ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ស្ថានីយ​ជញ្ចីង​ថ្លឹង​រថយន្ត​ក្លាយទៅជា​ស្ថានីយ​ជញ្ចីង​ថ្លឹង​លុយ​ដែល​ជា​ចំនូល​ធ្វើ​មាន​ធ្វើ​បាន​របស់​លោករ​ត្ម័​ប្រធាន​ជញ្ចីង​

​ព្រះសីហនុ ÷ មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ក្រោយពេ ល​ទទួលបាន តំណែង ជា​ប្រធាន​មន្ទីរ​សា​ធា រណការ​ខេត្ត​ព្រះសីហនុ រួច​ម ក​គឺ​លោក បូរី វង្ស​សា​និត្យ កំពុ ង​សប្បាយចិត្ត​ប្រមូល​លុយ​តា ម​របៀប​ពុ ក​រលួយ​យ៉ាង ពេញបន្ទុក​។​

​ជាក់ស្ដែង​ករណី​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ស្រុក​កំពង់​សិលា ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ គឺ​ដោយសារតែ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក បូរី វង្ស​សា​និត្យ ដែល​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ប្រភព​ស្និទ្ធ​នឹង​លោក បូរី វង្ស​សា​និត្យ បានឲ្យដឹងថា ខ្នងបង្អែក​រឹងមាំ របស់លោក បូរី វង្ស​សា​និត្យ គឺ​លោក ស៊ុន ចាន់ ថុល រដ្ឋមន្ត្រី​ក្រសួង​សា ធា​រណការ និង​ដឹកជញ្ជូន ដែល​បណ្ដោយ​ឲ្យ​លោ ក បូរី វង្ស​សា​និត្យ ធ្វើ​អ្វីៗ​តា ម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និ ង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៤ ក្នុង​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ សីហនុ បាន ឲ្យដឹង ថា បច្ចុប្បន្នក្រុ ម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថ យន្ត​ទៅជា​ជញ្ជីង ថ្លឹង​លុយ យ៉ាង ក្រអឺតក្រទម ព្រោះ​មាន​ការឃុបឃិ ត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ព្រះ​សីហ នុ ផងដែរ​។​ប្រភព​បានឲ្យដឹងថា ទោះបី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ផ្ទុក​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក រ័ត្ន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​បក្ខពួក​ផងដែរ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​នោះ​ទេ​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ស្រុក​កំពង់​សិលា បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ ដឹកជញ្ជូន​ក្រួស ដឹកជញ្ជូន​ថ្ម ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ចាប់ពី​៣០០​គ្រឿង​ឡើងទៅ ដូច្នេះ​លោក រ័ត្ន និង​បក្ខពួក​ប្រមូល​បាន​លុយ​មិន​តិច​ឡើយ​។​

​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ដោយ​មិន​ចាំបាច់​ចូល​ថ្លឹង​ឡើយ ហើយ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ត្រូវ​បង់លុយ​ច្រើន​ជាង​រថយន្ត​ផ្ទុក​មិន​លើស​ទម្ងន់​។​

​លើស​នេះ​ទៅ​ទៀត​លោក រ័ត្ន ដែល​ជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល តែងតែ​ប្រើ​ឈ្មោះ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ និង​ប្រើ​ឈ្មោះ​មន្ត្រី​ធំៗ​ក្នុង​ក្រសួង​សាធារណការ​មួយ​ចំនួន​ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​ជាទីបំផុត​។​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ការ​ដែល​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ស្រុក​កំពង់​សិលា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​អាច​ជា​ប្រភព​ចំណូល​របស់​លោក សេង ឈួន ដែល​ជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស​ផងដែរ​។​

​ជាក់ស្ដែង​បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​រលូន ហើយ​លោក សេង ឈួន រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​សូម្បីតែ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​បណ្ដោយ​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដែរ​។​

​ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​នោះ មិន​គួរ​មើលរំលង​អំពើ​ពុករលួយ​យ៉ាង​រាលដាល​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ស្រុក​កំពង់​សិលា ។​

 

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.