ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ការបង្ក្រាប​ករណី​គ្រឿងញៀន នៅក្នុង​ហាង​ខារ៉ាអូខេ យីហោ អូ​បា​ម៉ា ឃាត់ខ្លួន​ជនសង្ស័យ និង​អ្នកពាក់ព័ន្ធ​ចំនួន​១៤៦​នាក់ (​ស្រី​៤៣​នាក់​) និង​ចាប់​យក​បាន​វត្ថុតាង​មួយចំនួនធំ​

ខេត្ត ព្រះសីហនុ ៖ ក្រោយពី​បាន​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ នៅ​ថ្ងៃ​ទី​២៥.០៧.២០១៩ វេលា​ម៉ោង​៣:០០​នាទី​យប់ កម្លាំង​ការិ យាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​ការដឹកនាំ​ផ្ទាល់​ពី ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​, លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ហ៊ួត វិចិត្រ និង​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​៤ ចុះ​ធ្វើ​ការបង្ក្រាប ហាង​ខារ៉ាអូខេ យីហោ អូ​បា​ម៉ា ដែល​បាន​លួចលាក់ ជួញដូរ និង​ប្រើប្រាស់​គ្រឿង ញៀន​ខុសច្បាប់ មាន​ទីតាំង​ស្ថិតនៅ​ក្រុមទី​១៥ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​១៤៦ នាក់ (​ស្រី​៤៣) និង​ចាប់​យក​បាន​វត្ថុតាង​រួមមាន​៖
+​ថ្នាំញៀន​ប្រភេទ​ចម្រុះ​មួយចំនួន (​មិនទាន់​ថ្លឹង​), ជ្រុញ​សម្រាប់​ប្រើប្រាស់​គ្រឿង ញៀន​ចំនួន​៣៥​ជ្រុញ ,​រថយន្ត​ចំនួន​៧ គ្រឿង និង​ទូរស័ព្ទដៃ​មួយចំនួនទៀត ។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​បាន​បញ្ជូន​មក​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី ៕

 

Filed in: សន្តិសុខសង្គម

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.