ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ល្បែងស៊ីសង បៀ​រ អាប៉ោង ម្ចាស់​ទីតាំង​ឈ្មោះ សុង សុខា ហៅ (​ម៉ែ អា​ងោល​)​កំពុង​ដំណើរការ​យ៉ាង​រលូន សម្ថ​កិច្ច នៃ​ស្នងការដ្ឌាន​ខេត្ត​បាត់ដំបង មិន​បង្ក្រាប សង្ស័យ ជា​ឆ្នាំងបាយ របស់ ឯកឩត្តម ស្នងការ​ហើយ​មើលទៅ​???

ខេត្ត​បាត់ដំបង​៖ តើ​ដូចម្តេច​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំនុច​ដែល​រាជរដ្ឋាភិបាល បានចេញ​សេចក្ដីណែនាំ​អោយ​មន្ដ្រី​ថ្នាក់ក្រោម​អនុវត្តន៍ ការពារ លុបបំបាត់ចោល​អំពើ​ចារ​កម្ម អា​បាយ​មុខ​គ្រប់​ប្រភេទ​នោះ​មាន​តំលៃ​ដែរ​ទេ​?
​ព្រោះ​បច្ចុប្បនុ្ន​គេ​ពិនិត្យឃើញ​ថា​សេចក្ដីណែនាំ​នេះ វា​សាបរលាប​ដូច​ទឹកទន្លេ ដោយសារ​តែ​មន្ដ្រី​ថ្នាក់ក្រោម​អនុវត្តន៍​ផ្ទុយ​ស្រលះ មិន​ត្រឹមតែ​មិន​ការពារ​ភូមិ​ឃុំ​អោយមាន​សុវត្ថិភាព​នោះទេ ថែម​ទាំង​បណ្ដោយ​អោយ​មាន​ល្បែងស៊ីសង​( បៀ​រ , អាប៉ោង​)​ថែម​ទៀត ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន សុខចិត្ត​លក់​ឧត្តមគតិ ការពារ​ផលប្រយោជន៍​ក្រុម​ល្បែងស៊ីសង​ទាំងនោះ​ដោយ​ស្ងៀមស្ងាត់​មិន​បង្ក្រាប​ទៅវិញ ឫ​រក្សាទុក​ជា​ឆ្នាំងបាយ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​រដ្ន​បានអោយដឹងថា ទីតាំង​ល្បែងស៊ីសង​ដ៍​ល្បីឈ្មោះ​ខាងលើ​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ត្រូវបាន​គេ​ស្គាល់​ម្ចាស់​ទីតាំង​ឈ្មោះ សុង សុខា ហៅ (​ម៉ែ​អា​ងោល​) បាន​បើក​លេង​ស៊ីសង​នេះ​យូរណាស់​មកហើយ ក្នុងនោះ​ក៏​មាន​ការចាក់​លុយ រាប់ពាន់​ដុល្លា​ផងដែរ តែ​អាជ្ញាធរ និង​សមត្តកិច្ច​នៅក្នុងមូល ដ្ឋា​ន​ធ្វើ​មិនដឹងមិនលឺ មិន​ធ្វើ​ការបង្ក្រាប ។​

​បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នកព័ត៌មាន​យើង​អោយដឹងថា ទីតាំង​ខាងលើនេះ បាន​បង់លុយ​កាត់​អោយ​មន្ត្រី​គ្រប់​ជំនាញ​សុ​ី​រួចរាល់​អស់ហើយ ថែម​ទាំង​អ្នកកាសែត​ក្នុង​ខេត្ត ទើប​គ្មាន​អ្នក​ផ្សាយ និង​គ្មាន​ក្បាល​អាណា​មក​បង្ក្រាប រក្សាទុក​ដើម្បី​លុយ​រាល់​ខែ ។​

​ប្រជាពលរដ្ឋ​ស្នើរ​អោយ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង់ និង លោក អ៊ុច សុខុន ស្នងការ​ខេត្ត​បាត់ដំបង់ ចុះ​ចាប់​បង្ក្រាប​ទីតាំង​ខាងលើនេះ​ផង ដើម្បី​ការពារ​អំពើចោរកម្ម និង​ភាពអសន្តិសុខ​នៅក្នុង​ភូមិ​ឃុំ​។​

​កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​បន្ដ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំនុច នៅតាម​មូលដ្ឋាន​ដើម្បី​អោយ​ពល​រដ្ន​មាន​ការចូលរួម ប៉ុន្ដែរ​មិន​សូវ​មាន​ប្រសិទ្ធិភាព​។​

​លោក​អធិការ​ក្រុង​បាត់ដំបង​បានអោយដឹងថា លោក​មាន​កិច្ចសន្យា​នៅក្នុង​ដៃ​អស់​ហើយ​ចំពោះ​ល្បែងស៊ីសង​ទីតាំង​ខាងលើនេះ ប៉ុន្ដែរ​មួយរយៈ នេះ​គឺ​លោក​ជាប់រវល់​ការងារ​ច្រើន​មិនទាន់​បាន​ចុះ​បង្ក្រាប​នៅឡើយ​៕
​ដោយ គេហទំព័រ​”​យុវជន​តេជោ​” ផ្សាយ​ថ្ងៃ​ទី ០៣ . ០១.២០២០

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.