ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

​​បែកធ្លាយ​រឿងអាស្រូវ​មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង គេញ​ក្រវ័​ញ្ញ​ថវិការដ្ឋ​តាមរយះ​ទំនិញ​គេច​ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​នឹង​ភ្នំព្រឹក​.​សំពៅ​លូន កំរៀង

បាត់ដំបង ៖ ជា​រៀងរាល់​យប់  (​កំរៀង​ភ្នំព្រឹក​សំពៅ​លូន​) ទំនិញ​គេ​ចព​ន្ឌ​.​នៅពេល​យប់​. លោក យូ ហេង បិទ​ភ្នែក​ញែក​ផ្លូវ អោយ​មន្ត្រី​ក្រោមឨ​វាត ធ្វើ​ត្រីងៀត ឈ្លៀត​ពង  គ្រប់​ស្រុក  ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នឹង​ឈ្មោះ អ៊ុំ ច័ន្ទ​រតនា និង ជយ័ ជន​តារា ធំក្លិន​មិន​សូវ​ស្រួល​ហើយ  !

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មតិ​មហាជន​រួម​នឹង​ក្រុម​ឈ្មួញ​មួយចំនួន​ផង​នោះ​បាន​បង្ហើប​ប្រាប់ អ្នក​យក​ពត័មាន អោយដឹងថា ច្រករ​ល្បៀង​នៅតា​មបន្ទាន់​ព្រំុ​ដែនគឺ​ក្នុងស្រុក​កំរៀង​,​ភ្នំព្រឹក​,​និង​សំពៅ​លូន​ជា​រៀងរាល់​យប់​និង​ថ្ងៃ​ក្រុម​ឈ្មួញ​ធំៗ​មួយចំនួន​តែងតែ​ដឹក​រាល់​ទំនិញ​និង​ប្រេងសាំង​គេច​ពន្ធ​ជា​ពិសេស​តាម​ច្រក​អន្ត​រះ​ជាតិ​ដូង​ក្នុងស្រុក​កំរៀង​ដោយ​មាន​ការឃុបឃិត​ពី​លោក​យូ​ហេង មេ​គយ​ខេ​ត បប ដើម្បី​ផលប្រយោជន៍​ខ្លួន​ធ្វើអោយប៉ះពាល​ចំណូល​ថវិកា​របស់​រដ្ឋ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​១​ថ្ងៃៗ​។​

​ប្រភព​បាន​ត្អូញត្អែ​ជាមួយ​ការរិះគន់​ចំៗ​ថា​ចាប់តាំងពី​លោក​យូ​.​ហេង​មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៣​ខែ​មករា​ឆ្នាំ​២០១៩​មក​កាន់តែ​បណ្តោយ​មេ​គយ គ្រប់​ច្រក​ប្រព្រឹត្ត​អំពើ​កេង​ក្រវ័​ញ្ញ​ថវិការដ្ឋ​តាមរយះ​អោយ​ក្រុម​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​កាន់តែ​លើស​ដើម​គឺ​មិន​បាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ ដែល​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង​នៅឡើយ​ទេ​។​

​ប្រភព​បន្ត​ដោយ​ដាក់​ការសង្ស័យ​ថា​ប្រហែលជា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ភ្នំព្រឹក សំពៅ​លូន ផ្តល់​លាភ​សក្កា​រះ​ដល់​លោក​យូ​.​ហេង​មេ​គយ​សាខា​ខេត្ត​ដែល​ទើប​មក​កាន់​តំណែង​ថ្មី​ខ្លះ​ហើយ​មើលទៅ​ទើប​នៅ​តែ​បន្ត​អោយ ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ទំនិញ​និង​ប្រេងសាំង​គេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​បែប​នេះ​។​

​បើ​យោង​តាម​ប្រភព​១​ផ្សេងទៀត​បាន​បង្ហើប​ដែរ​ថា លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​ថ្មី​រូបនេះ​ត្រូវបាន​មតិ​មហាជន​រិះគន់​ចំៗ​ថា​លោក​យូ​.​ហេង​គឺមាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​កាលពី​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដ​មានជ័យ​នា​ពេលកន្លងមក​។​ដោយ​ឡែក​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្ត​បាត់ដំបង​មួយចំនួន​ផ្សេង​ទៀត​ក៏​បាន​ខ្សឹប​អោយ​អ្នក​សារពត៌មាន​យើង​ដឹង​ថា កាលពី​ជំនាន់​លោក ឈុន សុភមង្គល នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​បាន​បើកដៃ​ឲ្យ​គ្រប់​ច្រក ដែល​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង​ក្នុងស្រុក​កំរៀង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​រួ​មនិទំនិញ​ខុស​ច្បាប់​យ៉ាង​ច្រើន​ផ្សេងទៀត ប្រភព​ដែល​ជា​មន្ត្រី​តូចតាច​សង្ឃឹមថា​លោក​យូ​.​ហេង​ជា​មេ​គយ​ខេត្ត​ថ្មី​នេះ​ទប់ស្កាត់​អំពើពុករលួយ​របស់​ប្រធាន​ច្រក​គ្រប់កន្លែង​ក្នុង​ខេត្ត បាត់ដំបង  ? ឥឡូវ​នេះ​មិន​ត្រឹមតែ​ទប់ស្កាត់​នោះ​ទេ​កាន់តែ​បន្ថែម​ល្បៀន​នៃ​អំពើពុករលួយ​កាន់តែខ្លាំ​ង​ឡើង​ដែល​ធ្វើអោយ​មន្ត្រី​តូចតាច​អាក់អន់ចិត្ត​ទៅវិញ​។​

​ប្រភព​បាន​បន្តថា​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក​អូន​.​ព័ន្ធមុនីរ័ត្ន​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​ដូចជា​លោក​គុណ​.​ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មិនគួ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់​លោក​យូ​.​ហេង​ដែល​ជា​មេ​គយ​សាខា​ខេត្ត​បាត់ដំបង​ទើប​កាន់ដំណែង​ថ្មី​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។​

​ប្រភព​ពី​មន្ត្រី​គយ​តូចតាច​នៅ​ខេត្ត​បាត់ដំបង​ដដែល​បាន​បញ្ជាក់ទៀតថា បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង​មិនតិចជាង​២០​ឆ្នាំ​នោះ​ទេ ព្រោះ​ចេះ​លុតក្រាប​ជាមួយ​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គ្រប់​ជំនាន់​ដើម្បី​អោយ​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​គ្មាន​អ្នក​ទប់ស្កាត់​។​

​ប្រភព​ពី​មន្ត្រី​ដដែល​បាន​បន្ត​ថា​កាល​ជំនាន់​លោក​ឈុន​.​សុភមង្គល​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​គឺ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​ហើយ​នៅពេលដែល​លោក​យូ​.​ហេង​មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា​ឆ្នាំ​២០១៩​គឺ នៅតែ​ល្បីល្បាញ​ខាង​ពុករលួយ​ដដែល​ចង់​លើស​ដើម​។​

​ពាក់ព័ន្ធ​និង​រឿងរ៉ាវ​ខាងលើនេះ អ្នក​យក​ពត័មាន​យើង មិនអាច​សុំ​ការបកស្រាយ​ពី​មន្ត្រី​គយ​ទាំង​ពីរ​រូប​បាន​ថា​យ៉ាងណា​នោះ​ទេ​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ពី​រាល់​ប្រភព​ខាងលើ​ដោយ​ស្វែងរក​ប្រភព​សម្រាប់​ទំនាក់ទំនង​គ្មាន​។​

​បើ​ទោះបី​បែបណា​គ្រប់​ប្រភព​បាន​សំណូមពរ​និង​អំពាវនាវ​ឲ្យ​លោក​ឱម​.​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​របស់លោក​ហូ​ហេង​មេ​គយ​ខេត្ត នឹង​ពិនិត្យ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​ជា​បន្ទាន់​ផង​ព្រោះ​បច្ចុប្បន្ន នៅតែ​បន្ត​សកម្មភាព​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​ពេញបន្ទុក​ធ្វើ​អោយ​រដ្ឋ​កាន់តែ​បាត់បង់​ចំណូល​យ៉ាងច្រើន​ក្នុង​១​ឆ្នាំៗ ។​

​សូមបញ្ជាក់​ថា យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​យូ​ហេង​បានទេ ពីព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​ដៃ​ដើម្បី​ទំនាក់ទំនង​។​

ty190320a1 ty190320a2 ty190320a3 ty190320a4 ty190320a5 ty190320a6 ty190320a7 ty190320a8 ty190320a9

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.