ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

​លោក​យី​ថុល​មេ​គយ​ច្រក​ព្រែក​ចាក​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​

ថ្មីៗ​នេះ​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានឲ្យដឹងថា គ្រាន់តែ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក មិនទាន់​បាន​មួយ​ខែ​ផង​ស្រាប់តែ​លោក យី ថុល ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា គ្រាន់តែ​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ភ្លាម គឺ​លោក យី ថុល បាន​ចាត់តាំង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​គា​បយក​លុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​ព្រែក​ចាក យ៉ាង​គឃ្លើន​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ការដែល​លោក យី ថុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ហេង សំបូរ ដែល​ជា​មេ​គយ​ខេត្ត​កំពត ផងដែរ​។

​ផ្ទុយ​ទៅ​វិញ​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ព្រោះ​លោក យី ថុល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ប្រភព​ពី​ឈ្មួញ​និង​ក្រុម​អាជីវករ​មួយចំនួន​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក កំពុង​ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក យី ថុល ជា​បន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ស្រាប់តែ​អំពើ​ចិត្ត​តទៅទៀត ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល បានឲ្យដឹងថា ពេល​មក​ធ្វើជា​មេ​គយ​ច្រក​ព្រែក​ចាក​ភ្លាមនោះ គឺ​លោក យី ថុល បាន​បញ្ជា​ឲ្យ​លោក រស់ សាត ដែល​ជា​អនុប្រធាន​ស្នាក់ការ ព្រមទាំង​បក្ខពួក​២​នាក់​ទៀត​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ការនាំ​ចូល​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​។ ក្រោយពេល​ទទួល​បញ្ជា​នេះ​លោក រស់ សាត និង​បក្ខពួក​បាន​រឹតបន្តឹង​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំ​ចូល​នាំចេញ​ទំនិញ​តាម​ច្រក​ព្រែក​ចាក​យ៉ាង​កំរោល​តែម្តង ហើយ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បន្ត​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក យី ថុល ព្រមទាំង​បក្ខពួក​ខ្លះៗ​ផង​។​

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កំពត មួយចំនួន​បានឲ្យដឹង​ថា​លោក យី ថុល ល្បីល្បាញ​តាំងពី​នៅ​ធ្វើជា​មេ​គយ​ច្រក​៤០០ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ហើយ​នៅពេល​ប្ដូរ​មក​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជំនួស​លោក ញ៉ែម សេង គឺ​លោក យី ថុល ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ថែម​ទៀត​។

​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក គឺ​បង់ពន្ធ​ត្រឹមតែ​៣០​ភាគរយ​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​លោក យី ថុល ឃុបឃិត​បែងចែក​ផល​ប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​ឈ្មួញ​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យមើល​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​គ្រាន់តែ​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក មិនទាន់​មួយខែ​ស្រួលបួល​ផង​បែរ​ជា​លោក យី ថុល និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​៕

 

omyentieng-tyn yithol-ty goodty goodty2

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.