ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឃាត់​រថយន្ត​ម៉ាក​រ៉េវ​ចំនួន ០៩ គ្រឿង នៅ​ចំណុច​អន្លុង​ត្រគួន ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​

យោងតាម​បទបញ្ជា​របស់​ឯកឧត្ដម​នាយ​ឧត្ដម​សេនី​យ៏ សៅ សុខា ប្រធាន​គ​ណះ​កម្មា​ធិ​ការ ទប់ស្កាត់ និង​បង្ការ​បង្ក្រាប​ការកាប់បំផ្លាញ​ធនធានធម្មជាតិ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ចេញ​បញ្ជា​អោយ​លោក​វរ​សេ​នីយ៏ឯក សូ សុវណ្ណ​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គណៈបញ្ជាការ​ឯកភាព​ស្រុក ដឹកនាំ​ដោយ​លោក អ៊ុង រដ្ឋា បាន​ចុះ​ទៅ​ចំណុច​អន្លុង​ត្រគួន ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ធ្វើកា​ចាប់​ឃាត់​រថយន្ត​ម៉ាក​រ៉េវ​ចំនួន​០៦​គ្រឿង ដែល​រត់គេច​ពី​ខេត្ត​ក្រចេះ មក​លាក់ខ្លួន​នៅ​តំបន់​នេះ ។​

​សូមបញ្ជាក់​ថា​នៅ​ថ្ងៃនេះ​ដែរ​នៅ​ចំណុច​ខ្សាច់​ពូក ភូមិ​វាលវង់ ឃុំ​សំរោង ស្រុក​ក្រវាញ ដុតបំផ្លាញ​០២ ហើយ​នៅ​ចំណុច​ក្បាល​ទា​ហ៊ាន​ថិ​ត​នៅ​ភូមិ​ក្បាល​ទា​ហ៊ាន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ០១ គ្រឿង សរុប​០៩​គ្រឿង ហើយ​នៅពេលនេះ កងកំលាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នឹង​អាវុធហត្ថ​ខេត្ត​កំពុង​រុករក​បន្តរ​ទៀត​ហើយ ។ បើ​ជួបប្រទះ គឺ​កំទេច​ចោល​តែម្ដង ដោយ​មិន​អោយ​មាន​អ្នកណា​ម្នាក់​មក​អត្ត​រា​គម​ន៏​បានឡើយ យោង​តាម​ប្រសា​ស​ន៏​របស់​ឯកឧត្ដម​នាយ​ឧត្ដម​សេនី​យ៏ សៅ សុខា ប្រធាន​គ​ណះកម្ម​ធិ​ការទប់ស្កាត់​នឹងប​ង្កា​បង្កាប់​បទល្មើស​ធនធា​ន​ធម្មជាតិ​លើ​ផ្ទៃ​ប្រទេស​
​ពោធិ៍សាត់​ថ្ងៃទី​២០​ខែកក្កដា ឆ្នាំ​២០១៩ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.