ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

​លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ត្រូវបាន​មន្ត្រី​គយ លាតត្រដាង​រឿងអាស្រូវ​

ខេត្ត​បាត់ដំបង ៖ ឈ្មួញ​ធំៗ ជាច្រើន​នាក់ សម្រុក​នាំចូល​៦​ទំនិញ​គេច​ពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ តាម​ច្រកព្រំដែន ក្នុង​ស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក កាន់តែ​ច្រើនឡើងៗ​?​។ ហើយ​ទន្ទឹមនឹងនេះ មន្ត្រី​គយ​ប្រចាំ​ច្រក​ព្រំដែន​ទាំងនោះ បាន​គាបសង្កត់​យ៉ាងខ្លាំង ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច ក៍​ដូចជា​ប្រជាពលរដ្ឋ ដែល​នាំ​ទំនិញ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ ដោយ​ពុំ​មាន​ការយោគយល់ បន្តិច​ណា​ឡើយ​?​។​

​ប្រភព​ពី​មន្ត្រី​គយ​ខេត្ត​បាត់ដំបង បានឱ្យដឹងថា ទៅ​មាន​ការ​បែកធ្លាយ រឿងអាស្រូវ​ពុករលួយ របស់លោក យូ ហេង មេ​គយ​រូបនេះ យ៉ាងណា​ក៍ដោយ ក៍មេ​គយ​ធំៗ នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម ធ្វើ​មិនដឹងមិនឮ អ្វី​ទាំងអស់​?​។ ហើយ​សូម្បី​តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៍​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ​? ទុកឱ្យ​លោក យូ ហេង បង្កើន​សកម្មភាព ប្រព្រឹត្ត​អំពើ​ពុករលួយ កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ ដូច្នេះហើយ មានតែ​អំពាវនាវ ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត ឱ្យបាន​ស៊ីជម្រៅ ទៅលើ​រឿងអាស្រូវ​ពុករលួយ របស់លោក យូ ហេង ដើម្បី​កុំឱ្យ​លោក យូ ហេង ប្រើ​តួនាទី​អំណាច ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​របស់​ខ្លួន ដូច​សព្វថ្ងៃនេះ​។​

​បើ​តាម​ប្រភព ខាងលើ​ដដែល បាន​បញ្ជាក់បន្ថែម​ឱ្យដឹងថា បច្ចុប្បន្ន​ទំនិញ ដែល​ឈ្មួញ​ធំៗ​នាំចូល តាម​ច្រកព្រំដែន ក្នុង​ស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បង់ពន្ធ​ត្រឹម​៣០ ទៅ​៤០ ភាគរយ ប៉ុណ្ណោះ​? ក្រៅពីនេះ គឺ​ឈ្មួញ​ធំៗ ឃុបឃិត​បែងចែក​ផល​ប្រយោជន៍ ជាមួយ​មន្ត្រី​គយ​ពុករលួយ យ៉ាង​រលូន​?​។ ហើយ​លើស​នេះ​ទៅទៀត ប្រធានការិយាល័យ​គយ តាម​បណ្តា​ច្រក​ព្រំដែន​មួយ​ចំនួន ហ៊ាន​ឃុបឃិត​ជាមួយ​ឈ្មួញ កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ យ៉ាង​គឃ្លើន ព្រោះ​មាន​ការសម្របសម្រួល ពី​សំណាក់​លោក យូ ហេង ដែល​កំពុង​ល្បីល្បាញ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​រហូតមកទល់​ពេលនេះ គេ​ពុំ​ទាន់​ដឹង​ទេ​ថា លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង បច្ចុប្បន្ន សល់​លុយ​ប៉ុន្មាន​លាន​ដុល្លារ​ហើយ​ទេ ដែល​បាន​ពី​ការឃុបឃិត បើកដៃ​ឱ្យ​ឈ្មួញ​នាំ​ចូល ទំនិញ​គេច​ពន្ធ ទំនិញ​បង្កប់ ទំនិញ​ខុសច្បាប់ រួម​ទាំង​ទំនិញ បង់ពន្ធ​មិន​គ្រប់​ផង​នោះ ព្រោះថា​ភាពល្បីល្បាញ របស់លោក យូ ហេង មេ​គយ​ខេត្ត​រូបនេះ ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ តាំងពី​នៅ​កាន់តំណែង ជា​មេ​គយ ខេត្ត​ឧត្តរមានជ័យ បច្ចុប្បន្ន មក​កាន់​តំណែង ជា​មេ​គយ ខេត្ត​បាត់ដំបង ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ លាតត្រដាង រឿងអាស្រូវ​ពុករលួយ ច្រើនបែប ច្រើនយ៉ាង ជា​បន្តបន្ទាប់ ។​

​បើ​តា​បើ​តាម​ប្រភព ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បានឱ្យដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៍​ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក យូ ហេង ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​។​

​សូមបញ្ជាក់ ទោះ​យ៉ាណាក្តី ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ អង្គភាព​យើង​មិន​អាច​ស្វែងរក សុំ​ការបកស្រាយ​បំភ្លឺ ពី​លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​បាត់ដំបង បានទេ ដោយ​មិន​មាន​លេខ​ទូរស័ព្ទ សម្រាប់​ធ្វើ​ការទំនាក់ទំនង អង្គភាព​យើងខ្ញុំ សង្ឃឹមថា នឹង​មាន​ការបកស្រាយ​បំភ្លឺ ពី​លោក យូ ហេង នៅពេល​ក្រោយ បន្ទាប់​ពី​ចេញផ្សាយ​លេខ​នេះ​។​

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.