ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ នួន ង៉ែត បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​ទំនិញ​ខុស​ច្បាប់​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ចេញចូល​ខ្មែរ ថៃ ទាំង​ថ្ងៃ ទាំងយប់​

​បាត់ដំបង​៖ សេចក្ដីរាយការណ៍ ពី​តំបន់​ច្រក​អូរ​អន្លក់ នៃ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បានឲ្យដឹងថា លោក នួន ង៉ែត​មេ​គយ​និង​រដ្ឋាករ ច្រក​អូរ​អន្លក់​មាន​តួនាទី​ភារកិច្ច ក្នុង​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​បែ​ជា​ប្រព្រឹត្ត​អំពើ​ពុករលួយ ជិះសេះ​លែងដៃ ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​លំហូ​ចូល​ទំនិញ គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នឹង​ទំនិញ​ខុស ច្បាប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា នៅពេល​យប់ យ៉ាង​គគ្រឹកគគ្រេង មិន​ខ្លាចញញើត ទៅ​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្តិច​ណា​សោះ​។​

​ប្រភព​ពី​បានឲ្យដឹងថា សព្វថ្ងៃនេះ លោក នួន ង៉ែត កំពុង​សប្បាយ​ប្រមូល​លុយ តាមរបៀប​ពុករលួយ ពី​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ នឹង​ក្រុម​ឈ្មួញ​នាំ​ចេញ​អ​ង្ក នឹង​កន្ទួ​ក ដែល​គេ​មើលឃើញថា បច្ចុប្បន្ន ក្រុម​ឈ្មួញ​កំពុង​សម្រុក​នាំចេញ ពី​កម្ពុជា ទៅ​ប្រទេស​ថៃ តាម​ច្រក​ខាងលើនេះ ដូច​ទឹកបាក់​ទំនប់ ទាំង​ថ្ងៃ​ទាំង​យប់ ។​

​ប្រភព​បន្តថា លោក នួន ង៉ែត ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​ទាំងនេះ​បាន ក៏​ដោយសារ​មានការ​បើកភ្លើង​ខៀវ​
​ពី​លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​បាត់ដំបង ជា​ខ្នងបង្អែក​ផងដែរ ។ ដូច្នេះហើយ ក៍មាន​ការអំពាវនាវ ដល់​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច នឹង​ហិរញ្ញវត្ថុ នឹង ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មេត្តា​ពិនិត្យ​មើល នឹង​ចាត់វិធានការ​ទប់ស្កាត់ ភាពល្បីល្បាញ អំពើ​ពុករលួយ​ជា​ប្រព័ន្ធ របស់លោក នួន ង៉ែត មេ​គយ ច្រក​អូរ​អន្លក់ ស្រុក​កំរៀង​
​នឹង​លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​បាត់ដំបង​នេះ ជា​បន្ទាន់​ផង ជៀសវាង​ការ​រិះ ពី​សំណាក់​មហាជន​ថា ត្រី​ច្រវា ច​ញ្ចឹម​ត្រី​ឆ្ដោ ទើប​រក្សា​ភាពស្ងប់ស្ងាត់ ធ្វើ​មិនដឹងមិនឮ​បែបនេះ​។​

​ប្រភព​ពី​មន្ត្រី​ខេត្ត​ដំបង ដោយ​ស​មិន​បញ្ចេញ​ឈ្មោះ បាន​លួចខ្សឹ​បឲ្យដឹងថា លោក យូ ហេង កំពុង​ធ្វើ​ការងារ​ប្រមូល​ពន្ធ តាមរបៀប​ជិះសេះ​លែង​ដៃ រៀបចំ​ខ្សែ​ទុយោ ឲ្យកាន់កា​រងារ​ប្រមូល​លុយខ្មៅ លើ​តុ​ក្រោម​តុ និង​ប្រើ​មន្ត្រី​ខុស​ជំនាញ​?​។ ហើយ​លោក យូ ហេង មិន​ត្រឹមតែ មិនទាន់​ធ្វើ កំណែទម្រង់ ភាព​អសកម្ម និង​អំពើពុករលួយ ក្នុង​ចំណោម​មន្ត្រី​គយ ដែល​ធ្វើឲ្យ​អ្នក​រកស៊ី ដឹកជញ្ជូន​ទំនិញ ក្តៅក្រហាយ​នោះ​ទេ លោក​ថែម​ទាំង​រក្សា​ទុក​មន្ត្រី ដែល​ចេះ​ប្រមូល​លុយ និង​ចេះ​អែបអប ឲ្យកាន់កា​រងារ​សេដ្ឋកិច្ច ថែម​ទៀត ងាយស្រួល​ក្នុង​ការ​ក្ដោប​សេដ្ឋកិច្ច​?​។​ប្រភព​បាន​បន្តថា មួយរយ​:​នេះ លោក យូ ហេង កំពុង​រង​នូវ​ការរិះគន់ ពី​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ អំពី​ការចាត់ចែង ឲ្យ​មន្ត្រី​ជា​ដៃ​ជើង​របស់​ខ្លួន ប្រមូល​សេដ្ឋកិច្ច តាមរយៈ​ការធ្វើ​ស្ថិតិ ដើម្បី​កេណ្ឌ​ក្រុម​ឈ្មួញ​ដែល​រកស៊ី បង់ពន្ធ​មិន​គ្រប់ និង​ការ​នាំចូល​ទំនិញ​ខុសច្បាប់ ខណៈ​មាន​ការសង្ស័យថា បាន​ចំណាយលុយ​ច្រើន​ម៉ុន​ដុល្លា ដើម្បី​បាន​តំណែង​? ហើយក៍​បង្កើតឲ្យមាន​យុទ្ធសាស្ត្រ ទាញ​យក​លាភសក្ការៈ​ទាំ​ង​បំពាន ទៅ​នឹង​តួនាទី​ភារកិច្ច​របស់​ខ្លួន ដើម្បី​ស្រង់ដើម​។​

​ប្រភព​បាន​បន្ថែមថា សកម្មភាព​នាំ​ចូល​ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ កំពុង​កើតឡើង​ខ្លាំង នៅ​ច្រក​អូរ​អន្លក់ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាង​ច្រើនសន្ធឹក ក្នុង​មួយ​ខែៗ​។ ហើយ​ក្រុម ឈ្មួញ​បាន​នាំចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាមរយៈ​អំពើ​សូកប៉ាន់ ពោល​គឺ​ជំនាញ​គយ បង្កើតឲ្យមាន នូវ​អំពើ​ពុករលួយ បំបាត់​ពន្ធ​នាំចូល មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ជាង​មុន ដោយសារ​មាន​ភ្លើង​ខៀវ ពី​លោក យូ ហេង​។ ហើយ​ទំនិញ​ដែល​ហូរ​ចូល មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ខេត្ត​បាត់ដំបង រួមមាន គ្រឿងបន្លាស់ រថយន្ត ម៉ូតូ សំបក​កង់​រថយន្ត ប្រេង​ម៉ាស៊ីន និង​ទំនិញ​ខុសច្បាប់ ផ្សេងទៀត ភាគច្រើន​បង់ពន្ធ​មិន​គ្រប់​?​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា ល្បិច​បន្លំ​ពន្ធ​របស់​ជំនាញ​គយ គឺ​ស៊ី​ដោយ​ស្របច្បាប់ គ្រាន់តែ​លួច បន្លំ​បង្កាន់ដៃ នាំចូល​ពី​ប្រភេទ ទំនិញ​នាំចូល​បង់ពន្ធ​ខ្ពស់ មក​បង់​ពន្ធ​ជា ប្រភេទ​ទំនិញ​ចម្រុះ ហើយ ការបង់ពន្ធ​ទំនិញ​ចម្រុះ​នេះ​ទៀត គឺ​បង់​យ៉ាងច្រើន ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ​?​។ ហើយ​ជា​ធម្មតា ទាំង​ច្រក​តំបន់ ច្រក​ទ្វេភាគី និង​ច្រក​អន្តរជាតិ ឈ្មួញ​អាច​ដឹកទំនិញ ឆ្លងកាត់​ច្រកព្រំដែន ចាប់ពី​វេលា ម៉ោង ៧​ព្រឹក និង​បញ្ឈប់​ម៉ោង​រដ្ឋបាល ត្រឹម​ម៉ោង ៦​ល្ងាច ។​

​ប៉ុន្តែ​មន្ត្រី​គយ​ពុករលួយ បានអនុញ្ញាត ឲ្យ​រថយន្ត​ធុន​ធំ​ឆ្លងកាត់ តាំងពី​ម៉ោង ៣-៤​ទៀប​ភ្លឺ​? មិន​ត្រឹមតែ​ខុស​ច្បាប់​រដ្ឋបាល​ប៉ុណ្ណោះ​ទេ រាល់​សកម្មភាព ហូរ​ចូល​ទំនិញ​បែបនេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ជា​ទំនិញគេចពន្ធ ឬ​ទំនិញ​ខុសច្បាប់​៕

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2021 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.