ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដឹកនាំ​កម្លាំងចម្រុះ ចុះ​ដក​បង្គោលរបង​ថ្ម​ដែល​ក្រុម​ជនខិលខូច​បោះ​ហំ​ព័​ទ្ឋ​រំលោភ​យក​ដី គម្រោង​សាងសង់​ព្រលានយន្តហោះ នៅ​ស្រុក​អូររាំង​!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី – ស្រុក​អូររាំង ៖
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​សៅរ៍​១១​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៧ ខែកក្កដា​ឆ្នាំ​២០១៩!

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ ចុះ​ដក​បង្គោលរបង​ថ្ម​អនាធិបតេយ្យ​រាប់រយ​បង្គោល ដែល​ក្រុម​ជនខិលខូច​បោះព័​ទ្ឋ​រំលោភ​យកដី គម្រោង​សាងសង់​ព្រលានយន្តហោះ ដែល​មាន​ទីតាំង​នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ រហូត​ដក​បង្គោល​ទាំងនោះ​ចេញ​អស់​ទើប​ឈប់ ។​

​ឯកឧត្តម ស្វាយ សំ​អ៊ាង លោក​បានឲ្យដឹងថា សកម្មភាព​ដែល​អាជ្ញាធរ​បាន​ចុះ​ធ្វើ​នេះ គឺ​ដើម្បី​ការពារ​ដី​បម្រុង​ទុក​របស់​រដ្ឋ​សម្រាប់​ធ្វើ​ការសាងសង់​ព្រលាន​យន្តហោះ​នាពេលខាងមុខ​។
​ហើយ​លោក​បាន​បន្តទៀតថា ដោយ​មើលឃើញ​មាន​សកម្មភាព​បោះបង្គោល​កំណត់​ព្រំ​យក​ដី​ជា​កម្ម​សិទ្ឋ​ផ្ទាល់ខ្លួន មក​លើ​ដី​ព្រលាន​ទើប​លោក​សម្រេច​ដឹកនាំ​មន្ត្រី​ជំនាញ​មាន​បរិស្ថាន នគរបាល និង​អាវុធហត្ថ ចុះ​ដក​បង្គោលរបង​ថ្ម​ទាំងនោះ​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង ដើម្បី​ស្រាវជ្រាវ​បន្ត​ទៅ​តាម​និតីវិធី​។

​ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​បញ្ជាក់បន្ថែម​ថា មិន​ត្រឹមតែ​ដី​ទីតាំង​ព្រលាន​ហោះ​នេះ​ទេ ដែល​អាជ្ញាធរ​ចុះ​អនុវត្តន៍​ការពារ​ដី​ទុកជា​សម្បត្តិ​សាធារណៈ​នាពេលនេះ សូម្បី​ដីចំការ​ស្រ​ល់ ដែល​កំពុង​រង​ការទន្ទ្រាន​ពី​ក្រុម​ជន​ខិលខូច​មួយ​ក្តាប់​តូច ក៏​លោក​ដាក់​បញ្ជា​យ៉ាង​តឹងរឹង​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ឋ​ទាំងអស់ចុះ​ត្រួតពិនិត្យ និង​រឹបអូស​ទុក​ជា​សម្បិត្ត​រដ្ឋ​វិញ​។ លោក​បាន​ថ្លែង​យ៉ាងច្បាស់​ថា​(​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​នេះ គឺ​អាកាសចរណ៍​ស៊ីវិល​សហការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​រៀបចំ​ទីតាំង​ដី​ទុក​សម្រាប់​កសាង​ព្រលានយន្តហោះ ដែល​មាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជា​៩០០​ហិច​តា ស្ថិតនៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​៕

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” សេរី​យុត្តិធម៌​”
(010859909)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.