ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

អំពើពុករលួយ​កើតមាន​ជាច្រើន នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខណៈ​លោក ខឹម ចិន្ត្រា មេ​ប៉ុស្តិ៍​ថ្មី ហាក់បីដូចជា​មាន​សភា​ព​ស្ងប់ស្ងាត់​

បន្ទាយមានជ័យ ៖ បន្ទាប់ពី​លោក​វរ​:​សេនីយ៍​ទោ ខឹម ចិន្ត្រា ឡើងកាន់តំណែង​ជា​មេ​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គេ​សង្កេតឃើញថា លោក​នៅ​មិនទាន់មាន​វិធានការ​ទៅលើ​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេ​សន៍ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​នៅ​ឡើយ ខណៈ​លោក សេម មករា កំពុង​ឃុបឃិត​គ្នា​ជាមួយ​លោក ម៉ៅ ម៉​យ និង​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ប្រទេស​ថៃ​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​។

​បច្ចុប្បន្ននេះ លោក ម៉ៅ ម៉​យ កំពុង​ដាក់​ប៉ុស្តិ៍​ជជុះ នៅ​ចំណុច​មាត់ទ្វា​អន្តរជាតិ ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ថៃ​មក​កម្ពុជា ដោយ​យក​ក្នុង ១​រទេះ ចាប់ពី ៥០០០​រៀល រហូតដល់ ២០០០០​រៀល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក សេម មករា បាន​ចាត់​ឲ្យ​មន្ត្រីក្រោមឱវាទ ដាក់​កុងត្រូលជជុះ​មួយកន្លែង​ទៀត នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែត ជាប់​កន្លែង​វាយ​ប័ណ្ណឆ្លងដែន (Boarder Pass) ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ប្រទេស​កម្ពុជា​ចូល​ទឹកដី​ថៃ ធ្វើ​មាន​ធ្វើ​បាន​បក្សពួកនិយម​។​

​ករណី​នឹង​អំពើពុករលួយ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មួយ​នេះ ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន រង់ចាំ​មើល​ថា​តើ​លោក​វរ​:​សេនីយ៍​ទោ ខឹម ចិន្ត្រា មេ​ប៉ុស្តិ៍​ថ្មី មាន​វិធានការ​យ៉ាងណា ពីព្រោះ​តាំងពី​លោក​ឡើងកាន់តំណែង​ជា​មេ​ប៉ុស្តិ៍​មក ហាក់បីដូចជា​មាន​សភា​ព​ស្ងប់ស្ងាត់ ឬ​មួយ​កំពុងតែ​បញ្ជា និង​នៅ​ពីក្រោយ​ខ្នង មន្ត្រី​ក្រោម​ឱវាទ​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទាំងនេះ​។

​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ ពី​លោក​មេ​ប៉ុស្តិ៍​ដែល​ទើបនឹង​ឡើង​ថ្មី​នេះ និង​លោក សេម មករា បានទេ ដោយ​មិន​មាន​លេខ​ទូរស័ព្ទ ៕

khoemchetra

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.