ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោក​យិន សំណាង ស្នងការ​ខេត្ត​រតន​:​គី​រី​ហ៊ាន​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​ល្បែងស៊ីសង​ឬទេ ?

ខេត្ត​រតនគីរី ៖ ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី​មួយ​កន្លែង​នៅក្នុង​ចំការកៅស៊ូរ​លោក​ពៅ​សៀក ស្ថិត​នៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ និង​សមត្ថកិច្ច​មិន​មាន​ចំណាត់ការ​បង្ក្រាប​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​សង្វៀន​នោះបាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ថា​រាល់ថ្ងៃ​គេ​ឃើញ​មាន​ម៉ូតូ​រថយន្ត​ស៊េរី​ទំនើបៗ​ដឹក​មាន់​ចូល​ទៅ​តាម​ក្នុង​ចំការកៅស៊ូ​ដើម្បី​យក​ទៅ​ជល់​ភ្នាល់​ចាក់​លុយ​ក្នុង​សង្វៀន​មាន់ អាប៉ោង និង​យូគី​។ ហើយ​ភ្នាល់​ចាក់​ដាក់​លុយ​ចាញ់ឈ្នះ រាប់ពាន់ រាប់​ម៉ឺន​ដុល្លា​(​អ្នកឈ្នះ​មុខខ្លាញ់ អ្នកចាញ់​មុខសេះ​) ព្រមទាំង​ស្រែក​ហ៊ោ​កញ្រ​វ្ជៀ​ឡោឡា​ពេញ​ក្នុង​ចំការ ស្វាយចន្ទី នៅពេល​គេ​ចាញ់ឈ្នះ​ម្តងៗ​ហើយ​ពួក​គាត់​បន្ត​ទៀត​ថា ម្ចាស់​សង្វៀន​នេះ​ពី​មុន​គាត់​ជា អ្នកមាន​អំណាច​ម្នាក់ ក្នុង​ខេត្ត​រតនៈគីរី តែ​ឥឡូវនេះ​អស់បុណ្យ​ស័ក្ក​ហើយ ពីព្រោះ​ដល់​អាយុ (​ចូលនិវត្តន៍​) តែ​គាត់​មិន​បាន​បង្ហាញ​ប្រាប់​ឈ្មោះ​នោះ​ទេ ។ ដូច្នេះហើយ​បានជា​សង្វៀន​មួយ​នេះ​បើក​លេង​បាន​យ៉ាង​រលូន ក្នុងករណី​នេះ​ដែរ ក៍មាន​សេនា​ដៃស្តាំ របស់​មេ​សង្វៀន​ដ៍​ធំ​ម្នាក់​នេះ​ជា​អ្នករត់​ការចែក​ចាយលុយ​ដល់​សមត្ថកិច្ច​តាំងពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ​ក្នុង​ខេត្ត​ដើម្បី​បិតមាត់​បិតករ មិនឱ្យ​មាន​ការចាប់​ចង​ឬ​បង្ក្រាប​ឡើយ ចំពោះ​អ្នក​រត់ការ ដែល​គេ​ហៅថា​(​មេការ​នោះ​)​គឺ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ច្បាស់​(​ជាង​តន​) ។​
​សកម្មភាព​លេង​ល្បែងស៊ីសង​មួយ​កន្លែង​នេះ ពុំទាន់​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​ធ្វើការ​បង្ក្រាប​នៅឡើយ​ដែរ ។​

​ប្រជាពលរដ្ឋ សំណូមពរ​ដល់​លោក ថង សាវុន អភិបាល​នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន គណ​:​បញ្ជាការ​ឯកភាព​ខេត្ត និង​លោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការ​នគរបាល​ខេត្ត រតនៈគីរី​មើល​កូនចៅ​ក្រោម​ឱ​វ៉ាទ​ផង​ដូច​ជា​លោក​ហួត បុរី អធិការ​ក្រុង​បា​លុង និង​សូម​លោក មេត្តា​ចាត់​វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​បន​ល្បែងស៊ីសង​មួយ​នេះ​ផង​ដើម្បី​សុខ​សុ​វត្តិភាព​ទាំង​៩​ចំណុច​សម្រាប់​ជលរ​ដ្ឋ ៕

 

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.