យោងតាមឯកសារ ដែលក្រុមការងារបានទទួល កាលពីពេលថ្មីៗ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នឹងបានចុះពិនិត្យជាក់ស្ដែងនៅហ្នឹងកន្លែងកន្លងទៅនេះ។
កំណត់សម្គាល់
១-ការដកលោកស្រី ញ្រ៉ាំ សុភី ស្មៀនឃុំសែនមនោរម្យ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺដោយសារលោកស្រី បានគោរពតាមការផ្ដាំផ្ញើរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី ដែលមិនអោយប្រថាប់ត្រា លើលិខិតដីធ្លី ដែលប៉ះពាល់ដល់ដីចំការស្រល់របស់រដ្ឋ ដែលត្រូវរួមគ្នារក្សាការពារ។
មុនការដកលោកស្រី ញ្រុំ សុភី លោកស្រីបានខលចូលសួរអភិបាលខេត្ត ហើយលោកអភិបាលបានណែនាំថា បើប៉ះពាល់ដីរដ្ឋ មិនត្រូវប្រថាប់ត្រាឡើយ។
ក៏ដោយសារឯកសារប្រថាប់ត្រាគឺ ក្នុងក្រដាស់ឯកសារ មិនមានឈ្មោះម្ចាស់ដី គ្មានទំហំដី និងគ្មានព្រំប្រទល់ដីច្បាស់លាស់ ទើបកើតជារឿងដកលោកស្រីចេញពីស្មៀនបែបនេះ ដោយយកលេះថា លោកស្រីធ្វើការយឺតឯកសារ។ល។
ជំទប់ទី១ឃុំសែនមនោរម្យ បានឆ្លើយថា ការដកលោកស្រីស្មៀន គាត់អត់ដឹងដែរ ប៉ុន្តែគេធ្វើកំណត់ហេតុពីស្រុកបញ្ជូនទៅឃុំ អោយប្រជុំដក។
អ្នកសារព័ត៌មានបានសួរថា តើ!ស្មៀនខុសអីអត់? ជំទប់ទី១ឆ្លើយថា គាត់អត់ខុសឆ្គងអីធំដុំទេ គ្រាន់តែយឺតយ៉ាវឯកសារខ្លះ (ឯកសារមិនប្រក្រតី កាត់ដីរដ្ឋអោយទៅបុគ្គល គ្មានព្រំដីត្រឹមត្រូវ) ។
មេឃុំសែនមនោរម្យ ការដកស្មៀនឃុំនេះ គឺស្រុក ជាអ្នករៀបចំ គាត់មានការយឺតយ៉ាវផ្នែករដ្ឋបាលខ្លះប៉ុណ្ណឹងទេ គាត់បញ្ជាក់ថា ការផ្លាស់ប្ដូរនេះគឺរៀបចំដោយអភិបាលស្រុក សៀ មុន្នី ។ គាត់បានសំណូមពរដែរថាបើចង់ផ្លាស់ប្ដូរចាំដាច់ខែ១១ឬខែ១២អីទៅ តែគេមិនស្ដាប់។
អភិបាលស្រុកសៀកមុន្នី លោក សៀក មុន្នី នៅតែបញ្ជាក់ថា បានទាក់ទងអភិបាលខេត្តរួចហើយ ស្រលនេះស្រលរបស់ខេមរភូមិន្ទ មិនមែនស្រលរដ្ឋទេ(ក្នុងន័យបង្ខំស្មៀន អោយបោះត្រាលើឯកសារមិនប្រក្រតីដដែល)។
អ្នកមានឈ្មោះទទួលដីម្នាក់ក្នុងចំណោម៥នាក់
អោយសួរអភិបាលស្រុកទៅ ឯកសារហ្នឹង ខ្ញុំមិនមែនជាអ្នករៀប សូម្បីទីតាំងទីតាំងនិងចំនួន មិនដឹងថានៅត្រង់ណាផង(គាត់មិនបានកាន់កាប់ដីពិតប្រាកដទេ)។
ចៅហ្វាយស្រុកបញ្ជាក់
គាត់ពិតជាបានអោយបោះត្រាមែន បើមានរឿងអី ឃុំស្រុកជាអ្នកទទួលខុស ត្រូវរើស ហើយចោទថា ស្មៀនកឹកកុកចង់បានលុយពីគេតែប៉ុណ្ណោះ(ទើបមិនព្រមបោះត្រា)
ក្រោយបញ្ចប់ការសន្ទនា ក៏ចង់ឧបត្ថម្ភអ្នកសារព័ត៌មាន (វេរលុយតាមTelegram)
ដូច្នេះបើឆ្លងតាមការសន្ទនានេះ សបញ្ជាក់អោយឃើញថា ការដកដំណែងស្មៀនឃុំសែនមនោរម្យគឺ មកពីស្មៀនមិនព្រមបោះត្រាលើឯកសារ មិនប្រក្រតី ដែលព័ទ្ធយកដីចំការស្រល់រដ្ឋ គ្មានទំហំដី គ្មានព្រំប្រទល់ដីជាដើម ហើយចោទថាស្មៀនធ្វើការយឺតយ៉ាវឯកសារនិងមានបណ្ដឹងពលរដ្ឋខ្លះមិនពេញចិត្តទៅវិញ។
២-ករណីដីចំការស្រលរដ្ឋ នៅទល់មុខយោធាស្រុកអូររាំង ចំណុចគឺឡូ១០៨-១០៩ (ជាង២៤ហិកតាជាប់ផ្លូវធំ)គឺត្រូវកាត់ដាក់ទៅអោយឈ្មោះលោក ខាត់ សាក់ មេយោធាស្រុក អូររាំង និងដីជាងរយហិកតា(ដីបំរ៉ុងស្រុក)ត្រូវកាត់អោយទៅមន្ត្រីធ្វើការនៅស្រុក៥នាក់ ដែលខលសួរខ្លះមិនដឹងខ្លួនទទួលដីផងទេ។
៣-ដីភ្នំត្រង៉ោល (ខាងក្រោយសាលាស្រុកអូររាំងប្រហែល១គីឡូម៉ែត្រប៉ុណ្ណោះ )ជាដីដែលលោក សេង សុវណ្ណតារា បានទិញពីពលរដ្ឋ ហើយត្រូវក្រុមមន្ត្រីចោទថាខុសច្បាប់នោះ មកដល់ពេលនេះ ត្រូវបានក្រុមមន្ត្រីពុករលួយ ដាក់ពលរដ្ឋអោយឈរឈ្មោះកាន់កាប់និងលក់បន្ត ចំណែកស្ថានភាពដីពេលនេះ ត្រូវបានគេ ឈូសឆាយ កាយផ្លូវរួចជាស្រេចនិងបោះបង្គោលរួចរាល់ផងដែរ។
តាមបណ្ដាញទំនាក់ទំនងសង្គម បានបង្ហើបថាករណីភ្នំត្រង៉ោលនេះ អភិបាលស្រុក មិនចេញមុខធ្វើដោយខ្លួនឯងទេ គឺប្រើអធិការស្រុកអោយធ្វើតែប៉ុណ្ណោះ។
ថ្មីៗកន្លងទៅនេះ ក្នុងអំឡុងថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី បានចាត់គណកម្មការ១ក្រុម អោយចុះសិក្សា សួរនាំ ពាក់ព័ន្ធបញ្ហានេះ តែមិនទាន់បានរបាយការណ៍គណកម្មការនោះនៅឡើយ បច្ចុប្បន្ននេះ ឯកឧត្តមកំពុងរង់ចាំរបាយការណ៍នៅឡើយ។
ចំណែក គណកម្មការ១រូបក្នុងចំណោម៦រូបដែលចុះទៅនោះ បានបង្ហើបថា ការសួរនាំ មិនមានភាពស៉ីជំរៅ ក្រៅពីចោទថាស្មៀនធ្វើការយឺតឯកសារ និងមិនបានចុះទៅដល់ភ្នំត្រង៉ោល ដែលគេឈូសឆាយកាយផ្លូវបោះបង្គោលហើយនោះទេ ចំពោះកន្លែងដែលគេកាប់ដើមស្រលយកដីរដ្ឋនោះក៏មិនបានចុះទៅដែរ។
នេះជាតម្រុយដ៏ច្បាស់លាស់មួយ -សូមគោរពជូនសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើពុករលួយ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី ដើម្បីបានជ្រាបដឹងនិងមានវិធានការណ៍ ជៀសវាងមន្ត្រីថ្នាក់ក្រោមឱវាទ ធ្វើរបាយការណ៍បំភាន់ ហើយបង្កើតបញ្ហាអយុត្តិធម៌ដល់ជនរងគ្រោះពីសកម្មភាពមិនប្រក្រតីខាងលើនេះ។
-សូមសម្ដេចតេជោ នាយករដ្ឋមន្ត្រីនិងមន្ត្រីពាក់ព័ន្ធនានា ជួយរកយុត្តិធម៌ដល់ស្មៀនឃុំសែនមនោរម្យ ដែលខិតខំការពារដីរដ្ឋ ហើយត្រូវគេដកដំណែងនេះផង៕