ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

លោក ខឹម ចិ​ត្រាមេ​នគរបាល​អន្តោប្រវេស​ន៍​ច្រក​ប៉ោយប៉ែត​ចូលកាន់​តំណែង​មិនទាន់បាន​មួយ​ចំណិន​កំពឹស​ផង​ពឹ​ស​ផង​ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​តែម្តង​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ចេញចូល តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  បានឲ្យដឹងថា  លោក ខឹម ចិ​ត្រា កំពុង ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ គាប​យក​លុយ​ពី​ពលរដ្ឋ​ខ្មែរ  ក៏ដូចជា​ភ្ញៀវទេសចរ​ចេញ ចូល​តាម ច្រក​នេះ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ អំពើពុករលួយ​របស់​លោក ខឹម ចិ​ត្រា និង​បក្ខពួក​ដែល​ឃុបឃិត​ជាមួយ​ភាគី​សៀម គឺ​ទី​១-​ជំរិត​យក​លុយ​ខុស​ច្បាប់​ពី​ពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់ៗ​៥០​បាត​ឬ​ប្រមាណ​៧០០០​រៀល​នៅ​ពេល​វ៉ៃ​ត្រា​លើ​ប័ណ្ណ​ព្រំដែន​ចេញពី​ប្រទេស​កម្ពុជា​ឆ្លង​ចូល​ប្រទេស​សៀម​។ ទី​២-​ធ្វើ​លិខិត​បញ្ជាក់​មួយ​សន្លឹក​តម្លៃ​២០០​បាត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ថតរូប​ធ្វើកា​ត​ចូល​ទឹកដី​សៀម​។ ទី​៣-​ធ្វើ​លិខិតបញ្ជាក់​១​សន្លឹក​២០០​បាត​និង​៤០០​បាត​ផ្សេងទៀត​សម្រាប់​ថត​ប័ណ្ណ​ចូល​ប្រទេស​សៀម​ចំពោះ​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ក្រៅ​ពី​ក្រុង​ប៉ោយ​ប៉ែត​។​

​ចំណុច​ទី​៤​នៃ​អំពើពុករលួយ​របស់​លោក ខឹម ចិ​ត្រា និង​បក្ខពួក​គឺ​ជំរិត​យកលុយ​ក្នុង​មួយ​ខែ​៣០០​បាត​ពី​អ្នករត់​ម៉ូតូឌុប​នៅ​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​។ ទង្វើ​របស់​លោក ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដូច​រៀបរាប់​ខាងលើ​នេះ​គឹជា​អំពើពុករលួយ​យ៉ាង​ច្បាស់ក្រឡែត ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ​ទេ​។ ដោយសារ​ថា អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ខឹម ចិ​ត្រា និង​បក្ខពួក​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញ​ចូល​ទឹកដី​សៀម​តាម​ច្រក​ប៉ោយប៉ែត និង​ភ្ញៀវទេសចរ​ចេញ​ចូល​តាម​ច្រក​នេះ​។ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញចូល​ទឹកដី​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក ខឹម ចិ​ត្រា នាយ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ជា​សាធារណៈ​។ ដោយហេតុ​ថា ទទួលបាន​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ប៉ោយប៉ែត មិនទាន់​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​លោក ខឹម ចិ​ត្រា ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​កំរោល​។ ដូច្នេះ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា លោក ខឹម ចិ​ត្រា ដែល​ទទួលបាន​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ជំនួស​លោក ស៊ឹម សំអាត កាលពី​ពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ ។ បញ្ហា​នេះ​គឺជា​រឿង​ដែល​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ខឹម ចិ​ត្រា និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅ​ទៀត​ឡើយ​។ បើ​មិន​ដូច្នេះ​ទេ​លោក ខឹម ចិ​ត្រា ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ប្រាកដ​ជា​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​ផ្សេងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

បើ​តាម​ការ​បង្ហើប​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខឹម ចិ​ត្រា បានឲ្យដឹងថា ទំនង​ជា​លោក ខឹម ចិ​ត្រា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ទើប​លោក ខឹម ចិ​ត្រា ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ខឹម ចិ​ត្រា ជា​បន្ទាន់​ព្រោះ​មន្ត្រីនគរបាល​រូបនេះ​ទទួលបាន​តំណែង​ជា​នាយ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ជាង​មេ​ប៉ុស្តិ​មុនៗ​ទៀត ៕

khoemchetra03

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2020 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.