ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឯកឧត្តម ឈឹម ផល​វរុន ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ បាន​អះអាង​ថា បច្ចុប្បន្ន​បញ្ហា​ទំនាស់​ដីធ្លី​ត្រូវបាន​រកឃើញ​ថា ជា​ករណី​ប្រព្រឹត្ត​ដោយ​ទុច្ចរិត​តាមរយៈ​លក្ខណ​:​ជា​ប្រព័ន្ធ​

ស្រប​ពេល​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ រយៈពេល​១៦​ខែ​ដំបូង របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ឈឹម ផល​វរុន បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃ​ទី​២៤ នេះ​ថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ត្រូវបាន​បង្កើតឡើង​រយៈពេល​១៦​ខែ​កន្លងមក ប្រតិភូ​នៃ​បណ្ដា​គណបក្ស​នយោបាយ​ចំនួន​១៦ បាន​អនុវត្ត និង​តាមដាន​យ៉ាង​សកម្ម​ចំពោះ​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​ក្រសួង អាជ្ញាធរ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដោយ​ឃើញ​ពី​ភាព​អសកម្ម​ភាគច្រើន​ជា​ករណី​ទំនាស់​ដីធ្លី​។​

​ឯកឧត្តម ឈឹម ផល​វរុន បានបញ្ជាក់​ថា ប្រតិភូ​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​នឹង​រាយការណ៍​ជូន​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បន្ទាប់ពី​ឃើញ​ពី​ករណី​ដីធ្លី​មួយ​ចំនួន​ដោយ​មាន​បុគ្គល​មាន​អំណាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត រំលោភ​ដី​ប្រជាពលរដ្ឋ និង​ការទន្ទ្រាន​ដី​របស់​រដ្ឋ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ ឯកឧត្តម ឈឹម ផល​វរុន បាន​លេក​ឡើង​ពី​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​រាំ​រៃ​នេះ ដោយ​ការធ្វើកំណែទម្រង់​បុគ្គល គឺ​ត្រូវ​ចាត់វិធានកា​រណ៍​តាម​នីតិវិធី​ច្បាប់​ដែល​មានចែង ទើប​បុគ្គល​ទាំងនោះ​នឹង​រាងចាល​ពី​អំពើ​ទុច្ចរិត​របស់ខ្លួន​។​

​ឯកឧត្តម ឈឹម ផល​វិរុន បាន​បន្តថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ បញ្ហា​ដីធ្លី​ត្រូវបាន​ដាក់​មក​ពិភាក្សា​យ៉ាង​ផុសផុល បន្ទាប់ពី​ត្រូវ​បាន​បង្កើត​ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់​យោបល់​។ ឯកឧត្តម ឈឹម ផល​វរុន បន្ថែមថា យោង​តាម​សកម្មភាព និង​ការតាមដាន​របស់​ប្រតិភូ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ បញ្ហា​សង្គម​នានា​នឹង​មិន​ត្រូវ​បាន​បិទបាំង និង​បំផ្លៃ​ពី​ការពិត ដែល​រារាំង​ដល់​ការអភិវឌ្ឍ​ប្រទស​ក​ម្ពុ​ជា​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.