ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

ថ្មី​ទៀត​ហើយ​! ល្បែង​ជល់​មាន់នៅ​ចំណុច​បឹង​ប្រម៉ាត់ដី ទួល​ពង្រ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​

ខេត្ត​កណ្តាល ៖ ល្បែង​ជល់​មាន់​ដែល​បាន​បើក​លេង​នៅ​ចំណុច​បឹង​ប្រម៉ាត់ដី ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ដែល​មិនទាន់​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​សោះ​ដែល​ជាហេតុ​ធ្វើអោយ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​សប្បាយចិត្ត​និង​លេង​ដោយ​សេរី​។​

​ដោយមាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​បន្ទាប់មក​ក្រុមការងារ​អ្នកសារព័ត៌មាន​យើង​ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើ​នោះ​ហើយក៏​បាន​ផ្តិត​យក​រូបភាព​ដើម្បី​ធ្វើ​ការផ្សាយ​ដើម្បី​ផ្តល់​ដំណឹង​ដល់​អជ្ញាធរ​មាន​សមត្ថ​កិច្ច​ចុះ​ទប់ស្កាត់​នឹង​បង្ក្រាប​អោយ​ទាន់​ពេលវេលា​ព្រោះថា​បើ​សិន​ជា​ទុក្ខ​បណ្តែតបណ្តោយ​បែបនេះ​ទៀត​វា​អាច​ធ្វើអោយ​មាន​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុងនោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ក៏​បាន​សំណូមព​រស​អោយ​សមត្ថកិច្ច​ក្នុង​ភូមិ​ឃាង​លើ​ជាពិសេស​លោក​អធិការ​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​បង្ក្រាប​ក៏ដូចជា​ដើម្បី​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ផង​ព្រមាន​ជា​ការព្រួយបារម្ភណ៍​រប​ស់​ពួកគាត់​ដែល​ពួកគាត់​បាន​ដឹង​ថា​បើ​ទី​រង​កន្លែង​ណាមួយ​មាន​ប្រព្រឹត្ត​លេង​ល្បែងស៊ីសង​កន្លែង​នោះ​មិន​យូរ​ទេ​និង​អាច​កើតមាន​អំពើរ​ចោរកម្ម​ផ្សេងៗ​ជាក់​ជាមិនខាន បន្ទាប់​មក​ពួកគាត់​ក៏​បាន​ដាក់​សំនួរ​មួយ​ថា​ដូចម្តេច​ដែល​ហៅ​ថា​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​???

​បន្ទាប់​មក​ក្រុម​ការងារ​យើង​ក៏​បាន​ទំនាក់ទំនង​ទៅ​លោក​អធិការ​ស្រុក​ខ្សាច់កណ្តាល​គឺ​លោក​បាន​បញ្ជាក់ថា​គាត់​មិន​ទាន់​បាន​ដឹង​នៅឡើយ​ទេ​តែ​ឥឡូវនេះ​គាត់​បាន​ទទួល​ការរាយការណ៍​ពី​ក្រុម​សារព័ត៌មាន​ហើយ​លោក​និង​បញ្ជូន​ក្រុមការងារ​របស់​លោក​អោយ​ចុះ​ទៅ​បង្ក្រាប​។​

​ចំណែក​យើងខ្ញុំ​ជា​អ្នកសារព័ត៌មាន​ក៏​សូម​សុំណូម​ដល់​លោក​អធិការ​ស្រុក​ខ្សាច់ក​ណ្តា​ល​សូុម​មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​និង​គោរព​អោយបាន​នូវ​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ​ថា ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច នោះ​ផង​៕

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.