ព្រះវិហារ៖ សមត្ថកិច្ចចំរុះ កាលពីនៅវេលាម៉ោង ០៦:៣០នាទីយប់ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ដោយបានសហការណ៍គ្នារវាង កងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ជាមួយកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់និង ផ្នែករវៀង ដេញប្រផាត់ចាប់ប្រភីងជាមួយរថយន្ដធុនត្រានិងរថយន្ដស៊ីណាផ្អើលពេញស្រុករវៀងនិងស្រុកសង្គមថ្មី ក្នុងខេត្តព្រះវិហារ។
លោកឧត្តមសេនីត្រី កង សៅគុណ មេបញ្ជាកាកងរជអាវុធហត្ថហត្ថខេត្តព្រះវិហារបានឲដឹងថា៖ ក្រោយពីទទួលសេចក្ដីរាយការណ៍ពីក្រុមអ្នកសារព័ត៌មានថាមានរថយន្ដ២គ្រឿងដឹកឈើចេញពីក្រាំងដូងឆ្លងកាត់ផ្លូវជាតិលេខ៦២ឆ្ពោះទៅភ្នំពេញ ។ ក្រោយពីទទួលបានព័ត៌មានខាងលើលោកមេបញ្ជាកាបានរៀបចំកំលាំងសហការគ្រប់បណ្ដាលអង្គភាពពាក់ព័ន្ធតាមគោលដៅដាក់បារ៉ាស់ក្នុងការចុះបង្ក្រាបបទល្មើសខាងលើ ។ តែដោយក្រុមមើលផ្លូវខាងលើដឹងមុន ថាខាងបរិស្ថានអូពោធិ៍ដាក់បារាស់ក៏បានរត់បកក្រោយវិញទាល់ច្រកទើបសមត្ថកិច្ចបង្ក្រាបបានផងដែរ។
ក្រោយមកទើបមន្ត្រីរដ្ឋបាលព្រៃចុះមកដល់ទីតាំងហើយដោយពិនិត្យឃើញរថយន្ត១គ្រឿងម៉ាកធុនត្រា ពណ៍ស ពាក់ស្លាកលេខកាលីហ្វូញ្ញ្ញ៉ា ដឹកឈើប្រភេទលេខ១សុក្រំរត់គេចចូលក្រុមហ៊ុនខាងលើអស់ផ្លូវត្រូវបានសមត្ថកិច្ចចុះបង្ក្រាបបានភ្លាមនោះផងដែល ចំណែកតៃកុងរថយន្ត្បានរត់គេចខ្លួនបាត់។
លោកស៊ុំ ស៊ីវត្ថានាយផ្នែករដ្ឋបាលព្រៃឈើបានប្រាប់អ្នកសាព័ត៌មាននៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០ថារថយន្តធុនត្រា និងរថយន្តស៊ីណា លួចដឹកឈើប្រណីតបានធ្វើដំណើរចេញពីចំនុចក្រាំងដូង ហើយបើកបរតាមបណ្ដោយផ្លូវជាតិលេខ៦២ ទៅដល់ចំនុចអូពោរ ដោយសារក្រុមមើលផ្លូវឃើញមន្ត្រីបរិស្ថានអូពោរដាក់ប៉ារាស់ បានរត់គេចត្រលប់មកក្រោយវិញ លោកបានបញ្ជាកំលាំងឲក្រុមការងារចុះប្រត្តិបការណ៍តាម តែរថយន្ដធុនត្រាបាន បើកបិតគូទរារាំងមិនឲ្យសម្ថកិច្ចវ៉ានោះទេ ទើបរថយន្ដស៊ីណាបានរត់គេចបានដោយសុវត្ថិភាព តែលោកបានដាក់កម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើ និងសហការជាមួយកងកម្លាំងអាវុធមូលដ្ឋានស្រុកសង្គមថ្មី និងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ដេញស្ទាក់ចាប់រថយន្ដរហូតទៅដល់ចំនុចស្រុកសង្គមថ្មីទើបចាប់បាន។
ក្នុងនោះរថយន្តធុនត្រាដឹកឈើប្រណីតប្រភេទឈើលេខ១ប្រភេទឈើសុក្រំខាងលើមាន១៦ដុំស្មើរ ១.២៦២ម៉ែត្រគូប ត្រូវបាននាំមករក្សាទុកនៅរដ្ឋបាលព្រៃឈើរវៀងដើម្បីចាត់ចែងតាមច្បាប់រដ្ឋបាលព្រៃឈើ។
គួរកត់សម្គាល់ថា បើទោះបីសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបការដឹកជញ្ជូនឈើយ៉ាងណាក៏ដោយនៅតែមានឈ្មួញខិលខូចលួចធ្វើសកម្មភាពដោយមិនខ្លាចច្បាប់ជាក់ស្តែងរថយន្តធុនត្រា និងរថយន្ដស៊ីណា ដែលមានថៅកែរកស៊ីដុះស្លែមិនដែលមានសម្ថកិច្ចណាចាប់បាន នោះ ទី១ ឈ្មោះម៉ាលី ទី២ ឈ្មោះធីដា ហៅង៉ោល និងអ្នករត់ការម្នាក់ទៀតឈ្មោះពៅ ជាអ្នកកាងបទល្មើសនៅក្នុងទឹកដីខេត្តកំពង់ធំ ហើយយកឈ្មោះព្រះរាជ្ញអាជ្ញាមកកាងទៀតផង ៕