ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកឧត្តម ម៉ៅ ធនិន និង​លោកស្រី Suwanna Gauntlett ពិនិត្យ​មើល​ជាក់ស្តែង ពី​ផលប៉ះពាល់​នៃ​ការស្ថាបនា​ផ្លូវជាតិ​លេខ​១០

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​,​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ «Wildlife Alliance» នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​រួម​ដំណើរ​លើ​ឧទ្ធម្ភាគចក្រ​ឆ្ពោះទៅកាន់ ឃុំ​អូរ​សោម ស្រុក​វាលវែង ដើម្បី​ត្រួតពិនិត្យ​មើល​ជាក់ស្តែង ពី​ផលប៉ះពាល់​នៃ​ការស្ថាបនា​ផ្លូវជាតិ​លេខ​១០ ដែល​គ្រោង​បើក​ការដ្ឋាន​សាងសង់​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោង​សាងសង់​ថ្មី​នូវ​ផ្លូវជាតិ​លេខ​១០ «​ពី​អក្សរ T ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឆ្ពោះទៅ​កាន់​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ឆ្លងកាត់​ឃុំ​ក្រពើ​ពីរ ឃុំ​ប្រ​ម៉ោយ និង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​» គ្រោង​ចំណាយ​ថវិកា​ជាង ១៨០​លាន​ដុល្លារ ប្រើប្រាស់​ប្រាក់កម្ចី​ហិរញ្ញប្បទាន ពី​រាជរដ្ឋាភិបាល​ចិន​។​

​ការបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ នឹង​ធ្វើ​កម្មវិធី​រួមគ្នា​ជាមួយ​ការសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិលេខ​៥៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ពី​ចំណុច​រមណីដ្ឋាន​លោក​ឧកញ៉ា ឃ្លាំង មឿង ឆ្ពោះទៅ​កាន់​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ជាប់​ព្រំដែន កម្ពុជា​-​ថៃ ដែល​មាន​ចម្ងាយ​ជាង​១៨៦​គីឡូម៉េត្រ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ដថា «​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​១៩៣​គីឡូម៉ែត្រ ជា​ផ្លូវ​ប្រភេទ DBST ដែល​ឲ្យ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ឬ​តាម​បណ្តា​ខេត្ត​ទិសពាយ័ព្យ អាច​ធ្វើ​ដំណើរ​និង​ដឹក​ទំនិញ​ឆ្លងកាត់​ទៅ​ខេត្ត​ជាប់​ដែន​សមុទ្រ​បាន​យ៉ាង​ងាយស្រួល​»​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.