ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 010 85 99 09 / 013 36 4444 / 071 551 3333 / 097 2 999968 Email: tynratha@gmail.com
0

អា​ជ័យ​ពី​សង្គម​មុន ជា​អ្នកប្រាជ្ញ​អ្នក​បណ្ឌិត​ខ្មែរ​ ​តែ ជ័យ​ជំនាន់​នេះ ជ័យ A បំផ្លាញ​ព្រៃឈើ​ខ្មែរ​

​ខេត្ត​ស្ទឹងត្រែង ៖ ឧកញ៉ា ម៉ឹក សុផាន់​ណា​រ៉េត (​ហៅ​ជ័យ​)​ឧ​ក្រិត​ជន​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ឈើ​ពី​បាត​អាង (​ទំនប់​វា​រី​អគ្គីសនី​សេ​សាន​២)​ទៅ​លក់​បន្ត​ឯ​ក្រៅប្រទេស​បាន​ដដែល​ទោះ​ជា​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការនាំចេញ​ឈើមូល​ចេញទៅ​ក្រៅប្រទេស​ហើយ​ក៏​ដោយ​។​

​ចុង​ព្រលានយន្តហោះ​ខេត្ត​ស្ទឹងត្រែង​ជា​ទីកន្លែង​សំរាប់​លាក់​ឈើ​ដែល​ជញ្ជូន​ចេញពី​ទំនប់​វា​រី​អគ្គីសនី​សេ​សាន​មក​ស្តុក​សំរាប់​ឡើងឈី​ឌុប​រឺ​វ៉េអង នៅពេល​យប់ ហើយក៏​ជា​ទី​ដែល អ្នក​មាន​បុណ្យ​សក្តិ​ខេត្តស្ទឹងត្រែង​ម្នាក់ មក​កាង​អោយ​ឈ្មួញ​ឈើ​(​ជ័យ​) ។ ប្រភព​ពី​ពលរដ្ឋ​បានអោយដឹងថា លោក​អៀង វណ្ឌី មេបញ្ជាការ​PM​ខេត្ត​ស្ទឹងត្រែង ជា​បុគ្គល​ដែល​សឹង​រឿង​នេះ​ច្បាស់​តែ​មិន​បង្ក្រាប​។

​រឿង​ប៉ុន​ភ្នំ​ព្រះ​សុ​មេរុ៍ នេះ​តើ​យើង​អាច​ជឿ​ទេ​ថា​មន្ត្រី​ជំនាញ​និង​មន្ត្រី​ពាក់​ពន្ធ័​ខេត្តស្ទឹងត្រែង មិន​បាន​ដឹង​នោះ បើ​ដឹង​ធ្វើ​មិនដឹង​បើ​ឃើញ​ធ្វើ​មិន​ឃើញ បានន័យថា នេះ​ជា​សាច់​ស្អុយ ដែល​អភិក្រម​ទី​៥​ត្រូវតែ​វះកាត់​ចោល​ហើយ​អា​ជំងឺ​ព្យាបាល​មិនជា​ទុក​នាំ​តែ​មហារីក​ទេ ព្រោះ​វា​មិនមែន​ជា​រឿង​ថ្មី​ទេ​សំរាប់​ខេត្តស្ទឹងត្រែង​នេះ​។

​សុំ​គោរព​ជូន​ដល់​សម្តេច​ទ្រង់​ឯកឧត្តម ដែល​មាន​តួនាទី​ពាក់​ពន្ធ័​និង​រឿង​នេះ​មេត្តា​ត្រួតពិនិត្យ​ឯកសារ​ជំនួញ​ព្រៃឈើ​បុគ្គល មុឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ​នេះ​ផង ព្រោះ​បើ​តាម​ដឹង​គឺ​សម្តេច​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ហើយ ឈើ​នៅ​បាត​អាង​នោះ​។

​ក៏​សុំ​គោរព​ជូន​លោកនាយ​ឧត្តមសេនីយសៅ សុខា ដែល​ជា​ប្រធាន​គ​ណះ​កម្មា​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​មេត្តា​ចាត់​វិធានការ​ចំពោះ​រឿង​នេះ​អោយបាន​ទាន់ពេលវេលា និង​ចាប់​ជន​ដែល​ប្រព្រឹត្ត​យក​ដាក់ទោស​អោយ​បាន​ទើប​ការបង្ក្រាប​ទប់ស្កាត់​មាន​សុ​វត្ថ​ភាព​ខ្ពស់​។​

​បើសិន​បើក​ការអង្កេត​តាម​ប្រពន្ធ័​ទូរសព្ទ័ដូច​នៅក្នុង​រឿង​ហុងកុង ច្បាស់​ជា​រក​ឃើញ​ជន​ប្រព្រឹត្ត​ហើយ​និង​ជាប់​រយោង​ដូច​សម្ល​កំពិ​សជាក់​ជាមិនខាន ៕

Filed in: ដំណឹងស៊ើបអង្កេត, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
© 2019 យុវជនតេជោ | Techor Youth News. All rights reserved. XHTML / CSS Valid.