ្លាក ២៤​ម៉ោង​។​
៦-​ត្រូវ​ពង្រឹង សន្តិសុខ ក្នុង​មូលដ្ឋាន​អាជីវកម្ម​កំសាន្ត​ទាំងអស់​។​
៧-​ត្រូវ​រាយការណ៍ រាល់​សកម្មភាព ពាក់ព័ន្ធ​ការ​ចែកចាយ ការប្រើប្រាស់ នឹង ជួញដូ​គ្រឿងញៀន​គ្រប់​ប្រភេទ​។​
៨-​ត្រូវ​ក្តាប់​មុខសញ្ញា​គ្រប់ កន្លែង​មណ្ឌល​កំសាន្ត​នានា​ដើម្បី​ធ្វើការ​ពួនស្ទាក់ បង្ក្រាប រាល់​សកម្មភាព​បទល្មើស​ផ្សេងៗ​ដើម្បី​ធានា​អោយបាន នៅ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.